Home ព័ត៌មានសំខាន់ៗ ជនដៃដល់ បាញ់ស...

ជនដៃដល់ បាញ់សម្លាប់មន្រ្តីប៉ូលិស​ គេចខ្លួនទៅដល់មណ្ឌលគិរី

ដោយៈមុនីរ័ត្ន,ស រិទ្ធ/ភ្នំពេញៈ សមត្ថកិច្ច កំពុងឡោមព័ទ្ធព្រៃ នៅកោះញែកក្នុងខេត្តមណ្ឌលគីរីដើម្បីតាមប្រមាញ់ជនដៃដល់ដែលបាញ់សម្លាប់នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ   ជនដៃដល់បានបេីករថយន្តបុកបារ៉ាស់សមត្ថកិច្ច ហេីយរត់ចូលព្រៃ។ ចំណែក ប្រពន្ធជនដៃដល់ ដែលរត់ទៅ ជាមួយប្ដីសមត្ថកិច្ចឃាត់ខ្លួន។មកដល់យប់នេះ សមត្ថកិច្ច កំពុងឡោមព័ទ្ធ នៅឡើយ។

ខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ គឺឈ្មោះ រ៉េន

ជនសង្ស័យដែលចាប់ខ្លួនឈ្មោះ កែ ចាន់មាន អាយុ២៤ឆ្នាំ ជាអ្នកបើកបររថយន្ត

សូមជម្រាបថា សមត្ថកិច្ច បានចាប់ខ្លួនជនសង្ស័យមា្នក់ ទាក់ទងករណីបាញ់សម្លាប់ នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតសា្រល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ។ ការចាប់ខ្លួននេះ បានធ្វើឡើង នៅចំណុចផ្ទះជួល ជិតប៉ាឆាវត្តទួលតាឯក ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង កាលពីថ្ងៃទី៣ ខែមករា ម្សិលមិញ។

ប្រតិបត្តិការតាមប្រមាញ់​ ជនសង្ស័យនេះ បានធ្វើឡើង ដោយកម្លាំងសមត្ថកិច្ច នាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយ កម្លាំងស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង។

សមត្ថកិច្ច បានឲ្យដឹងថាៈ ជនសង្ស័យដែលចាប់ខ្លួនឈ្មោះ កែ ចាន់មាន អាយុ២៤ឆ្នាំ ជាអ្នកបើកបររថយន្ត។ ជនសង្ស័យ មានលំនៅ នៅភូមិអន្លង់វិល ឃុំអន្សា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ចំណែកជនដៃដល់ ដែលជាខ្មាន់កាំភ្លើង ឈ្មោះ រ៉េន នៅមិនទាន់ចាប់បាននៅឡើយទេ ដោយសមត្ថកិច្ច កំពុងតែតាមស្វែងរក។

ជនសង្ស័យ ឈ្មោះ កែ ចាន់មាន បានសារភាពថា កាលពីយប់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០ ខ្លួនបានចេញពីផឹកស៊ី ហើយបើករថយន្ត ជូនឈ្មោះ រ៉េន ទៅផ្ទះ នៅម្តុំកំបូល ទាំងស្រវឹង។ ពេលមកដល់កន្លែងកើតតហេតុ ខ្លួនបាន បើករថយន្ត បុកគូទរថយន្តជនរងគ្រោះ ពីក្រោយ។ បន្ទាប់មក ជនរងគ្រោះ បានបើករថយន្ក កាក់រថយន្ត​របស់​ខ្លួន និងបានយកកាំភ្លើងខ្លី ភ្ជង់មកលើខ្លួន ដើម្បីឱ្យអែបគៀន ព្រមទាំងប្រើពាក្យសម្តី ជេរប្រមាថ មកលើខ្លួន ទៀតផង ទើបឈ្មោះ រ៉េន មានកំហឹង ហើយប្រាប់ខ្លួន ឱ្យនៅស្ងៀម ចាំធ្វើតែតាមគេ ប្រាប់បាន ហើយ ពេលកំពុងចរចាគ្នា រឿងគ្រោះថ្នាក់ចរាចរណ៍នេះ ដោយឃើញជនរងគ្រោះ ធ្វេសប្រហែស ឈ្មោះ រ៉េន ក៏បានដកកាំភ្លើងខ្លី ដែលសៀតនៅនឹងចង្កេះ បាញ់ទៅលើជនរងគ្រោះ រួចប្រាប់ឲ្យខ្លួន បើករថយន្ត គេចពីកន្លែងកើតហេតុតែម្តង។

សូមជម្រាបថា ករណីបាញ់សម្លាប់ លោក រ៉េត ស៊ីណែត (ញ៉ក់) នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិត ស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានកើតឡើង កាលពីវេលាម៉ោងជាង ១២​រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមហាវិថី សហព័ន្ធរុស្ស៊ី ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ៕សរន/V

រូបកាលថ្ងៃកើតហេតុ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular