Home ព័ត៌មានសំខាន់ៗ អ៊ីរ៉ង់​រឹបអូ...

អ៊ីរ៉ង់​រឹបអូស​នាវា​ដឹក​ប្រេង​ដោត​ទង់ជាតិ​កូរ៉េខាងត្បូង​ចំ​ពេល​កំពុង​តានតឹង​ជាមួយ​អាម៉េរិក​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អ៊ីរ៉ង់​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​០៤​មករា​ថា ឆ្មាំ​បដិវត្តន៍​របស់ខ្លួន​បាន​រឹបអូស​យក​នាវា​ដោត​ទង់ជាតិ​កូរ៉េខាងត្បូង​មួយគ្រឿង​នៅក្នុង​ដែនទឹក​ឈូង​សមុទ្រ​ពែ​ក្ស​ពី​បទ​រំលោភ “​ច្បាប់បរិស្ថាន​” ក្នុងពេល​កំពុង​មានភាព​តានតឹង​កាន់តែខ្លាំង​ជាមួយ​សហរដ្ឋអាម៉េរិក​។​

​កូរ៉េខាងត្បូង​បាន​ស្នើសុំ​ឱ្យ​ដោះលែង​នាវា​ឈ្មោះ Hankuk Chemi និង​នាវិក​ពហុ​ជាតិ​របស់​ខ្លួន​ចំនួន ២០ នាក់ និង បាន​បញ្ជូន​អង្គភាព​ប្រឆាំង​ចោរ​សមុទ្រ​ទៅ​កាន់​តំបន់​នោះ​ដែល​នៅ​ជិត​នឹង​ច្រក​​យុទ្ធសាស្ត្រ ហ័​រមូស ។​

​ឆ្មាំ​បដិវត្តន៍​និយាយ​នៅ​លើ​វេបសាយ Sepahnews របស់​ពួកគេ​ថា នាវា​ដឹក​ផលិតផល​គីមី​ប្រេង ៧.២០០ តោន “​ត្រូវ​បាន​កងកម្លាំង​បដិវត្តន៍ (​កងទ័ពជើងទឹក​) រឹបអូស​បាន​នៅ​ព្រឹក​នេះ​”​។​

​ឆ្មាំ​បដិវត្តន៍​បាន​បន្ថែមថា​”​នាវា​ដឹក​ប្រេង​នេះ​បាន​ចេញដំណើរ​ពី​កំពង់ផែ​អាល់​ជូ​បា​អ៊ី​ល​របស់​អារ៉ាប់ប៊ីសាអូឌីត​និង​ត្រូវបាន​រឹបអូ​សដោយ​សារតែ​ការរំលោភបំពា​ន​ម្តង​ហើយ​ម្តងទៀត​នូវ​ច្បាប់​​បរិស្ថាន​ដែនសមុទ្រ​”​។​

​អនុ​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង​គ្រោង​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ទី​ក្រុងតេអេ​រ៉ង់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ នេះ​បើ​យោង​តាម​មន្ត្រី​អ៊ីរ៉ង់​ម្នាក់​ដែល​ចង់ឱ្យ​កូរ៉េខាងត្បូង​ជួយ​រំដោះ​ទ្រព្យសម្បត្តិ​រាប់​ពាន់​លាន​ដែល​​គេ​បង្កក ដោយសារតែ​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋ​អាម៉េរិក​។​

​ការ​រឹបអូស​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​ភាព​តានតឹង​រវាង​អ៊ីរ៉ង់​និង​អាម៉េរិក​នៅតែ​ប៉ុន្មាន​ថ្ងៃមុន​ឈាន​ដល់​ខួប​លើក​ទី​១ នៃ​ការធ្វើឃាត​មេបញ្ជាការ​យោធា​អ៊ីរ៉ង់​លោក​ឧត្តមសេនីយ៍ កាស​សេម សូ​ឡេ​ម៉ានី ពី​សំណាក់​អាម៉េរិក​នៅក្នុង​ការវាយប្រហា​រ​ដោយ​ដ្រូ​ន​នៅ​ទីក្រុង​បា​កដាត​។​

​សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃអាទិត្យ​បាន​លុបចោល​ការសម្រេចចិត្ត​វិញ​ក្នុង​ការនាំយក​នាវា​ផ្ទុក​យន្តហោះ USS Nimitz ចេញពី​ឈូង​សមុទ្រ​ពែ​ក្ស​ដោយ​មន្ទីរ​បញ្ច​កោណ​លើកឡើង​ពី​ការគំរាមកំហែង​ថ្មីៗ​ពី​​សាធារណរដ្ឋ​អ៊ីស្លាម​។​

​កាលពី​ថ្ងៃ​ចន្ទ អ៊ីរ៉ង់​បាន​និយាយថា​ខ្លួន​បាន​ចាប់ផ្តើម​ដំណើរការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​សុទ្ធ ២០ ភាគរយ ដែល​ជា​សកម្មភាព​មួយ​ទាក់ទាញ​ការព្រួយបារម្ភ​ពី​អន្តរជាតិ​យ៉ាង​ឆាប់រហ័ស​៕

​នាវា​ឈ្មោះ Hankuk Chemi និង​នាវិក​ពហុ​ជាតិ​របស់​ខ្លួន​ចំនួន ២០ នាក់ ត្រូវបាន​អ៊ីរ៉ង់​ចាប់​កាលពី​ថ្ងៃ​ចន្ទ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular