Home ព័ត៌មានជាតិ សន្តិសុខ ប្រទះឃើញ​បុរស...

ប្រទះឃើញ​បុរស​២​នាក់​ដេកស្លាប់​នៅលើ​ផ្លូវ​ជាមួយ​ម៉ូតូ​

​ដោយៈ​បាយ័ន​/​សៀមរាបៈ​បុរស​២​នាក់ ត្រូវបាន​ប្រទះឃើញ​ដេកស្លាប់​នៅលើ​ថ្នល់ ជាមួយនឹង​ម៉ូតូ សង្ស័យ​ករណី​គ្រោះថ្នាក់​ចរាចរ តែ​មិនដឹងថា​បុក​ប៉ះ​ជាមួយ​អ្វី​។ ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង​២២ និង​៥១​នាទី ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​បង្គោល​គី​​ឡូ​ម៉ែត្រ​លេខ​៣៨ ដងផ្លូវ​ជាតិ​លេខ​៦៨ ស្ថិតនៅ​ភូមិ​ត្រុំ​ខាងជើង ឃុំ​ជ្រោយ​នាង​ងួន ស្រុក​ស្រីស្នំ​ខេត្តសៀមរាប​។

​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា អ្នកបើកបរ​ម៉ូតូ​អាចមាន​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ហើយ​បុក ជាមួយ​យានយន្ត​ផ្សេងៗ​ទៀត​ពីក្រោយ​ពីព្រោះ ព្រោះ​ឃើញ ក ម៉ូតូ​បាក់​។​

ម៉ូតូ​រងគ្រោះ​ខាងលើ​ម៉ាក ហុងដា ដ្រី​ម សេ​125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​2014 ពាក់​ស្លាក​លេខ​ឧត្ដរមានជ័យ 1B-0914​។ អ្នកបើកបរ​ដោយ​ឈ្មោះ​យឹម ខេ​វិ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ ធ្វើស្រែ នៅ​ភូមិ​ចម្ការចេក ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ​ (​បើកបរ​មិន​ពាក់មួក​សុវត្ថិភាព​)​ ស្លាប់​។ អ្នករួមដំណើរ​ឈ្មោះ​សក់ ណា​រី​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ បើកបរ ត្រាក់ទ័រ (​ឈ្នួល​) មិន​ពាក់មួក​សុវត្ថិភាព​រស់​នៅ​ភូមិ​សំពៅ​លូន ឃុំ​ប្រាសាទ​
​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (​ស្លាប់​)៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular