Home ព័ត៌មានជាតិ សង្គម នៅ​បន្ទាយមានជ...

នៅ​បន្ទាយមានជ័យ​ត្រូវ​សម្រុក​បង្កើត​មណ្ឌល​ច​ត្តា​ឡី​ស័ក​បន្ថែមទៀត​ព្រោះ​ពលករ​ខ្មែរ​ត្រឡប់​ពី​ថៃ​កើនឡើង​

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: នៅ​បន្ទាយមានជ័យ ត្រូវ​សម្រុក​បង្កើត​មណ្ឌល​ច​ត្តា​ឡី​ស័ក​បន្ថែមទៀត ព្រោះ​ពលករ​ខ្មែរ​ត្រឡប់​ពី​ថៃ​កើនឡើង​។ នេះ​បើតាម​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា នៅ​ថ្ងៃទី​៤​ខែមករា​ឆ្នាំ​២០២១ បន្ទាប់ពី​លោក​ទៅសួរសុខទុក្ខ ក្រុមការងារ​ចំ​ម្រុះ និង​បងប្អូន​ប្រជាពលរដ្ឋ​(​ឬ​ពលករ​ខ្មែរ​) ទើប​វិលត្រឡប់​មកពី​ប្រទេស​ថៃ តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក ស្រុក​ស្វាយចេក ស្រុក​ថ្មពួក ព្រះនេត្រព្រះ ភ្នំស្រុក អូរជ្រៅ ក្រុង​ប៉ោយប៉ែត កាលពី​រសៀល ល្ងាច ថ្ងៃទី​៣​និង​ព្រឹក​ថ្ងៃទី​៤​ខែមករា​ឆ្នាំ​២០២១ ។​

​លោក​អភិបាលខេត្ត​បាន​បន្តថា លោក​ត្រូវតែ​បន្ត​ចុះ​ពិនិត្យមើល​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក បងប្អូន​ប្រជាពលរដ្ឋ​ត្រឡប់​មកពី​ប្រទេស​ថៃ ហើយ​ប៉ាន់ប្រមាណ​ថា នឹងត្រូវ​សម្រុក​បង្ក​ត​មណ្ឌល​បន្ថែមទៀត ទើប​ទ្រោល​សភាពការណ៍​ដែល​ពលករ​ខ្មែរ​ដែល​សម្រុក​វិលត្រឡប់​ពី​ប្រទេស​ថៃ នណៈ​ជម្ងឺ​កូ​វីត​១៩ បាន​ផ្ទុះ​រីក​រាលដាល​ខ្លាំង​ក្នុង​សហគមន៍​នោះ​។​

​ជាងនេះទៅទៀត ថៃ​កា​ពីថ្ងៃ​ទី​៣​ខែមករា​មក ក៏បាន​បិទ​ខេត្ត​ជាច្រើន រួមទាំង​រាជធានី​បាងកក ខេត្ត​ឈុន​បូរី ខេត្ត​ឆាក់​ឈើ​ង​សាវ សាមុត​ប្រា​កាន ច័ន្ទបូរី ត្រាត​និង​ខេត្ត​ស្រះ​កែ​ដែលមាន​ពលករ​ខ្មែរ​ទៅធ្វើ​ការ ហ​លយ​ជាប់​ព្រំដែន​កម្ពុជា​ផង​នោះ ។​

​លោក អ៊ុ រាត្រី បាន​បន្តថា ៖ សម្រាប់​បណ្តោយ​ព្រំដែន​កម្ពុជា ថៃ ក្នុងភូមិ​សាស្ត្រ​ខេត្ត​បន្ទ​យ​មានជ័យ គឺ​ពលករ​ខ្មែរ​ត្រូវបាន​ភាគ​ថៃ​បញ្ជូនមក​តាម​ច្រករបៀង​២​គឺ​ច្រកព្រំដែន​អូរ​បី​ជាន់​ឃំ​ុ​អូរ​បី​ជាន់ ក្នុងស្រុក​អូរជ្រៅ​និង​ច្រករបៀង​នៅ​ឃុំ​បឹងបេង​ស្រុក​ម៉ាឡៃ ដែលជា​មធ្យម​មាន​ពល​ករ​ចំនួន​២០០​នាក់​/១​ថ្ងៃៗ ។​

​លោក​បន្តថា ៖ បរិមាណ​នេះ នាំអោយ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ក​ម្រឹត​១(QC1)​និង​ក​ម្រឹត​២(QC2) ចំនួន​១២​កន្លែង​ដែលមាន​ស្រាប់ ត្រូវ​ហៀរហូរ​ដោយ​ពលករ​ព្រោះ​ពួកគេ​ត្រួវ​ត្រូតពិនិត្យ​សុខភាព​និង​ធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​ស្នាក់នៅ​ដាច់ដោយឡែក​១៤​ថ្ងៃ បើ​អត់​បញ្ហា​ទើប​អោយ​បន្តដំណើរ​ទៅផ្ទះ​បាន​។​

​ហេតុនេះ​រដ្ឋបាលខេត្ត​មានតែ​បើក​មណ្ឌល​ចត​កតា​ឡី​ស័ក​បន្ថែម ។​ក្នុងនោះ សម្រុក​ជួសជុល​បន្ទប់​និង​អគារ​នៃ​អតីត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជនពិការ​ដោយសារ​សង្គ្រាម​ហៅ​សុ​ី​វ័រ (CWAR. Center ) នៅ​ភូមិ​កង​វ៉ា​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​មួយទៀត ដែល​អាច​ទទួល​មនុស្ស​បាន​៨០០​នាក់ ។​

​ក្រៅពីនោះ​គឺ​បើក​មណ្ឌល​នៅតាម​សាលារៀន​នានា​នៅ​បណ្តា​ស្រុក​ដែល​មិន​ជាប់​តំបន់​ព្រំដែន ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular