ដោយៈរ៉ាម៉ន/ភ្នំពេញៈទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី៤ មករា ២០២១នេះ លោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោក និងប្រធានគណះបញ្ជាការឯកភាពខណ្ឌទួលគោកបានបញ្ជាទៅលោកចៅសង្កាត់ឱ្យដឹកនាំកម្លាំងសង្កាត់ចុះពិនិត្យ និងបង្ក្រាបកន្លែងចំនួន២ទីតាំង គឺទី១ ជាទីតាំងឆ្នោតវៀតណាមដុះស្លែមួយកន្លែង នៅតាមបណ្ដោយផ្លូវលេខ២២៣ ស្ថិតនៅផ្ទះមិនដាក់ស្លាកយីហោ ក្នុងសង្កាត់ផ្សារដើមគរ និងទី២ទីតាំងភ្នាល់បាល់ដ៏ធំមួយនៅតាមបណ្ដោយផ្លូវលេខ២២០Z កែងផ្លូវលេខ២២៣ ស្ថិតនៅផ្ទះលេខ២៨ ក្នុងសង្កាត់ផ្សារដើមគរ ក្នុងខណ្ឌទួលគោជាបន្ទាន់។
ប្រជាពលរដ្ឋនៅជិតទីតាំងខាងលើ បានសូមសំណូមពរដល់លោកអភិបាលខណ្ឌទួលគោកសូមមានវិធានការចុះបង្ក្រាបទៅលើទីតាំងល្បែងស៊ីសងខាងលើនេះដោយសារតែកូនចៅរបស់ពួកគាត់ចូលលេងយ៉ាងគគ្រឹកគគ្រេងចាញ់លុយអស់ជាច្រើនក្នុងមួយថ្ងៃៗរួមទាំងមហាជនមកពីគ្រប់ទិសទីនាំគ្នាមកចាក់បាល់ខាងលើនេះ។
ជាមួយគ្នានោះលោកអភិបាលខណ្ឌទួលគោកបានជម្រាបប្រជាពលរដ្ឋថា ឱ្យជឿជាក់លើអាជ្ញាធរចុះពិតជាផ្ដល់យុត្តិធម៍បងប្អូនដោយចាត់ការទីតាំងខាងលើឱ្យអស់ហើយសូមប្រជាពលរដ្ឋបន្តធ្វើជាភ្នែកជាច្រមុះអាជ្ញាធរបន្តទៀតដើម្បីមូលដ្ឋានយើងល្អគ្មានល្បែងស៊ីសង៕