តើ​កូនប្រុស​ច្បង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ជា​នរណា​?

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ វរសេនីយ៍ឯក សៀ ទីន ជា​កូនប្រុស​ច្បង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង​មេបញ្ជាការរង​កង​រាជ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានទទួល​ឱកាស​សិក្សា និង​បានបញ្ចប់​ការសិក្សា​របស់ខ្លួន លើ​មុខជំនាញ​ជាច្រើន​ជា​បន្តបន្ទាប់ រួមមាន បរិញ្ញាបត្រ​ធុរៈកិច្ច គ្រប់គ្រង​យោធា ពី​សាលា​បណ្ឌិតសភាយោធា ប្រទេស​អូស្ត្រាលី បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គោលនយោបាយ​សាធារណៈ​និង​អភិបាលកិច្ច ពី​ប្រទេស​អូស្ត្រាលី ហើយ​ថ្មីៗ​នេះ​ទើបតែ​បញ្ចប់​វគ្គ​បញ្ជាការ សេនាធិការ​ពី​ប្រទេស​សិង្ហ​បុរី​និង​បាន​យក​យុទ្ធសាស្ត្រ​ថ្មីៗ​មក​អភិវឌ្ឍន៍​អង្គភាព​របស់ខ្លួន​ស្របតាម​ការរីកចម្រើន​របស់​ប្រទេសជាតិ​។​

​ជា​កូនច្បង​ក្នុងចំណោម​បងប្អូន​បីនាក់ កើត​ក្នុង​ត្រកូល​គ្រួសារ​មន្ត្រីរាជការ​ធម្មតា យុវជន សៀ ទីន​បាន​ចាប់យក​អាជីព​ជា​កង​រាជ អាវុធហត្ថ​ដោយសារ​កាល​នៅ​ក្មេង​រូបលោក​បានឃើញ​ឪពុក​ស្លៀក​ឯកសណ្ឋាន​កងរាជអាវុធហត្ថ​ក៏​ធ្វើ​ឲ្យ​ខ្លួន​មានចិត្ត​ស្រឡាញ់​ចង់​ក្លាយជា​មន្ត្រី​អាវុធហត្ថ​ដូច​ឪពុក និង​ដោយសារ​ខ្លួន បានចាប់កំណើត​ក្នុងសម័យ​ប្រទេសជាតិ​កំពុង​ជួបប្រទះ​បញ្ហា​សង្គ្រាមស៊ីវិល រឹតតែ​ជំំ​រុញ​ឲ្យ​ខ្លួន​មានចិត្ត​ស្រឡាញ់​អាជីព ជា​កងកម្លាំងប្រដាប់អាវុធ ដែល​អាច​ចូលរួម​ស្វែង​រកក្ដី​សុខសន្តិភាព​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​។ តាំងពី​ពេលនោះ លោក​ក៏​សម្រេចចិត្ត​ប្តេជ្ញា​ថា​នឹង​ចាប់យក​ជំនាញ​កងរាជអាវុធហត្ថ​នេះ​ឲ្យ​បាន រហូត​សម្រេច​បំណង​ដូច​សព្វថ្ងៃនេះ​។​

​និយាយ​អំពី​ប្រវត្តិ​របស់លោក​វរសេនីយ៍ឯក សៀ ទីន គឺ​នៅ​ឆ្នាំ​២០០៨ លោក​បាន​ចូល​បម្រើ​ការងារ​នៅ​កងរាជអាវុធហត្ថ ហើយ​នៅ​ឆ្នាំ​២០០៩ លោក​បាន​ចូល​សិក្សា​នៅ​សាកលវិទ្យាល័យ​ការពារជាតិ​។ នៅក្នុង​វគ្គ​នោះ​លោក​បានដាក់​ពាក្យ​ប្រឡង ទៅ​សិក្សា​នៅ នៅ​សាលា​បណ្ឌិតសភាយោធា ប្រទេស​អូស្ត្រាលី​រយៈពេល​៤​ឆ្នាំ​។​

​ក្រៅ​អំពី​ការសិក្សា​ទ្រឹស្ដី​នៅ​សាលា លោក​ក៏ដូចជា​សិក្ខាកាម​ដទៃ គឺ​តម្រូវ​ឲ្យ​ចុះ​អនុវត្ត​ផ្ទាល់​តាមរយៈ​ការធ្វើ​សមយុទ្ធ​នានា ដែល​សាលា​បានរៀបចំ​ឡើង​ឲ្យ​ដូចនឹង​សង្គ្រាម​ជាក់ស្ដែង ដោយ​ឆ្លងកាត់​គ្រប់​ឧបសគ្គ បូករួម​នឹង​ស្ថានភាព​អាកាសធាតុ ត្រជាក់​ខ្លាំង ឬ​ក្ដៅ​ខ្លាំង គឺ​សិក្ខាកាម​គ្រប់រូប​តម្រូវ​ឲ្យ​បន្ត​សមយុទ្ធ​នោះ​រហូតដល់​ចប់ តែ​ជាក់ស្ដែង សិស្ស​ខ្លះ​ត្រូវបាន​បញ្ឈប់ ដោយសារ​កាយសម្បទា​ពួកគាត់​ទ្រាំទ្រ​ពុំរួច​ក្នុងការ​ហ្វឹកហាត់​សមយុទ្ធ​ទាំងនោះ​។ ដោយឡែក​ចំពោះ​លោក វរសេនីយ៍ឯក សៀ ទីន ដោយមាន​ការប្ដេជ្ញាចិត្ត តស៊ូ និង​ដោយ​ខ្លួន​ជា​តំណាង​ប្រទេស​កម្ពុជា ក្នុង​វគ្គ​សិក្សា បាន​ជំរុញ​ឲ្យ​រូបលោក​តស៊ូ​ជម្នះ មិន​បោះបង់ចោល​ក្ដី​ស្រ​ម៉ៃ​របស់ខ្លួន រហូត​ទទួលបាន​ជោគជ័យ​ដោយបាន​បញ្ចប់​ការសិក្សា នៅ​សាលា​បណ្ឌិតសភាយោធា​អូស្ត្រាលី និង​ជា​បន្តបន្ទាប់​ឈានទៅដល់​ការបញ្ចប់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ក្នុងប្រទេស​អូស្ត្រាលី ក៏ដូចជា​វគ្គ​បញ្ជាការ​សេនាធិការ នៅក្នុង​ប្រទេស​សិង្ហ​បុរី ព្រមទាំង​បាន​យកចំណេះ​ជំនាញ​ដែល​ខ្លួន​បាន​សិក្សា​យកមក​ចូលរួម អភិវឌ្ឍន៍​អង្គភាព អភិវឌ្ឍ​ប្រទេសជាតិ និង​ការពារ​សុខសន្តិភាព​ជូន​ប្រជាពលរដ្ឋ ក្នុង​បុព្វហេតុ ជាតិ សាសនា និង​ព្រះមហាក្សត្រ​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular