ដោយ: ប.ជ័យ / បន្ទយមានជ័យ: អាជ្ញាធរពិនិត្យ និងដាក់បញ្ជាឲ្យពង្រឹងការទប់ស្កាត់ការរីករាលដាលកូវីដ១៩ ពីប្រទេសថៃ។
លោក អ៊ុ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ជាមួយលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានចុះពិនិត្យមើលកងកម្លាំងចម្រុះប្រចាំ ដែលកំពុងឈរជើងប្រចាំការនៅគោលដៅនានា តាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ក្នុងបេសកកម្មទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ ពីក្រៅ ប្រទេស ជាពិសេសប្រទេសថៃ ដែលកំពុងផ្ទុះការចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍។
លោកប្រធានគណៈបញ្ជាការបានបន្តថា៖ ចំពោះក្រុមការងារចម្រុះ កងកម្លាំងប្រចាំការទាំងអស់ ត្រូវបន្តធ្វើការគ្រប់គ្រងបងប្អូនប្រជាពលរដ្ឋត្រឡប់មកពីទេសថៃ នៅតាមមណ្ឌលធ្វើចត្តាឡីស័កទាំងអស់ឲ្យបានហ្មត់ចត់ ដោយគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ។
ពោលគឺមិនត្រូវអោយមានពលករណាម្នាក់រត់ចេញដោយមិនបានធ្វើចត្តាឡីស័កឡើយ ៕