ការស្ថាបនា​ប្រឡាយ​ស្ទឹងមានជ័យ​តំណាក់កាល​ទី​១ ឈានដល់​ចាក់​បេតុង​ស៊ី​ផាយ​បាន​ជាង​៩០​ភាគរយ​

1515
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ ការដ្ឋាន​ស្ថាបនា​ប្រឡាយ​ស្ទឹងមានជ័យ ក្នុងតំណាក់កាល​ទី​១ មកដល់ពេលនេះ​ឈានដល់​ចាក់​បេតុង​ស៊ី​ផាយ​បាន​ជាង​៩០​ភាគរយ​ហើយ ។​
​លោក​សាំ ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានអោយដឹងថា ការដ្ឋាន​ស្ថាបនា​ប្រឡាយ​ស្ទឹងមានជ័យ​នេះ មាន​ប្រវែង​១៤៩៨​ម៉ែត្រ ដោយ​ចាក់​បេតុង​បុក​ស៊ី​ផាយ ទទឹង​៨​ម៉ែត្រ ។​លោក​បញ្ជាក់ថា លើ​គម្រោង​នេះ យើង​បាន​បែង​ចែកជា​៤​តំណាក់កាល ដោយ​តំណាក់កាល​ទី​១ មាន​ប្រវែង​៣២៦​ម៉ែត្រ សងខាង​ប្រឡាយ​សរុប​ប្រវែង​៦៥២​ម៉ែត្រ ហើយ​ក្នុងតំណាក់កាល​ទី​១​នេះ ក្រុមការងារ​បា​នស​ម្រុ​ច​ការងារ​របស់ខ្លួន​បាន​ជាង​៩០​ភាគរយ​ហើយ ។ ក្រៅពី​ចាក់​បេតុង​ស៊ី​ផាយ​ហើយ​នោះ ការចាក់ដី​បំពេញ​ដើម្បី​ផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ក្រុមការងារ​ក៏បាន​ចាក់​បាន​ចំនួន​៩៥​ភាគរយ​ហើយ​ដែរ​។ ចំណែក​ការកាយ​ភក់​ចេញពី​បាត​ប្រឡាយ​គឺ​យើង​អនុវត្ត​ការងារ​សម្រេចបាន​១០០​ភាគរយ​ហើយ​។​
​គួរ​បញ្ជាក់ថា ប្រឡាយ​ស្ទឹងមានជ័យ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​នឹងធ្វើ​ការអភិវឌ្ឍ​នេះ​មាន​ប្រវែង​១៤៩៨​ម៉ែត្រ ដោយ​ឆ្លងកាត់​ខណ្ឌ​ចំនួន​២ នោះ​គឺ​ខណ្ឌមានជ័យ​និង​ខណ្ឌ​សែន សុខ ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​និង​រង​ផលប៉ះពាល់​ប្រឡាយ​នេះ​ចំនួន​៥៦២​គ្រួសារ ហើយ​ប្រជាពលរដ្ឋ​ទាំងអស់នេះ​នឹង​ទទួលបាន​ដី​ទំហំ​៤​គុណ​និង​៦​ម៉ែត្រ​ជា​កម្មសិទ្ធិ​ស្របច្បាប់​នៅ​ហ្នឹង​កន្លែង​តែម្តង​។​
លោកប្រធានមន្ទីរបានលើកឡើងទៀតថា៖ប្រឡាយ​ស្ទឹងមានជ័យ​នឹងត្រូវ​សាងសង់ឡើង ដោយ​បុក​បេតុង​ស៊ី​ផាយ​ដូច​នៅ​ប្រឡាយ​បាក់​ទូក​ដែរ ដោយ​ត្រូវធ្វើ​ផ្លូវ​៦​ម៉ែត្រ​ជា​ប្រភេទ​ផ្លូវ​បេតុង រៀបចំ​ត​បណ្តាញទឹក ភ្លើង​អគ្គីសនី​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ដាក់​ប​ង្កោ​ល​ភ្លើង​សាធារណៈ​នៅលើ​ផ្លូវ​នេះ​ថែមទៀត ។ ​ប្រឡាយ​ស្ទឹងមានជ័យ បាន​ដើរតួ​យ៉ាងសំខាន់ ក្នុង​ការនាំ​ទឹក​ទំលាក់​ចូលទៅ​បឹងទំពុន​។ ជា​គម្រោង​តួ​ប្រឡាយ​ស្ទឹងមានជ័យ​មាន​ទំហំ​៨​ម៉ែត្រ ​ចិ​ញ្វើ​ម​២ ម៉ែត្រ សាងសង់​ផ្លូវ​បេតុង​ទទឹង​៦​ម៉ែត្រ ផ្លូវ​មុខផ្ទះ​៥​ម៉ែត្រ ដី​នៅសល់​មុខផ្ទះ​១​ម៉ែត្រ​កន្លះ​និង​ក្រោយ​ផ្ទះ​កន្លះ​ម៉ែត្រ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម