ឆ្នាំ​២០២០ អាម៉េរិក​និង​ចិន​មាន​ជោគវាសនា​ផ្ទុយ​គ្នា​ស្រឡះ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ប៉េកាំង (CGTN) ៖ ឆ្នាំ ២០២០ គឺជា​ឆ្នាំ​នៃ​វិធីសាស្ត្រ គោលជំហរ និង​ជោគវាសនា​ផ្ទុយ​គ្នា​ស្រឡះ​សម្រាប់​ប្រទេស​សេដ្ឋកិច្ច​ឈានមុខ​គេ​ទាំង​២ របស់​ពិភពលោក​។ ​សុន្ទរកថា​ចូល​ឆ្នាំ​ថ្មី​របស់​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ភីង​បាន​គូសបញ្ជាក់​ពី​ភាពខុសគ្នា​រវាង​ប្រទេស​ទាំង​ពីរ​។​

​ជាធម្មតា​កិច្ចប្រឹងប្រែង​រៀងៗ​ខ្លួន​ក្នុង​ការទទួលស្គាល់​និង​ប្រឈមមុខ​នឹង​កូវី​ដ​១៩ និង​ផលប៉ះពាល់​របស់​វា​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ប្រជាជាតិ​ទាំងពីរ​ពេល​ចូល​ដល់​ឆ្នាំ ២០២១ ។​

​ចិន​ចាប់ផ្តើម​ឆ្នាំ​ថ្មី​ក្នុងនាម​ជា​សេដ្ឋកិច្ច​មួយ​ក្នុងចំណោម​សេដ្ឋកិច្ច​មួយចំនួន​តូច​ដែល​មាន​ការលូតលាស់​ក្នុង​ឆ្នាំ ២០២០ និង​ប្រជាជន​ភាគច្រើន​បាន​រួចផុត​ពី​មេរោគ​កូរ៉ូណា​។​ការទទួល​បាន​ឋានៈ​បែប​​នេះ​មិនមែន​ថា​គ្មាន​ការលះបង់​នោះទេ នេះ​តាម​សម្តី​លើកឡើង​ដោយ​លោក​ប្រធានាធិបតី​ស៊ី​។​

​មុន​ពេល​សម្តែង​ការគោរព​ដល់​អ្នក​ដែល​បាន​លះបង់​ខ្ពស់បំផុត​ក្នុង​ការជួយ​សង្គ្រោះ​អ្នកដទៃ លោក​ស៊ី​ថ្លែងថា “​ជាមួយ​សាមគ្គីភាព​និង​ភាព​អំណត់​អត់ធន់​យើង​បាន​សរសេរ​នូវ​វីរភាព​នៃ​ការប្រយុទ្ធប្រឆាំង​​នឹង​ជំងឺ​រាតត្បាត​”​។ លោក​បន្តថា “​មនុស្ស​ជាច្រើន​បាន​បំពេញ​បេសកកម្ម​របស់​ពួក​គេ​ដោយ​ចំណាយ​ទាំង​អាយុជីវិត​”​។​

​សុន្ទរកថា​របស់​លោក​ប្រធានាធិបតី​ស៊ី​ផ្តល់​សារៈសំខាន់​លើ “​ការតស៊ូ​នឹង​ការលំបាក​ជាមួយគ្នា​” និង​បង្ហាញ​សកម្មភាព​បង្រួបបង្រួម​ជាតិ​និង​ភាព​អំណត់​អត់​ធន់​។​

​ខណៈពេល​ដែល​ចិន​អាច​ប្រារព្ធ​ពិធី​ផ្លែផ្កា​នៃ​សកម្មភាព​រួម​បែប​នេះ​បាន​នៅ​សហរដ្ឋអាមេរិក​ឯណោះ​វិញ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ត្រូវ​បង្ខំចិត្ត​ដកខ្លួន​ចេញពី​ការ​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​ថ្មី​ហើយ​ត្រឡប់​មក​​ទីក្រុង​វ៉ាស៊ីនតោន​វិញ​ពី​រមណីយដ្ឋាន​ម៉ា​អា​ឡាហ្គោ​របស់​គាត់​នៅរ​ដ្ឋ​ផ្លរីដា​។​

