ទំនាក់ទំនង​វៀតណាម – កម្ពុជា​: មាស​ត្រូវបាន​ឆ្លងកាត់​ភ្លើង​

ប្រែ​សម្រួលៈ​វិច្ឆិកា​/​ភ្នំពេញៈដោយមាន​ទីតាំង​ស្ថិតនៅលើ​ឧបទ្វីប​ឥណ្ឌូចិន​ហើយ​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ទាំងពីរ​វៀតណាម​និង​កម្ពុជា​តែងតែ​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយគ្នា​ជានិច្ច​តែងតែ​ជួយ​គ្នា​ជំនះ​ពុះពារ​រាល់​លំបាក​និង​ទុក្ខវេទនា​ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​ប្រទេសជាតិ​និង​ធ្វើ​សមាហរណកម្ម​អន្តរជាតិ​។​

រូបថតៈ​នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (​រូបថត​៖ dangcongsan.vn)

 

​នៅ​ថ្ងៃទី ២៤ ខែមិថុនា​ឆ្នាំ ១៩៦៧ វៀតណាម​និង​កម្ពុជា​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ដោយ​ចាក់​មូលដ្ឋានគ្រឹះ​សម្រាប់​ទំនាក់ ទំនង​ការទូត​ពិសេស​រវាង​ប្រទេស​ទាំងពីរ​។​នៅ​ឆ្នាំ​២០០៥​វៀតណាម​និង​កម្ពុជា​បាន​ព្រមព្រៀង​អភិវឌ្ឍន៍​ទំនាក់ទំនង​ទ្វេភាគី​ក្នុងដំណាក់កាល​ថ្មី​ក្រោម​បាវចនា ១៦​ពាក្យ​ថា​“​ភាពជា​អ្នកជិតខាង​ល្អ​មិត្ត​ភាពជា​ប្រពៃណី​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ស្ថិរភាព​យូរអង្វែង​”​។​

ទំនាក់ទំនង​រវាង​វៀតណាម​និង​កម្ពុជា ទាំងពី​អតីតកាល​និង​បច្ចុប្បន្ន គឺជា​ភ័ស្តុតាង​បញ្ជាក់ថា ពាក្យស្លោក ១៦ ពាក្យ​ក្នុង​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ មិន​ត្រឹមតែ​ជា​ពាក្យពេចន៍​ប៉ុណ្ណោះ​ទេ តាមពិតទៅ​ទំនាក់ទំនង​នេះ​ហាក់ដូចជា “​មាស​ត្រូវបាន​ឆ្លងកាត់​ភ្លើង​” អ​ញ្ជឹ​ង ដែលជា​ទ្រព្យសម្បត្តិ​រួម មិនអាច​កាត់ថ្លៃ​បាន ជា​កត្តា​ធានា​នូវ​ជោគជ័យ​នៃ​បដិវត្ត​របស់​ប្រទេស​និ​មួយៗ ហើយ​ត្រូវការ​ថែរក្សា​ពង្រីក​និង មរតក​បន្ត​គ្នា​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ទៀតផង​។​

​មនោសញ្ចេតនា​អ្នកជិតខាង​មិត្តភាព​លះបង់​ដើម្បី​គ្នា​និង​ជំនួយ​គ្នា​ទៅវិញទៅមក​បានក្លាយ​ជា​លក្ខណៈ​លេចធ្លោ​មួយ​នៅក្នុង​ទំនាក់ទំនង​វៀតណាម – កម្ពុជា​។ វៀតណាម​និង​កម្ពុជា​តែងតែមាន​មោទនៈ​ដែលជា​និច្ចកាល​ជា​មិត្ត​ល្អ​នឹង​គ្នា​ទៅវិញទៅមក​។ ពោលគឺ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នៃ​ការប្រយុទ្ធ​ប្រឆាំងនឹង​សហរដ្ឋ​អាម៉េរិក បើសិនជា​គ្មាន​ជំនួយ​និង​ឆន្ទៈ​ដ៏​មានតម្លៃ​ពី​ថ្នាក់ដឹកនាំ​និង​ប្រជាជន​កម្ពុជា មិនដឹងថា​វៀតណាម​នឹង​បង្ហូ​ឈាម​ច្រើន​យ៉ាងណា ទើប​បង្ហើយ​បាន​ផ្លូវ Truong Son ដ៏​អស្ចារ្យ​និង​ឈានដល់​ជ័យជម្នះ​ទាំង ស្រុង​នៅ​ថ្ងៃទី ៣០ ខែមេសា​ឆ្នាំ ១៩៧៥ នោះទេ​។​

ទន្ទឹមនឹង​ភាពជា​អ្នកជិតខាង​ដ៏​ស្មោះត្រង់​ទោះបី​មានការ​លំបាក​ដែល​បង្កឡើង​ដោយ​សង្គ្រាម​បំផ្លាញ​រួមទាំង​ការឡោមព័ទ្ធ​និង​ការហ៊ុមព័ទ្ធ​ពី​លោកខាងលិច​ក៏ដោយ ប៉ុន្តែ ឆ្លើយតប​នឹង​ការអំពាវនាវ​ជាបន្ទាន់​របស់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម បាន​ប្រកៀក​ស្មារ​ជាមួយ​កងទ័ព​និង​ប្រជាជន​កម្ពុជា​ដើម្បី​តស៊ូ​រំដោះប្រទេស​កម្ពុជា​រួចផុត​ពីរ​បប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​ដោយបាន​ចាក់​មូលដ្ឋានគ្រឹះ​សម្រាប់​ភាព​រស់រានមានជីវិត​ឡើងវិញ​ដ៏​ខ្លាំងក្លា​របស់​ប្រជាជន​កម្ពុជា​។​


អគ្គលេខាបក្ស ប្រធាន​រដ្ឋ​វៀតណាម លោក Nguyen Phu Trong ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ខែកុម្ភៈ​ឆ្នាំ ២០១៩ (​ប្រភព​៖ VOV)

​ក្នុង​គ្រា​សន្តិភាព​និង​កសាង​ប្រទេសជាតិ ទំនាក់ទំនង​វៀតណាម -​កម្ពុជា​បន្ត​ត្រូវបាន​ថ្នាក់ដឹកនាំ​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ពង្រឹង​និង អភិវឌ្ឍន៍​ដោយ​ឥតឈប់ឈរ​និង​ទទួលបាន​សមិទ្ធិផល​ជាច្រើន​លើ​គ្រប់​វិស័យ​។ លើ​វិស័យ​នយោបាយ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ បាន​រក្សា​ដំណើរ​ទស្សនកិច្ច​គ្នា​ទៅវិញទៅមក​ជា​ទៀងទាត់​និង​តែងតែ​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​រួមគ្នា​ថែរក្សា​សាមគ្គីភាព​និង​មិត្ត​ភាពជា​ប្រពៃណី​យ៉ាង​ល្អប្រសើរ​រវាង​ប្រទេស​ទាំងពីរ​ជានិច្ច​។ លើ​វិស័យសេដ្ឋកិច្ច ទំនាក់ទំនង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​វៀតណាម -​កម្ពុជា​មានការ រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ គួរ​កត់សម្គាល់ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​កើនឡើង​ដល់​ជាង ៥ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០១៩ ដោយហេតុនេះ​នាំមក​នូវ​ផលប្រយោជន៍​ជាក់ស្តែង​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។

​ទាក់ទង​នឹង​វិស័យ​ការពារជាតិ​និង​សន្តិសុខ​កងកម្លាំងប្រដាប់អាវុធ​នៃ​ប្រទេស​ទាំង​ពីរបាន​អនុវត្តន៍​កិច្ចសហប្រតិបត្តិការ​បណ្តុះ​បណ្តាល​និង​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ជាប្រចាំ​ដើម្បី​ពង្រឹងសមត្ថភាព​ការពារ​ប្រទេស​នីមួយៗ ធានា​ការកសាង​ព្រំដែន​ប្រកបដោយ​សុខដុម​នីយកម្ម សន្តិភាព មិត្តភាព សហប្រតិបត្តិការ​និង​អភិវឌ្ឍន៍ បង្កើត​លក្ខណៈ​ងាយស្រួល​គ្រប់បែបយ៉ាង​សម្រាប់​សកម្មភាព​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។
​ទន្ទឹម​ជាមួយគ្នា​នោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​មន្ទីរ​សាខា​សម្ព័ន្ធ​សហជីព​និង​អង្គការ​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​នៅតែ​បន្ត​ត្រូវបាន​ពង្រឹង​និង​អនុវត្ត​ជាក់ស្តែង​។​យ៉ាងណាមិញ​ទំនាក់ទំនង​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​វៀតណាម​និង​កម្ពុជា​មិន​ត្រឹមតែ​ស្ថិតនៅ​កម្រិត​ទ្វេភាគី​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ប្រទេស​ទាំងពីរ​ក៏បាន​សហការ​និង​គាំទ្រ​គ្នា​យ៉ាងសកម្ម​ទៅវិញទៅមក​នៅលើ​វេទិកា​អន្តរជាតិ​និង​តំបន់​ទៀតផង​ដែរ​។​
​ជាមួយនឹង​ប្រវត្តិសាស្ត្រ​នៃ​សាមគ្គីភាព​និង​ភាព​ស្អិតរ​មួ​ត ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​គ្រា​មានទុក្ខ​លំបាក រដ្ឋាភិបាល​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​វៀតណាម​-​កម្ពុជា​តែងតែ​យល់ដឹង​យ៉ាង​ជ្រាលជ្រៅ​អំពី​អត្ថន័យ​និង​សារសំខាន់​នៃ​ទំនាក់ទំនង​ទ្វេភាគី​ក្នុង​ដំណើរការ​នៃ​ការកសាង​និង​អភិវឌ្ឍន៍​ប្រទេសជាតិ ឈរលើ​មូល​ដ្ឋា​នោះ​ប្រទេស​ទាំងពីរ​ប្តេជ្ញាចិត្ត​ដើម្បី​ជំរុញ​ទំនាក់ ទំនង​ទ្វេភាគី​កាន់តែ​ខ្លាំងក្លា រួមគ្នា​ចូលរួម​សមាហរណកម្ម​ក្នុង​តំបន់​និង​ពិភពលោក​ប្រកបដោយ​ជោគជ័យ​។

​នៅ​ប៉ុន្មាន​ថ្ងៃ​ប្រវត្តិសាស្ត្រ​នៃ​ខែមករា​នេះ​ដែល​រំលឹក​ខួប​លើក​ទី​៤២​នៃ​ទិវា​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​និង​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​រំដោះប្រទេស​កម្ពុជា​រួចផុត​ពីរ​បប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ហើយ​ទំនាក់ទំនង​វៀតណាម​-​កម្ពុជា​ដែល​តែងតែ​រួមសុខ​រួមទុក្ខ ជាមួយគ្នា​នោះ​ជាថ្មី​ម្តងទៀត​ត្រូវបាន​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​ទទួលស្គាល់​និង​ឆ្លាក់​យ៉ាង​ជ្រាលជ្រៅ​ក្នុង​ដួងចិត្ត​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ជានិច្ច​។​ដោយ​ស្មារតី​នោះ​យើងទាំងអស់គ្នា​ជឿជាក់​យ៉ាង​មុតមាំ​ថា​ចំណងមិត្តភាព​ជា​ប្រពៃណី​រវាង​វៀតណាម​និង​កម្ពុជា​នឹង​បន្តបាន​ពង្រឹង​និង​ពង្រីក​នាំមក​ផលប្រយោជន៍​ជាក់ស្តែង​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ហើយ​ចូលរួម​វិភាគទាន​យ៉ាងសកម្ម​ដល់​សន្តិភាព​ស្ថិរភាព កិច្ចសហប្រតិបត្តិការ​និង​វិបុលភាព​នៅក្នុង​តំបន់​និង​ពិភពលោក​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular