ដោយៈ សរិទ្ធ / កណ្តាលៈ បុរសម្នាក់បើកម៉ូតូត្រឡប់ទៅផ្ទះវិញ ហើយត្រូវរថយន្តបើកមកកៀរ បណ្តាលឲ្យដួល បោកក្បាលទៅនឹងថ្នល់ បែកក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង នៅម៉ោងជាង ១០យប់ ថ្ងៃទី៣ ខែមករា ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ១ ក្នុងភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សមត្ថកិច្ច បានឲ្យដឹងថាៈ សពឈ្មោះ ស៊ុន ប៊ុនធី អាយុ៤២ឆ្នាំ មានប្រពន្ធ និងកូន រស់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថាៈ មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើកម៉ូតូម៉ាកស៊ុយហ្ស៊ុយគី ស្មាស់វី ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CS-3468 តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីខាងជើង ទៅខាងត្បូង ក្នុងគោលបំណង ត្រឡប់ទៅផ្ទះវិញ។ ពេលមកដល់ ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត មួយគ្រឿង មិនចាំម៉ាក ធ្វើដំណើរពីក្រោយយ៉ាងលឿន មកកៀរ បណ្តាលឲ្យជនរងគ្រោះ ដួលម៉ូតូបោកក្បាល ទៅលើថ្នល់បែកក្បាល ស្លាប់ភ្លាមៗនៅនឹងកន្លែង ។ចំណែកឯរថយន្ត បានបើកគេចខ្លួនបាត់៕/V.mara