​ដើមឆ្នាំ ២០២១ សូ​ដា នី​តា ប្រកាសថា នាង​មាន​ផ្ទៃពោះ ធ្វើអោយ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​

ដោយៈ បញ្ញា​សាស្ត្រ / ភ្នំពេញៈ វា​ក៏​អាចជា​ដំណឹង ដ៏​ភ្ញាក់ផ្អើល​មួយ​ដែរ សម្រាប់​ទស្សនិកជន ដែល​បានឮ​ដំណឹង ដែល​ប្រកាស​ដោយ តារាចម្រៀង សូ​ដា នី​តា ថា​នាង​នឹង​ផ្អាក​ពី​សិល្បៈ មួយរយៈ​សិន ដើម្បី​មើលថែទាំ​ទារក ក្នុង​ផ្ទៃ​របស់​នាង ដែល​ត្រៀម​សម្រាល នាពេល​ប៉ុន្មាន​ខែ ខាងមុខ​ទៀត​នេះ​។​

​ភ្ជាប់​ជាមួយនឹង​រូបថត មួយ​សន្លឹក សូ​ដា នី​តា បាន​រៀបរាប់ថា ការប្រកាស​ផ្អាក​ពី​សិល្បៈ បានធ្វើអោយ​អ្នក​សារ​ព៌​ត​មាន ជាច្រើន​នាក់ ឆាត​សួរនាំ អំពី​មូលហេតុ ដែល​នាង​បាន​សម្រាក ពី​ការងារ​សិល្បៈ​នោះ​។​

“​អរគុណ​បងៗ អ្នកសារព័ត៌មាន គ្រាន់តែ​នាង​ខ្ញុំ ប្រកាស​ផ្អាក​ការងារ នាំគ្នា​ឆាត​ផង តេ​មក​សួរ​ផង ថា​មានរឿង​អី បាន​ផ្អាក​ការងារ​សិល្បៈ មួយរយៈ​? នាង​ខ្ញុំ​សូម​ប្រកាស នឹង​ជំរាបជូន ជារួម​តែម្តង គឺ​នាង​ខ្ញុំ មាន​ទម្ងន់ (​ពពោះ​) ហើយ រង់ចាំ​ឆ្លងទន្លេ​រួច​រាស់ ទើប​នាង​ខ្ញុំ ទទួល​ការងារ​សិល្បៈ​វិញ​… សូម​អរគុណ​បងប្អូន​ទាំងអស់គ្នា ដែល​តែងតែ​ព្រួយបារម្ភ ជាពិសេស​បងប្រុស យ៉ែម សំ​អូន នៅតែ​ផ្តល់​ការងារ ក្នុង​ក្រុម​…”​។​

​សូម​រំលឹកថា សូ​ដា នី​តា បាន​ភ្ជាប់ពាក្យ ជាមួយនឹង ស៊ិន សូ​រិ​យ៉ា ហៅ​យុទ្ធ ឋានៈ ជា​តារា​សម្ដែង និង​ជាម​ន្ត្រី​យោធា​ម្នាក់ កាលពីដើម​ខែតុលា ២០២០ កន្លងទៅ ស្រាប់តែ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៤ មករា ២០២១ នេះ នាង​បានប្រកាស តាម​ហ្វេ​ស​ប៊ុ​កថា នាង​មាន​ផ្ទៃពោះ​ម្តង​៕/V.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular