ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
ចំណរ
នាមសព្ទ
(ព. ថ.)ការចរ, ការត្រាច់ចរ (បារ. Trajet, parcours) ។
ទម្រង់ស័ក្តិ
នាមសព្ទ
របៀបឬច្បាប់ស្តីអំពីថ្នាក់ស័ក្តិយសនៃមន្ត្រីធំតូច
ធ្វើសំបុត្រឆ្លើយឆ្លងតាមទម្រង់ស័ក្តិធំតូច។
ចុះប្រេង
គុណសព្ទ
និយាយអំពីដំរីស្ដរ ឬភ្លុក ដែលឡើងខ្លួនពេញទំហំ ស្រវឹងដោយកាមារម្មណ៍ ចេញប្រេងត្រង់ខួចនៅកៀនត្រចៀក បណ្ដាលឲ្យកាចងងុល ឥតកោតខ្លាចទម័ក
ដំរីចុះប្រេងហ្មគេចងក្រៀកបង្អត់ចំណី បង្អត់ទឹកឲ្យត្រាតែរំងាប់ស្រវឹង . . . ។
ព. ប្រ. និយាយពីមនុស្សដែលកំពុងងប់ចិត្តទៅក្នុងឥត្ថីធុត្តភាព ភ្លេចមុខការនាទីរបស់ខ្លួន ភ្លេចផ្ទះលំនៅ
វាកំពុងចុះប្រេងងងុលស្ដីមិនស្ដាប់ទេ ។
ឌិកតេ
នាមសព្ទ
(បារ. Dictée ) ការសរសេរតាមពាក្យដែលគេសូត្រ, គេអាន គឺមានអ្នកអានសេចក្ដីអ្វីមួយថាបង្អង់ៗតាមឃ្លា តាមសង្កាត់ឲ្យអ្នកស្ដាប់សរសេរតាម : ធ្វើឌិកតេ, ហៅឌិកតេ, សូត្រឌិកតេ ។ ខ្មែរយើងប្រើពាក្យនេះជា កិ. ក៏មាន : កំពុងឌិកតេ ។ ពាក្យនេះហៅជាខ្មែរថា សរសេរតាមសូត្រ ឬ សរសេរតាមអាន ។
សាទិន
នាមសព្ទ
( សំ. សាទិន៑ ) អ្នកជិះសេះ; ទាហានសេះ; សារថី; ទម័កសត្វពាហនៈ ( ព. កា. )
ទាហានសាទិន មានចិត្តមិនជិន ក្លាហានសង្វាត បំផាយសេះចូល ពុះពារគគាត ដេញខ្មាំងឲ្យឃ្លាត រវាតដៃថយ ។