Home ព័ត៌មានសំខាន់ៗ ម៉ាស​ជាង​ពីរ​...

ម៉ាស​ជាង​ពីរ​លាន​និង​បរិក្ខារ​ពេទ្យ​មួយចំនួន​បាន​ទៅដល់​ប្រទេស​នេ​ប៉ាល់​

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ ម៉ាស​ចំនួន​ជាង​ពីរលាន និង​បរិក្ខារ​ពេទ្យ​ចំនួន​១២​មុខ​ទៀត​អំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជូន​រដ្ឋាភិបាល និង​ប្រជាជន​ប្រទេស​នេ​ប៉ាល់​ត្រូវបាន​ដឹកជញ្ជូន​តាម​យន្តហោះ​ពិសេស​ចេញពី​កម្ពុជា​ឆ្ពោះទៅកាន់​ប្រទេស​នេ​ប៉ាល់​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១ ក្រោម​ការដឹកនាំ​ដោយ​លោក អ៊ុច បូរ​រិ​ទ្ធ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អមដោយ​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល រួមទាំង​មន្ត្រី​មួយចំនួនទៀត​។​

​នេះ​ជា​លើក​ទី​៤​ដែល​កម្ពុជា​យើង បាន​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ នៅ​បណ្ដា​ប្រទេស​ជា​មិ​ត្ដ ។​កាលពីពេល​ថ្មីៗ​នេះ​គឺ​បានផ្តល់​ម៉ាស ចំនួន​ជាង​ពីរលាន និង​សម្ភារ​ពេទ្យ​មួយចំនួន​ដល់​ប្រទេស​ឡាវ​, ផ្តល់​ម៉ាស​ចំនួន​ជាង​ពីរលាន និង​សម្ភារ​ពេទ្យ​មួយចំនួនទៀត ដល់​ប្រទេស​មី​យ៉ាន់​ម៉ា​, ផ្តល់ជំនួយ​ម៉ាស​មួយ​លាន និង​សម្ភារ​មួយចំនួនទៀត​ដល់​ប្រទេស​ទី​ម័​រ​ឡេ​ស្ត និង​លើក​នេះ​ជា​ប្រទេស​នេ​ប៉ាល់ ។​

អំណោយ​សប្បុរសធម៌រ​បស់​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា ជូន​រដ្ឋាភិបាល​នៃ​ប្រទេស​នេ​ប៉ាល់​រួមមាន ម៉ាស​ចំនួន​ពីរលាន​, ម៉ាស​ក្រណាត់​១០​ម៉ឺន​, ម៉ាស N95 ចំនួន​ពីរម៉ឺន​, វែ​នតា​សុវត្ថិភាព ចំនួន​ពីរម៉ឺន​, សំលៀកបំពាក់​សុវត្ថិភាព សម្រាប់​មន្ត្រី​សុខាភិបាល (​ជា​ឈុត​) ចំនួន​ពីរម៉ឺន​ឈុត​, ម៉ាស៊ីន​វាស់​កំដៅ ចំនួន​៥០០, របាំងមុខ​ចំនួន​ពីរម៉ឺន​, ឧបករណ៍​ជំនួយការ​ដកដង្ហើម សម្រាប់​ប្រ​យោធ​នក​ម្ម ចំនួន​២០, ទូរទស្សន៍​តាមដាន​សុខភាព​អ្នកជំងឺ និង​សម្ភារៈ​បន្ទាប់បន្សំ​ម៉ូ​ឌែ​ល Vista 120 ចំនួន​២០, ម្សៅ​ថ្នាំ​បាញ់សម្លាប់​មេរោគ ២៥​គីឡូក្រាម​ក្នុ​ងួ​យ​ធុង (​ក្ល​រ៉ា​មីន​ប្រភេទ​B) ៥០០​កេស​, ស្បែកជើង​ក៏​វែង​សុវត្ថិភាព​មួយ​ពាន់​គូ និង​សាប៊ូ​លាងដៃ​មួយ​ពាន់​គូ​៕​សរន​

ម៉ាស​ជាង​២​លាន​និង​បរិក្ខារ​ពេទ្យ​មួយចំនួន​បាន​ទៅដល់​ប្រទេស​នេ​ប៉ាល់​ ម៉ាស​ជាង​២​លាន​និង​បរិក្ខារ​ពេទ្យ​មួយចំនួន​បាន​ទៅដល់​ប្រទេស​នេ​ប៉ាល់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular