ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជួបប្រជុំជាមួយ ក្រុមកីឡាករទេសចរណ៍ «មហាគ្រួសារ Off road កម្ពុជា» ក្នុងគោលបំណងបង្កើន កិច្ចសហប្រតិបត្តិការ រវាងក្រសួងបរិស្ថាន និងក្រុមកីឡាករទេសចរណ៍ Off-road កម្ពុជា និងស្វែងរកគន្លឹះ និងវីធីសាស្ត្រថ្មីៗ ដើម្បីផ្សព្វផ្សាយ ពីតំបន់មួយចំនួន នៅក្នុងតំបន់ការពារធម្មជាតិ ដែល មានសក្តានុពល ទេសចរណ៍ ក្នុងទិសដៅ បង្ហាញទីតាំងទេសចរណ៍ធម្មជាតិថ្មីៗ ដល់សាធារណជន។
ថ្លែងក្នុងពិធី នាសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់ក្រុមកីឡាករ Off-road កម្ពុជា ដែលបានចូលរួមផ្សព្វផ្សាយ ពីទីតាំងសក្តានុពល ទេសចរណ៍នានា និងបានបើកទូលាយ ក្នុងការបន្តកិច្ចសហការ ដើម្បីផ្សព្វផ្សាយ ពីសក្តានុពល ទេសចរណ៍ធម្មជាតិ ដែលកម្ពុជាមាន។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន
លោករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថាៈ «នៅពេលស្រុកកើតសង្គ្រាម គេចូលព្រៃ ដើម្បីធ្វើការតស៊ូ តែនៅសម័យតេជោ សន្តិភាព ពលរដ្ឋចូលព្រៃ ដើម្បីទស្សនាកម្សាន្ត សម្បត្តិធម្មជាតិ ព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀត និងគយគន់ទេសភាព ដ៏ល្អស្អាត នៃព្រៃព្រឹក្សា នៅក្នុងតំបន់ការពារធម្មជាតិនានា ហើយក្នុងរយៈពេលចុងក្រោយនេះ ប្រជាពលរដ្ឋ បានចាប់អារម្មណ៍ខ្លាំង លើទេសចរណ៍ធម្មជាតិ ហើយបានបង្កើតការងារ និងផ្តល់ចំណូល ដល់ប្រជាសហគមន៍»។
ក្នុងពិធីនេះដែរ តំណាងមហាគ្រួសារ Off Road កម្ពុជា បានថ្លែងអំណរគុណ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន និងបានសន្យា បន្តសហការកាន់ល្អ ជាមួយក្រសួងបរិស្ថាន ដើម្បីផ្សព្វផ្សាយ ពីសក្តានុពល ទេសចរណ៍ធម្មជាតិ បន្ថែមទៀត៕/V
ក្រសួងបរិស្ថាន និងក្រុមកីឡាករទេសចរណ៍ Off-road រួមគ្នាផ្សព្វផ្សាយ ពីតំបន់ការពារធម្មជាតិ