ដោយ: ប.ខុន / ភ្នំពេញ: ទឹកទន្លេមេគង្គដែលមានចលនាឡើងចុះនៅពេលនេះ កើតឡើងពីការបញ្ចេញទឹកពីតាមបណ្តាវារីអគ្គិសនី ដែលមាននៅតាមដងទន្លេនេះ ឯទឹកបឹងទន្លេសាបនៅតែបន្តស្រកចុះ និងនៅមានកម្ពស់ខ្ពស់ជាងកាលពីឆ្នាំ២០២០ តែទាបជាងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ បើធៀបរយៈពេលដូចគ្នា។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៤ខែមករាឆ្នាំ២០២១ថា នៅតាមដងទន្លេមេគង្គលើទាំងនៅក្នុងប្រទេសកម្ពុជា និងក្នុងប្រទេសឡាវ ប៉ុន្មានថ្ងៃមកនេះ មិនមានភ្លៀងធ្លាក់ទេ តែទឹកទន្លេនេះបែរជាមានចលនាជន់ឡើង។
អ្នកនាំពាក្យក្រសួងជំនាញខាងលើ និយាយឱ្យដឹងទៀតថា ទឹកទន្លេបានជន់ឡើងខុសប្រក្រតីនេះ អាចជាទឹកបញ្ចេញពីតាមវារីអគ្គិសនីនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងប្រទេសឡាវ នាពេលយប់ដើម្បីផលិតថាមពល តែជន់ឡើងមិនខ្ពស់ទេ។ ចំណែកឯទឹកបឹងទន្លេសាបវិញ នៅខ្ពស់ជាងឆ្នាំមុន និងខ្ពស់ជាងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ បើធៀបរយៈពេលដូចគ្នា។
ស្ថានភាពទឹកទន្លេនៅតាមស្ថានីយជលសាស្ត្រទន្លេមេគង្គ-ស្ទឹង ត្រែង ថ្ងៃទី៤ខែមករាឆ្នាំ២០២១ មានកម្ពស់៣.០៨ម៉ែត្រ ខ្ពស់ជាងថ្ងៃទី៣ខែមករា០.០៤ម៉ែត្រ ខ្ពស់ជាងឆ្នាំ២០២០ ប្រមាណ០.៤០ម៉ែត្រ និងខ្ពស់ជាងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ ០.២២ម៉ែត្រ។
ទន្លេមេគង្គ-ក្រចេះថ្ងៃទី៤ខែមករាឆ្នាំ២០២១មានកម្ពស់៨.០៦ម៉ែត្រ ខ្ពស់ជាងថ្ងៃទី៣ខែមករា០.០៨ម៉ែត្រ ខ្ពស់ជាងឆ្នាំ២០២០ ប្រមាណ០.៦៩ម៉ែត្រនិងខ្ពស់ ជាងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ ០.១៦ម៉ែត្រ។
ទន្លេមេគង្គ-កំពង់ចាមថ្ងៃទី៤ខែមករាឆ្នាំ២០២១មានកម្ពស់៣.៦៩ម៉ែត្រទាប ជាងថ្ងៃទី៣ខែមករា០.០១ម៉ែត្រ ខ្ពស់ជាងឆ្នាំ២០២០ប្រមាណ០.៩០ម៉ែត្រនិងទាប ជាងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ ០.៨០ម៉ែត្រ។
ទន្លេបាសាក់ ចតុមុខ ថ្ងៃទី៤ខែមករាឆ្នាំ២០២១មានកម្ពស់២.៩៧ម៉ែត្រខ្ពស់ ជាងថ្ងៃទី៣ខែមករា០.០២ម៉ែត្រខ្ពស់ជាងឆ្នាំ២០២០ប្រមាណ០.៧០ម៉ែត្រនិង ទា ប ជាងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ ០.៩៣ម៉ែត្រ។
ទន្លេមេគង្គ-អ្នកលឿងថ្ងៃទី៤ខែមករាឆ្នាំ២០២១មានកម្ពស់២.២៦ម៉ែត្រខ្ពស់ ជាងថ្ងៃទី៣ខែមករា០.០១ម៉ែត្រ ខ្ពស់ជាងឆ្នាំ២០២០ប្រមាណ០.៤២ម៉ែត្រនិង ទាប ជាងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ ០.៤៨ម៉ែត្រ។
ទន្លេបាសាសក់-កោះខែលថ្ងៃទី៤ខែមករាឆ្នាំ២០២១មានកម្ពស់ ២.៩៨ ម៉ែ ត្រ ខ្ពស់ជាងថ្ងៃទី៣ខែមករា០.០២ម៉ែត្រ ខ្ពស់ជាងឆ្នាំ២០២០ប្រមាណ០.៨៥ម៉ែត្រ និ ង ទាបជាងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ ០.៣៨ម៉ែត្រ។
ទន្លេសាប-ព្រែកក្តាមថ្ងៃទី៤ខែមករាឆ្នាំ២០២១មានកម្ពស់២.៤២ម៉ែត្រ ទាប ជាងថ្ងៃទី៣ខែមករា០.០១ម៉ែត្រ ខ្ពស់ជាងឆ្នាំ២០២០ប្រមាណ១.១៤ម៉ែត្រនិង ទាប ជាងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ ១.១១ម៉ែត្រ។
ទន្លេសាប-កំពង់លួង ថ្ងៃទី៤ខែមករាឆ្នាំ២០២១មានកម្ពស់៣.១៩ម៉ែត្រ ទាបជាងថ្ងៃទី៣ខែមករា០.០៥ម៉ែត្រ ខ្ពស់ជាងឆ្នាំ២០២០ ប្រមាណ១.៣៣ម៉ែត្រនិងទាបជាងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ ១.៣០ម៉ែត្រ៕