ដោយៈ សរិទ្ធ / កណ្តាលៈ ប្រភពព័ត៌មានច្បាស់ការណ៍ បានអោយដឹងថា មានករណីហិង្សា ដោយចេតនាមួយ បានកើតឡើង បង្កអោយមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងដល់មហាជន បានចោមរោមមើល និងហួសចិត្តជាខ្លាំង ខណៈដែលជនដៃដល់ ត្រូវបានគេស្គាល់ថា ជាម្ចាស់មន្ទីរសំរាកព្យាបាល និងសម្ភព សុខ ម៉េង បានយកកាំភ្លើង វាយក្បាល សន្តិសុខ បណ្តាលឱ្យបែកក្បាល ឈាមហូរ ដួលដេកដី រងរបួសធ្ងន់។
អំពើហិង្សានេះ កើតឡើង នារសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នៅមន្ទីរសំរាកព្យាបាល និងសម្ភព សុខ ម៉េង តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាល ស្រុកអង្គស្នួល បានប្រាប់ថា លោកបានបញ្ជាអោយកម្លាំងជំនាញ ចុះទៅពិនិត្យ ននិងស៊ើបអង្កេតហើយ ៕/V.mara