Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​ជនស...

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បក្ខពួក​បីនាក់ ក្រោយពី​កាច់​សោរ ក ម៉ូតូ បានសម្រេច​

ដោយៈ សម្បត្តិ / ភ្នំពេញៈ ជនសង្ស័យ​បីនាក់ បាន​កាច់​សោរ ក ម៉ូតូ បានសម្រេច តែ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច ជំនាញ​ផ្នែក​អន្តរាគមន៍ ឃាត់ខ្លួន​បាន​ម្នាក់ និង​ពីរ​នាក់​ទៀត រត់គេចខ្លួន​បាត់​។ ការឃាត់ខ្លួន​ជនសង្ស័យ​នេះ នៅវេលា​ម៉ោង ១១​និង​២០ នាទី ព្រឹក​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១ ស្ថិតនៅ​ត្រង់ចំណុច ក្រុមហ៊ុន រ៉ា​យស៍ នែ​ត​ជ្រ​ល ឌី​វេឡុ​ប​មិន តាមផ្លូវ​លេខ ៣៧១ ក្នុងភូមិ​ត្នោតជ្រុំ​៣ សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ ជនសង្ស័យ​ម្នាក់ ដែល​ឃាត់ខ្លួន​បាន​មាន ឈ្មោះ វា គីម​ហុង ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ និង​ស្នាក់នៅ មិន​ពិតប្រាកដ និង​ដក​ហូ​កបាន ម៉ូតូ​ជនសង្ស័យ មួយគ្រឿង ដែល​ជិះ​ធ្វើ​សកម្មភាព ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1IN-4827 ។ ចំណែក​ជនរងគ្រោះ ឈ្មោះ ជួន ណៃ​ពុធ ភេទ​ស្រី អាយុ ២៣ ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ម៉ូតូ​បាត់បង់​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FN-5732 ។​

​បើតាម​ប្រភពព័ត៌មាន ពី​ជនរងគ្រោះ បានឱ្យដឹងថា មុន​កើតហេតុ គាត់​កំពុងធ្វើការ នៅក្នុង​ក្រុមហ៊ុន ហើយ​ក៏បាន​ក្រឡេកមើល តាម​កាមេរ៉ា​សុវត្ថិភាព ក៏​ប្រទះឃើញ​ជនសង្ស័យ មាន​គ្នា ៣ នាក់ កំពុង​ធ្វើ​សកម្មភាព កាច់​សោរ ក ម៉ូតូ ទាញ​ចេញទៅ​ក្រៅ ដើម្បី​ជិះ​រត់គេចខ្លួន ។ គាត់​ក៏​រត់​ចេញមកក្រៅ ស្រែក​ចោរៗ បង្កឱ្យមាន​ការភ្ញាក់ផ្អើល បានកើត​ឡើង ព្រមទាំង​គាប់​ជួន ត្រូវ​កម្លាំង​សមត្ថកិច្ច កំពុង​ល្បាត ឃើញ ក៏​ជិះ​ដេញតាម​ឃាត់ខ្លួន ជនសង្ស័យ​បាន​ម្នាក់ នៅត្រង់ចំណុច​ផ្សារ មុខ​វត្ត​ពោធិញាណ នាំខ្លួន​យកទៅ​ប៉ុស្តិ៍នគរបាល រដ្ឋបាល​បឹងទំពន់​ទី​២ ដើម្បី​សាកសួរ ចំណែក​បក្ខពួក​ពីរ​នាក់​ទៀត រត់គេចខ្លួន​បាត់​។

​បច្ចុប្បន្ននេះ ជនសង្ស័យ​រួម​នឹង​វត្ថុតាង ត្រូវបាន​កម្លាំង​សមត្ថកិច្ច នគរបាល​រដ្ឋបាល ប៉ុស្តិ៍​បឹងទំពន់​ទី​២ កំពុងធ្វើការ​សាកសួរ កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ អធិការដ្ឋាន នគរបាល​ខណ្ឌមានជ័យ ដើម្បី​ចាត់ការ​បន្ត ទៅតាម​នីតិវិធី​ច្បាប់​៕/V​

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បក្ខពួក​បីនាក់ ក្រោយពី​កាច់​សោរ ក ម៉ូតូ បានសម្រេច​

ជនសង្ស័យ​ម្នាក់ ឈ្មោះ វា គីម​ហុង អាយុ ២៧​ឆ្នាំ

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បក្ខពួក​បីនាក់ ក្រោយពី​កាច់​សោរ ក ម៉ូតូ បានសម្រេច​

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បក្ខពួក​បីនាក់ ក្រោយពី​កាច់​សោរ ក ម៉ូតូ បានសម្រេច​

ជនសង្ស័យ​ម្នាក់ ឈ្មោះ វា គីម​ហុង អាយុ ២៧​ឆ្នាំ

ជនរងគ្រោះ ឈ្មោះ ជួន ណៃ​ពុធ អាយុ ២៣ ឆ្នាំ ម៉ូតូ​បាត់បង់​ ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FN-5732

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular