ដោយៈពេញបូរមី/ភ្នំពេញៈយោងតាមការបញ្ជាក់របស់មន្ត្រីជំនាញដែលកំពុងបំពេញការងារធ្វើផ្លូវនៅខេត្តព្រះសីហនុ បានឲ្យដឹងនៅរសៀលថ្ងៃទី៤ខែមករានេះថាខេត្តព្រះសីហនុនៅថ្ងៃទី២០មករាខាងមុខនេះស្លាកសញ្ញាចង្អុលបង្ហាញចរាចរចំនួន៤៥ត្រូវតដំឡើងនិងដាក់ក្នុងគម្រោងពង្រីកផ្លូវជាតិលេខ៤ចាប់ពីគីឡូម៉ែត្រលេខ២១៦+០០ដល់គីឡូម៉ែត្រលេខ២២២+៧០០ដែលកំពុងស្ថាបនាដោយកងវិស្វ័កម្មតេជោហ៊ុន សែនសៀមរាបក្រោមបញ្ជាផ្ទាល់នាយឧត្តមសេនីយ៍ខេង សុមេធ។
រូបភាពត្រួតពិនិត្យវត្ថុធាតុដើមនិងគំរូផ្ទាំងសញ្ញាចរាចរដោយមន្ត្រីបច្ចេកទេសរបស់ក្រសួងសាធារណការនិងដឹកជញ្ជួន រួមជាមួយមន្ត្រីទីប្រឹក្សាបច្ចេកទេសប្រចាំការដ្ឋានផង(រូបថត បូរមី)
ប្រភពដដែលបញ្ជាក់ថាស្លាកសញ្ញាចង្អុលបង្ហាញចរាចរួមមាន៖ ,សញ្ញាត្រឡប់ក្រោយ ១៦,សញ្ញាបែកចែកគន្លង ៦,សញ្ញាហាមឈប់ ១២,សញ្ញាតម្រូវងាកស្តាំ ៤,សញ្ញាគ្រោះថ្នាក់ ៤,សញ្ញាបែកចែកទ្រូងផ្លូវជាពីរ ១,សញ្ញាបញ្ចប់ចែកទ្រូងផ្លូវ ១សញ្ញាគន្លងផ្លូវរួម តូច ១និងស្លាកតូចៗចំណាំងផ្លាតលើសួនទ្រូងផ្លូវជាង៥០០។ស្លាកនេះនឹងត្រូវដំឡើងនិងដាក់ក្នុងគម្រោងពង្រីកផ្លូវជាតិលេខ៤ចាប់ពីគីឡូម៉ែត្រលេខ២១៦+០០ដល់គីឡូម៉ែត្រលេខ២២២+៧០០ដែលកំពុងស្ថាបនាដោយកងវិស្វ័កម្មតេជោហ៊ុនសែនសៀមរាបក្រោមបញ្ជាផ្ទាល់នាយឧត្តមសេនីយ៍ខេង សុមេធ៕
រូបភាពត្រួតពិនិត្យវត្ថុធាតុដើមនិងគំរូផ្ទាំងសញ្ញាចរាចរដោយមន្ត្រីបច្ចេកទេសរបស់ក្រសួងសាធារណការនិងដឹកជញ្ជួន រួមជាមួយមន្ត្រីទីប្រឹក្សាបច្ចេកទេសប្រចាំការដ្ឋានផង(រូបថត បូរមី)
កំណាត់ផ្លូវជាតិលេខ៤(រូបថតៈបូរមី)
កំណាត់ផ្លូវជាតិលេខ៤(រូបថតៈបូរមី)
រូបភាពត្រួតពិនិត្យវត្ថុធាតុដើមនិងគំរូផ្ទាំងសញ្ញាចរាចរដោយមន្ត្រីបច្ចេកទេសរបស់ក្រសួងសាធារណការនិងដឹកជញ្ជួន រួមជាមួយមន្ត្រីទីប្រឹក្សាបច្ចេកទេសប្រចាំការដ្ឋានផង(រូបថត បូរមី)