ដោយៈជាសីហៈ/ភ្នំពេញៈលោកវេងសាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានអះអាងថាតម្លៃសរុបនៃការនាំចេញផលិផកសិកម្មនិងដើមកៅស៊ូដែលកម្ពុជាអាចធ្វើបានមានចំនួន ៤៨២. ៧៦០. ០០០ ដុល្លារអាមេរិក។
លោកបានឲ្យដឹងថាតម្លៃសរុបនៃផលិតផលកៅស៊ូចំនួន៤៧៨.៦៦០.០០០ដុល្លារអាមេរិកហើយបរិមាណកៅស៊ូគឺបានប្រមូលពីផ្ទៃដីដាំដុះចំនួន ៤០១.៩១៤ ហិកតា ក្នុងនេះមាន កៅស៊ូឧស្សាហកម្ម ចំនួន ២៤០.៨១១ហិកតាស្មើនឹង៦០%និងកៅស៊ូគ្រួសារចំនួន១៦១.១០៣ហិកតាស្មើនឹង ៤០%។
ប្រភពដដែលបានឲ្យដឹងថា ផ្ទៃដីចៀរជ័រ ចំនួន ២៩០.០១៣ ហិកតា ស្មើនឹង ៧២% នៃផ្ទៃដីដាំដុះកៅស៊ូសរុប ទិន្នផលជាមធ្យម ចំនួន១.២០៧ តោន/ហិកតានៅ បរិមាណផលសរុប ចំនួន ៣៥០.០០០ តោន។
ប្រភពដដែលបានបន្តថា តម្លៃសរុបនៃដើមកៅស៊ូ ចំនួន ៦.១៦០.០០០ ដុល្លារអាមេរិកនៅក្នុងនោះផ្ទៃដីសម្អាតដើមកៅស៊ូមានចំនួន ១.៧៦០ ហិកតា ។ តម្លៃដើមកៅស៊ូក្នុងមួយហិកតា ចំនួន ៣.៥០០ ដុល្លារអាមេរិក ។.mara