​នៅពេល​ដែល​ករណី​កូ​វីដ​កំពុងរីក​រាលដាល​ខ្លាំង​នៅ​សហរដ្ឋ​អាម៉េរិក ប្រធានាធិបតី​ត្រាំ​បែរ​ជា​ទៅ​ជាប់ផុង​ក្នុង​ជម្លោះ​ជុំវិញ​ច្បាប់​ស្តីពី​ថវិកា​ការពារ​ជាតិ​ជិត​៥០០​ពាន់​លាន​ដុល្លារ​។​ការធ្វើ​វេតូ​របស់​លោក​ត្រាំ​​ត្រូវបាន​សភា​បដិសេធ​ចោល​ដែល​នេះ​ជាការ​វេតូ​លើកដំបូង​បំផុត​ក្នុងអំឡុងពេល​កាន់​តំណែង​របស់​លោក​និង​ជា​សញ្ញា​ច្បាស់​នៃ​ការថយចុះ​អំណាច​នៅ​ប៉ុន្មាន​ថ្ងៃ​សេសសល់​នៃ​តំណែង​ប្រធានាធិបតី​របស់លោក​។​

​ជាមួយ​ភ្ញៀវ​ប្រមាណ ៥០០ នាក់​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​ថ្មី​នៅ​រមណីយដ្ឋាន​ម៉ា​អា​ឡាហ្គោ​ដោយ​គ្មាន​អ្នករក្សា​គម្លាត​សង្គម​ឬ​ពាក់​ម៉ាស់​តិចតួច ដែល​ផ្ទុយ​ពី​វិធានកា​រពារ​វីរុស​កូរ៉ូ​ណា​វា​នឹង​រឹត​​បន្ថែម​បញ្ហា​ប្រឈម​ដល់​សហរដ្ឋ​អាម៉េរិក​ក្នុងការ​យកឈ្នះ​លើ​ជំងឺ​រាតត្បាត​។​

​សកម្មភាព​ធ្វើឡើង​ស្របគ្នា​ទាំង​ព្រម​បានអនុញ្ញាត​ឱ្យ​ចិន​ប្រកាសថា “​ផែនការ​៥ ឆ្នាំ​លើក​ទី​១៣ គឺ​សម្រេច​បាន​ជា​ស្ថាពរ​” ខណៈ​ដែល​ប្រទេសជាតិ​ទន្ទឹង​រង់ចាំ​កិច្ចព្រមព្រៀង​នៃ​ផែនការ ៥ ឆ្នាំ​លើក​ទី ១៤ និង​ផ្តោត​លើ​គោលដៅ​ទូលំទូលាយ​សម្រាប់​ទសវត្សរ៍​ថ្មី​ទាំង​ក្នុងស្រុក ក្រៅ​ស្រុក និង​នៅ​ក្រៅ​លំហ​អាកាស​។​

​អ្វី​គួរ​កត់សម្គាល់​គឺថា ប្រធានាធិបតី​ស៊ី​បញ្ជាក់​យ៉ាង​ច្បាស់​នូវ​ក្តីសង្ឃឹម​ដែ​លបាន​បង្ហាញ​ដោយ​មនុ​ស្ស​ជាច្រើន​ក្នុង​ឆ្នាំ ២០២០ ថា​ជំងឺ​រាតត្បាត​នឹង​បង្ហាញផ្លូវ​ឆ្ពោះទៅរក​ការមូល​មតិ​គ្នា​ជា​អន្តរជាតិ​ក្នុងការ​​ដោះស្រាយ​ការគំរាមកំហែង​ទូទៅ​ក្នុង​ពេលអនាគត​។ លោក​ស៊ី​និយាយថា “​ពិភពលោក​ទាំងមូល​គឺជា​គ្រួសារ​តែ​មួយ​។ បន្ទាប់​ពី​ការលំបាក​មួយ​ឆ្នាំ​មកនេះ​យើង​អាច​យល់​បាន​កាន់តែ​ច្រើន​ពី​សារៈសំខាន់​​នៃ​សហគមន៍​ដែល​មាន​អនាគត​រួមគ្នា​សម្រាប់​មនុស្សជាតិ​”​។​

​ឆ្នាំ ២០២១ នឹង​ឃើញ​ការតែងតាំង​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ដែលមាន​ជំនឿ​កាន់តែ​ខ្លាំង​លើ​ពហុភាគី​និយម ប៉ុន្តែ​វា​នឹង​ត្រូវការ​ពេលវេលា​ដើម្បី​ឱ្យមាន​ការផ្លាស់ប្តូរ​។​

​ក្រៅពី​បង្ហាញ​មេរៀន​សម្រាប់​កិច្ចសហប្រតិបត្តិការ​លើ​ជំងឺ​រាតត្បាត​នាពេល​អនាគត ក្រុម​មេដឹកនាំ​ពិភពលោក​នឹង​ជួប​គ្នា​នៅ​ចក្រភព​អង់គ្លេស​សម្រាប់​សន្និសីទ​អាកាសធាតុ​COP26​ដែល​គ្រោង​នឹង​​ក្លាយ​ជា​ការសាកល្បង​ដ៏​សំខាន់​ដំបូងបង្អស់​សម្រាប់​ជំនឿ​ថ្មី​និង​ភាព​បន្ទាន់​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ជា​សមូហភាព​ជា​អន្តរជាតិ បន្ទាប់​ពី​ជំងឺ​រាតត្បាត​។​

​ខណៈ​ទីក្រុង​ប៉េកាំង​ធ្វើឱ្យ​សហគមន៍​អន្តរជាតិ​មាន​ការភ្ញាក់ផ្អើល​ជាមួយនឹង​ផែនការ​លុបបំបាត់​កាបូន​ឱ្យបាន​ត្រឹម​ឆ្នាំ​២០៦០​សហរដ្ឋ​អាម៉េរិក​នៅតែ​បន្ត​ស្ថិតនៅ​ក្រៅ​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​​ប៉ារីស​រហូត​ដល់​ប្រធានាធិបតី​ជាប់ឆ្នោត​ចូ​បៃ​ដិនគោ​រព​តាម​ការសន្យា​បោះឆ្នោត​របស់​គាត់​ក្នុង​ការយក​សហរដ្ឋ​អាម៉េរិក​ទៅ​ប្តេជ្ញាចិត្ត​ចំពោះ​កម្មវិធី​អាកាសធាតុ​ស្រដៀង​គ្នា​និង​លុបបំបាត់​កាបូ​ន​។​

​គំនិត​ផ្តួចផ្តើម​បៃតង​ទំនង​ជា​យាន​មួយ​សម្រាប់​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ដូច​ដែល​បានឃើញ​នៅក្នុង​ប្រទេស​ចិន​ក្នុង​ឆ្នាំ​២០២០​ជាមួយនឹង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ដូចជា​ផ្លូវ​ដែក​​ល្បឿន​លឿន ដែល​បាន​ជំរុញ​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​។ កម្មវិធី​បែបនេះ​គឺ​ពិតជា​ពិបាក​ក្នុង​ការផ្តួចផ្តើម​រហូត​ដល់​វីរុស​កូរ៉ូណា​ស្ថិត​ក្រោម​ការគ្រប់គ្រង​បាន​សិន​។​

​នៅពេល​និយាយ​អំពី​កិច្ចសហប្រតិបត្តិការ​ផ្ទៃក្នុង​លើ​ពាណិជ្ជកម្ម ប្រទេស​ចិន​ក៏​អាច​ចាប់ផ្តើម​ឆ្នាំ​ថ្មី​ជាមួយ “​កិច្ចព្រមព្រៀង​វិនិយោគ​គ្រប់​ជ្រុងជ្រោយ​” ជា​ប្រវត្តិសាស្ត្រ​មួយ​ជាមួយ​សហភាព​អឺរ៉ុប​ខណៈ​នៅ​សហ​​រដ្ឋ​អាម៉េរិក ទីផ្សារ​ភាគហ៊ុន​ញូវយ៉ក​បាន​លុបឈ្មោះ​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន​ពី​ទីផ្សារ​របស់​ខ្លួន​។​

​ភាព​ផ្ទុយ​គ្នា​រវាង​រដ្ឋ​ទាំង​ពីរ​គឺ​មើលឃើញ​ច្បាស់​។ ការសម្របសម្រួល​ទល់​នឹង​ការបែកបាក់​គ្នា​ទាក់ទង​នឹង​កូវី​ដ​១៩​សេចក្តីប្រាថ្នា​ចង់បាន​ពហុភាគី​និយម​ទល់​នឹង​ឯកតោភាគី​និយម​ចំពោះ​ការឆ្លើយតប​ដោយ​​សម្របសម្រួល​ទៅ​លើ​ជំងឺ​រាតត្បាត​និង​ការប្រែប្រួល​អាកាសធាតុ និង ការចូលរួម​ទល់នឹង​ការ​ដាច់​សង្វេគ​តែឯង នៅពេល​និយាយ​ដល់​វិស័យ​ពាណិជ្ជកម្ម​។​

​ខណៈ​ចិន​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​របស់​ខ្លួន​ផ្ទាល់ ការ​បន្ត​យក​ឈ្នះ​លើ​ជំងឺ​រាតត្បាត​គឺ​ចាំបាច់​បំផុត​ក្នុង​ការកសាង​អនាគត​។​ការបដិសេធ​របស់​ស​ហ​រដ្ឋ​អាម៉េរិក​លើ​វិធានការ​សាមញ្ញៗ​គឺ​កំពុង​រារាំង​​ការសម្រេច​គោលដៅ​និង​សក្តានុពល​ផ្ទាល់ខ្លួន​របស់​អាម៉េរិក​នាពេល​អនាគត​។​

​ការដឹកនាំ​ថ្មី​ពី​រដ្ឋបាលបៃដិ​ន​គឺ​ត្រូវការ​ជា​ចាំបាច់​។ ដូច​ដែល​ប្រជាជន​ចិន​បាន​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការខិតខំ​ប្រឹងប្រែង​ជា​សមូហភាព​អ៊ីចឹង ដូច្នេះ​នៅ​កម្រិត​ពិភពលោក​ក៏​ទាមទារ​ឱ្យ​មាន​គោលបំណង​រួម​គ្នា​តែ​មួយ​ដូចគ្នា​។ ពិភពលោក​និង​ចិន​នឹង​កាន់តែ​រឹងមាំ​បើ​សហរដ្ឋ​អាម៉េរិក​ចូលរួម​ឈឺឆ្អាល​។​

​ការជំទាស់​និង​ការ​មិន​ចូលរួម​ជា​បន្ត​នឹង​នាំ​ឱ្យ​បន្ត​មាន​ជោគវាសនា​ផ្ទុយគ្នា​ស្រឡះ​សម្រាប់​ចិន​និង​សហរដ្ឋ​អាម៉េរិក​ទាំង​ផ្នែក​សង្គម​សេដ្ឋកិច្ច​និង​អនាគត​។ ឆ្នាំ ២០២០ បាន​សាកល្បង​ប្រទេស​ទាំងអស់ ហើយ​ឆ្នាំ ២០២១ គឺជា​ឆ្នាំ​ដែល​យើង​នឹង​រកឃើញ​ថា​ប្រទេស​ណា​ទទួល​បាន​ជោគជ័យ និង​ប្រទេស​ណា​បរាជ័យ​៕

ទង់ជាតិ​ចិន​និង​អាម៉េរិក​បង្ហូត​នៅ​ទីលាន​ធៀន​អាន​មេន ពេល​ទទួល​ប្រធានាធិបតី​ត្រាំ​នៅ​ថ្ងៃទី​៨​វិច្ឆិកា​២០១៧​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular