ដោយៈ ទេពកង្រី / កំពង់ឆ្នាំង៖ ផ្ទះថ្មីមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានប្រគល់ជូន ដល់គ្រួសារ នាយទាហាន ដែលពុំមានផ្ទះស្នាក់នៅ នារសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នៅក្រុងកំពង់ឆ្នាំង។
មេបញ្ជាការតំបន់ប្រតិបត្តការសឹករង ខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ផ្ទះថ្មី មួយខ្នងនេះ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។ ផ្ទះថ្មី មួយខ្នងនេះ មានទំហំ ៥មx៧ម សង់ផ្ទាល់ដី ប្រក់និងបាំងជញ្ជាំងស័ង្កសី ជូនដល់លោកអនុសេនីយ៍ទោ ធឹម ណាល់ ជំនួយការការិយាល័យទី៥ និង ក្រុមគ្រួសារ រស់នៅ ភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលកន្លងមក ផ្ទះរបស់លោក ត្រូវបានអគ្គិភ័យ ឆាបឆេះ គ្មានសល់ ដោយសារឆ្លងចរន្តអគ្គិសនី កាលពីពេលថ្មីៗនេះ។
នៅក្នុងពេលនេះ លោកឧត្តមសេនីយ៍ទោ ធន ធឿន ក៏បាននាំយកនូវថវិកា ចំនួន ៣០០.០០០ រៀល អង្ករ ២បេ ត្រីខ ២យួរ ទឹកត្រី ១យួរ ទឹកស៊ីវ ១យួរ ដើមស្វាយ ២ដើម និងដើមដូង ១ដើម ជូនដល់លោក ធឹម ណាល់ និង ក្រុមគ្រួសារផងដែរ៕/V
ប្រគល់ជូនផ្ទះថ្មីមួយខ្នង ដែលជាអំណោយ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ដល់គ្រួសារនាយទាហាន ដែលពុំមានផ្ទះស្នាក់នៅ