ដោយ: សរិទ្ធ / កណ្តាល: មន្ត្រីយោធាម្នាក់ដែលយកកាំភ្លើងវាយក្បាលសន្តិសុខមន្ទីរសំរាកព្យាបាល និង សម្ភព សុខ ម៉េង បណ្តាលអោយបែកក្បាល ឈាមហូរ ដួលដេកដី រងរបួសធ្ងន់បានត្រូវសមត្ថកិច្ច នគរបាលស្រុកអង្គស្នួលឃាត់ខ្លួនបានហើយនៅរសៀលថ្ងៃទី៤ខែមករាឆ្នាំ២០២១។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបញ្ជាក់ថា ពេលនេះ សមត្ថកិច្ចកំពុងសាកសួរជនសង្ស័យតាមនីតិវិធី។
ជនសង្ស័យឈ្មោះ ហេង គាហុងអាយុ៤១ឆ្នាំ មានឋានៈជាឧត្តមសេនីយ៍ត្រី នៅអយ្យការអមតុលាការយោធាត្រូវជាបងបង្កើតរបស់ម្ចាស់មន្ទីរសំរាកព្យាបាល និង សម្ភព សុខ ម៉េង។
អំពើហិង្សានេះ កើតឡើងនៅម៉ោង១២និង២២នាទីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នៅមន្ទីរសំរាកព្យាបាល និងសម្ភព សុខ ម៉េង តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងឃាត់ខ្លួនមន្ត្រីយោធារូបនេះ នៅអធិការរដ្ឋាននគរបាលស្រុកអង្គស្នួល៕