ផ្លូវ​ទៅ​កាន់​ការរំសាយ​សព្វាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​រាយ​ទៅដោយ​បរាជ័យ​

3594
ចែករម្លែក

ប៊ីល គ្លីនតុនបានសុំផ្តល់ប្រេងនិងរ៉េអាក់ទ័រ ហើយលោកចច ដាប់បលយូ ប៊ូស បានគំរាមផងនិងសុំផ្តល់ជំនួយផង ខណៈលោកបារ៉ាក់ អូបាម៉ា ឈប់ពាក់ព័ន្ធជាមួយរបបកូរ៉េខាងជើងក្រោយការបាញ់រ៉ុក្កែតមួយ។

ខណៈដែលរដ្ឋាភិបាលក្រុងសេអ៊ូលនិងវ៉ាស៊ីនតោន ស្វាគមន៍ការប្រកាសរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងកាលពីសប្តាហ៍មុនថាខ្លួនផ្អាកការសាកល្បងកាំជ្រួចផ្លោងអន្តរទ្វីបនិងបិទទីតាំងសាកល្បងនុយក្លេអ៊ែររបស់ខ្លួន ធ្វើអោយគេនឹកឃើញថាកិច្ចខិតខំស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េនាពេលកន្លងមកបានជួបតែបរាជ័យ។

វដ្តនៃវិបត្តិ ភាពជាប់គាំងចំណាស់មួយទសវត្សរ៍មកនេះនិងការសន្យាតែមិនបានធ្វើ បានផ្តល់អោយកូរ៉េខាងជើងនូវឱកាសសំរាប់សាងសង់ឃ្លាំងសព្វាវុធស្របច្បាប់មួយដែលឥឡូវមានទាំងក្បាលគ្រាប់នុយក្លេអ៊ែរនិងកាំជ្រួចផ្លោងឆ្លងទ្វីបកាន់តែទំនើប។

ការប្រកាសរបស់កូរ៉េខាងជើងលើកនេះទៀតមិនបានបញ្ជាក់ច្បាស់ថាខ្លួនមានបំណងបោះបង់ចោលកម្មវិធីនិងសព្វាវុធដែលមានស្រាប់ទេ។

កូរ៉េខាងជើងបានធ្វើការឈោងដៃស្វះស្វែងរកដំណោះស្រាយការទូតនៅពេលប៉ុន្មានសប្តាហ៍មកនេះកើតឡើងក្រោយពីការធ្វើការសាកល្បងសព្វាវុធដែលបង្កកំហឹងទូទាំងពិភពលោកនៅឆ្នាំ២០១៧ រួមមានការបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរក្រោមដីនិងការបាញ់សាកល្បងបីលើកនូវកាំជ្រួចផ្លោងឆ្លងទ្វីបដែលត្រូវបានអភិវឌ្ឍឡើងសំ
រាប់វាយប្រហារដីគោកអាមេរិក។កិច្ចចរចារវាងកូរ៉េទាំងពីរបានបន្តធ្វើក្រោយពីលោកគីម នៅក្នុងសារជូនពរឆ្នាំថ្មីរបស់លោកបានស្នើសុំធ្វើការពិភាក្សាជាមួយកូរ៉េខាងត្បូងដើម្បីកាត់បន្ថយសំអប់និងដើម្បីអោយកូរ៉េខាងជើងចូលរួមក្នុងការប្រកួតកីឡាអូឡាំពិករដូវរងារកាលពីខែកុម្ភៈនៅក្រុងព្យុងចាង។កូរ៉េខាងជើងបានបញ្ជូនមនុស្ស
រាប់រយនាក់មកចូលរួមកីឡានេះ រួមមានទាំងប្អូនស្រីរបស់គីម ដែលបានសម្តែងអំពីបំណងរបស់បងប្រុសក្នុងការជួបប្រជុំជាមួយប្រធានាធិបតីកូរ៉េខាងត្បូង។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ិន ត្រូវជួបលោកគីម ជុងអ៊ុននៅថ្ងៃសុក្រទី២៧មេសា ដើម្បីចាប់ផ្តើមកិច្ចការទូតនុយក្លេអ៊ែរថ្នាក់ខ្ពស់ជុំថ្មីមួយជាមួយរដ្ឋាភិបាលក្រុងព្យុងយ៉ាង។ជំនួបកំពូលរវាងកូរ៉េទាំងពីរអាចនាំដល់កិច្ចពិភាក្សាធំជាងនេះរវាងលោកគីម និងប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ដែលបាននិយាយថាលោកមានផែនការជួបបុរសដែលលោកធ្លាប់ហៅថា”បុរសរ៉ុក្កែតកន្តឿ”នៅខែឧសភាឬមិថុនា។

ចូរពិនិត្យមើលការចរចាមុនៗជាមួយកូរ៉េខាងជើងដែលតែងតែដួលរលំទៅវិញ៖

-១៩៩៤
រដ្ឋការលោកគ្លីនតុននៅខែតុលាឆ្នាំ១៩៩៤ បានឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរធំមួយជាមួយរដ្ឋាភិបាលក្រុងព្យុងយ៉ាង ដោយបានបញ្ចប់ការភ័យខ្លាចអំពីការផ្ទុះសង្រ្គាមអស់ពេលរាប់ខែ ដែលបង្កឡើងដោយការគំរាមរបស់កូរ៉េខាងជើង​ថានឹងដកខ្លួនពីសន្ធិសញ្ញាមិនរីកសាយសព្វាវុធនុយក្លេអ៊ែរ និងប្រែក្លាយឥន្ធនៈនុយក្លេអ៊ែរ
របស់ខ្លួនទៅជាគ្រាប់បែក។

ក្រោមកិច្ចព្រមព្រៀងAgreed Framework កូរ៉េខាងជើងត្រូវបញ្ឈប់សំណង់រ៉េអាក់ទ័រ២របស់ខ្លួនដែលអាមេរិកជឿថាផលិតឥន្ធនៈសំរាប់សព្វាវុធនុយក្លេអ៊ែរ ជាថ្នូរនឹងរ៉េអាក់ទ័រថាមពលនុយក្លេអ៊ែរពីរផ្សេង ដែលអាចប្រើសំរាប់ផលិតអគ្គិសនីតែមិនមែនសារធាតុផ្សំសំរាប់គ្រាប់បែកនោះទេ និងសន្យាផ្តល់ប្រេង៥សែនតោនក្នុងមួយឆ្នាំដល់កូរ៉េខាងជើង។

កិច្ចព្រមព្រៀហនោះជួបបញ្ហាភ្លាម។កូរ៉េខាងជើងត្អូញត្អែរអំពីភាពយឺតយ៉ាវនៃការបញ្ជូនប្រេងមកអោយនិងសំណង់រ៉េអាក់ទ័រថ្មីជំនួសរ៉េអាក់ទ័រចាស់​ ដែលមិនបានលេចចេញជារូបរាងនោះ។អាមេរិកបានរិះគន់កូរ៉េខាងជើងថាបន្តកម្មវិធីកាំជ្រួចផ្លោងដោយបានស្តែងអោយឃើញក្នុងការបាញ់សាកល្បងរ៉ុក្កែតពីរជាន់រំលងជប៉ុននៅឆ្នាំ១៩៩៨។

ទីបំផុតទៅកិច្ចព្រមព្រៀងAgreed Frameworkបានបាត់បង់ការគាំទ្រនយោបាយនៅវ៉ាស៊ីនតោន ក្នុងពេលប៊ូសចូលកាន់តំណែង ដោយក្នុងសុន្ទរកថារបស់លោកនៅឆ្នាំ២០០២ បានចាត់កូរ៉េខាងជើងទៅក្នុងក្រុម”អក្សបិសាច”ជាមួយអ៊ីរ៉ាក-អ៊ីរ៉ង់។កិច្ចព្រមព្រៀងបានដួលរលំ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនឈប់បញ្ជូនប្រេងអោយកូរ៉េខាងជើងហើយរដ្ឋាភិបាលក្រុងព្យុងយ៉ាងក៏ចាប់ផ្តើមកម្មវិធីសព្វាវុធនុយក្លេអ៊ែរជាថ្មី។

-២០០៥
ឆ្លើយតបទៅនឹងជំហរម៉ឺងម៉ាត់របស់ក្រុងវ៉ាស៊ីនតោន កូរ៉េខាងជើងនៅឆ្នាំ២០០៣បានប្រកាសថាខ្លួនផលិតបានឧបករណ៍នុយក្លេអ៊ែរមួយហើយនឹងដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយសព្វាវុធនុយក្លេអ៊ែរ។ប្រការនេះនាំអោយអាមេរិកវិលមករកតុចរចាជាមួយកូរ៉េខាងជើងនិងកិច្ចពិភាក្សា៦ភាគីបានចាប់ផ្តើមនៅក្រុងប៉េកាំងនាខែសីហា
ឆ្នាំ២០០៣។

ប្រមុខ គណៈប្រតិភូ ៦ ប្រទេស ចាប់ដៃ គ្នា មុន ចាប់ផ្តើម កិច្ចពិភាក្សា អំពី វិបត្តិ នុយក្លេអ៊ែរ កូរ៉េខាងជើង នៅ ក្រុង ប៉េកាំង

ក្រោយការចរចាអស់រាប់ខែ កូរ៉េខាងជើងបានព្រមទទួលយកកិច្ចព្រមព្រៀងមួយនៅខែកញ្ញាឆ្នាំ២០០៥ ដើម្បីបញ្ចប់កម្មវិធីសព្វាវុធនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងសន្តិសុខសេដ្ឋកិច្ចនិងផលប្រយោជន៍ថាមពល។តែកិច្ចព្រមព្រៀងហាក់មិនមានភាពរឹងមាំតាំងពីដំបូង ព្រោះវាបានចាប់ផ្តើមនៅពេលតែប៉ុន្មានថ្ងៃក្រោយក្រសួងរតនាគារអាមេរិកបានបញ្ជាអោយបណ្តាធនាគារអាមេរិកផ្អាកទំនាក់ទំនងជាមួយធនាគារម៉ាកាវមួយដែលរងការចោទប្រកាន់ថាជួយកូរ៉េខាងជើងលាងលុយបានមកពីការជួញដូរគ្រឿងញៀននិងសកម្មភាពខុសច្បាប់ផ្សេងៗ ដែលធ្វើអោយស្ទះការងារហិរញ្ញវត្ថុរបស់កូរ៉េខាងជើង។

ការខ្វែងគំនិតគ្នារវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងព្យុងយ៉ាង អំពីការដាក់ទោសហិរញ្ញវត្ថុលើBanco Delta Asiaបានបំផ្លាញកិច្ចពិភាក្សា៦ភាគីជាបណ្តោះអាសន្ន។នៅខែតុលា ឆ្នាំ២០០៦ កូរ៉េខាងជើងបានបន្តសាកល្បងបំផ្ទុះឧបករណ៍នុយក្លេអ៊ែរបស់ខ្លួនជាលើកដំបូង។

-២០០៧
កូរ៉េខាងជើងបានយល់ព្រមបន្តកិច្ចពិភាក្សារំសាយអាវុធនៅប៉ុន្មានសប្តាហ៍ក្រោយការសាកល្បងនុយក្លេអ៊ែរ។នៅខែកុម្ភៈឆ្នាំ២០០៧ អាមេរិកនិងប្រទេស៤ផ្សេងទៀតបានឈានដល់កិច្ចព្រមព្រៀងមួយក្នុងការផ្តល់អោយកូរ៉េខាងជើងនូវជំនួយមួយកញ្ចប់តំលៃ៤០០លានដុល្លារជាថ្នូរនឹងការរំលាយទីតាំងនុយក្លេអ៊ែរនិងអនុញ្ញាតអោយ
អ្នកត្រួតពិនិត្យអន្តរជាតិចូលក្នុងប្រទេសរបស់ខ្លួន។

កូរ៉េខាងជើងបានបំផ្លាញចោលប៉មត្រជាក់នៅទីតាំងរ៉េអាក់ទ័រណុងប្យុងរបស់ខ្លួននៅខែមិថុនាឆ្នាំ២០០៨ តែនៅខែកញ្ញាកូរ៉េខាងជើងបានប្រកាសថាខ្លួននឹងបន្តចំរាញ់ជាតិភ្លុយតូញ៉ូម ដោយត្អូញត្អែរថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនបានបំពេញតាមការសន្យាក្នុងការដកប្រទេសខ្លួនចេញពីបញ្ជីរដ្ឋគាំទ្រភេរវកម្ម។រដ្ឋការប៊ូសបានដកកូរ៉េខាងជើងចេញពីបញ្ជីនេះនៅខែតុលា ក្រោយកូរ៉េខាងជើងយល់ព្រមបន្តរំលាយចោលរោងចក្រនុយក្លេអ៊ែររបស់ខ្លួន តែទោះជាយ៉ាងណា ការប៉ុនប៉ងចុងក្រោយដោយរដ្ឋការប៊ូសដើម្បីបានកិច្ចព្រមព្រៀងពេញលេញមួយអំពីការរំលាយកម្មវិធីសព្វាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង បានបរាជ័យនៅខែធ្នូ នៅពេលកូរ៉េខាងជើងមិនព្រម
ទទួលយកលក្ខខណ្ឌដែលដឹកនាំធ្វើដោយអាមេរិក។

កិច្ចពិភាក្សា៦ភាគីបានជាប់គាំងតាំងពីគ្រានោះមក។កូរ៉េខាងជើងបានធ្វើការសាកល្បងនុយក្លេអ៊ែរលើកទី២​នៅខែឧសភាឆ្នាំ២០០៩ នៅប៉ុន្មានខែក្រោយអូ បាម៉ាចូលកាន់តំណែងប្រធានាធិបតីអាមេរិក។

-២០១២

នៅប៉ុន្មានខែក្រោយចូលកាន់តំណែង បន្ទាប់ពីមរណភាពរបស់ឪពុក មេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្ន បានសំរេចកិច្ចព្រមព្រៀងមួយជាមួយរដ្ឋការរបស់លោកអូបាម៉ានៅខែកុម្ភៈឆ្នាំ២០១២ ដើម្បីផ្អាកសព្វាវុធនុយក្លេអ៊ែរនិងការសាកល្បងកាំជ្រួច ព្រមទាំងការចម្រាញ់ជាតិអ៊ុយរ៉ាញ៉ូម និងក៏ដើម្បីអ្នកត្រួតពិនិត្យអន្តរជាតិមូលមើលសកម្មភាព
នុយក្លេអ៊ែរបស់កូរ៉េខាងជើង ជាថ្នូរនឹងជំនួយស្បៀងពីអាមេរិក។

តែអាមេរិកបានសម្លាប់កិច្ចព្រមព្រៀងនោះនៅខែមេសា នៅពេលកូរ៉េខាងជើងបាញ់រ៉ុក្កែតចម្ងាយឆ្ងាយមួយដែលក្រុងព្យុងយ៉ាងអះអាងថាជារ៉ុក្កែតសំរាប់បញ្ជូនផ្កាយរណប។តែការបាញ់បរាជ័យនោះ ត្រូវបានពិភពលោកយល់ឃើញថាជាការសាកល្បងបច្ចេកវិទ្យាកាំជ្រួចផ្លោង។

កូរ៉េខាងជើងបានបន្ទោសអាមេរិកថាប្រតិកម្មហួសហេតុ និងបានបាញ់រ៉ុក្កែតចម្ងាយឆ្ងាយមួយទៀតនៅខែធ្នូ ហើយបានអះអាងថាខ្លួនបានជោគជ័យក្នុងការបញ្ជូនផ្កាយរណបចូលក្នុងអវកាស។

នៅឆ្នាំ២០១៣ លោកគីមបានប្រកាសថា រដ្ឋាភិបាលរបស់លោកនឹងបន្តគោលនយោបាយជាតិមួយក្នុងបំណងអភិវឌ្ឍនុយក្លេអ៊ែរផងនិងសេដ្ឋកិច្ចផងក្នុងពេលដំណាលគ្នា។វាត្រូវបានគេមើលឃើញថាជាការបែកចេញពីជំហរមុនៗរបស់កូរ៉េខាងជើង ដែលប្រើកម្មវិធីនុយក្លេអ៊ែរជាការតថ្លៃសំរាប់បានសម្បទានពីរដ្ឋាភិបាលបរទេស ជាជាងគោលដៅយោធា។

-២០១៨
ការផ្តោតលើកិច្ចការទូរភ្លាមៗរបស់កូរ៉េខាងជើងនៅប៉ុន្មានខែមកនេះកើតឡើងក្រោយពីការធ្វើការសាកល្បងសព្វាវុធដែលបង្កកំហឹងទូទាំងពិភពលោកនៅឆ្នាំ២០១៧ រួមមានការបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរក្រោមដីនិងការបាញ់សាកល្បងបីលើកនូវកាំជ្រួចផ្លោងឆ្លងទ្វីបដែលត្រូវបានអភិវឌ្ឍឡើងសំរាប់វាយប្រហារដីគោកអាមេរិក។កិច្ចចរចារវាងកូរ៉េទាំងពីរបានបន្តធ្វើក្រោយពីលោកគីម នៅក្នុងសារជូបពរឆ្នាំថ្មីរបស់លោកបានស្នើសុំធ្វើការពិភាក្សាជាមួយកូរ៉េខាងត្បូងដើម្បីកាត់បន្ថយសំអប់និងដើម្បីអោយកូរ៉េខាងជើងចូលរួមក្នុងការប្រកួតកីឡាអូឡាំពិករដូវរងារកាលពីខែកុម្ភៈនៅក្រុងព្យុងចាង។កូរ៉េខាងជើងបានបញ្ជូនមនុស្សរាប់រយនាក់មកចូលរួមកីឡានេះ រួមមានទាំងប្អូនស្រីរបស់គីម ដែលបានសម្តែងអំពីបំណងរបស់បងប្រុសក្នុងការជួបប្រជុំជាមួយប្រធានាធិបតីកូរ៉េខាងត្បូង។

ខណៈដែលមន្រ្តីកូរ៉េខាងត្បូងនិងអាមេរិកបាននិយាយថា គីម ទំនងជាខិតខំសង្រ្គោះសេដ្ឋកិច្ចដែលគាំងទ្រឹងរបស់លោកមិនអោយជាប់ក្នុងទណ្ឌកម្មថែមទៀត អ្នកវិភាគខ្លះមើលឃើញលោកថាកំពុងសម្តែងការចរចាចេញពីទីតាំងអំណាចមួយក្រោយពីបានប្រកាសថាប្រទេសលោកបានសំរេចបានកងកម្លាំងនុយក្លេអ៊ែរមួយកាលពីខែវិច្ឆិ
កាឆ្នាំមុន។

រដ្ឋាភិបាលក្រុងសេអ៊ូលបាននិយាយថា លោកគីម បានសម្តែងចំណាប់អារម្មណ៍ពិតនៅក្នុងការដោះស្រាយកម្មវិធីនុយក្លេអ៊ែររបស់លោក តែកូរ៉េខាងជើងបានជំរុញ”ការរំលាយចោលសព្វាវុធនុយក្លេអ៊ែរ”ដែលលក្ខខណ្ឌខុសគ្នាពីអាមេរិក ដោយប្តេជ្ញាបន្តការអភិវឌ្ឍន៍នុយក្លេអ៊ែរដរាបណាអាមេរិកមិនដកទ័ពចេញពីឧបទ្វីបកូរ៉េ និង
ឈប់ប្រើអាវុធនុយក្លេអ៊ែដើម្បីការពារកូរ៉េខាងត្បូងនិងជប៉ុន។

អ្នកជំនាញការខ្លះនិយាយថាកម្មវិធីនុយក្លេអ៊ែររបស់គីមឥឡូវវាជឿនលឿនពេករហូតដល់ថ្នាក់ទំនងជាមិនអាចទាញទៅដល់កំរិតសូន្យវិញកើត៕

ដោយ ៖ វាសនា, ប្រភព៖AP

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