Home ព័ត៌មានជាតិ សង្គម ពិនិត្យមើល​កា...

ពិនិត្យមើល​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​ ១​ខ្សែ​ប្រវែង​១.៨០០​ម៉ែត្រ​

ដោយ​:​គ្រញូង​/​បាត់ដំបង​: កាលពី​រសៀល​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១ លោក​ងួន រតន​: អភិបាល នៃ​គណ​:​អភិបាលខេត្ត​បាត់ដំបង និង​ក្រុមការងារ​បាន​អញ្ជើញ​ចុះ​ពិនិត្យមើល ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​អា​ម៉េ​១​ខ្សែ កាត់​ភូមិ​អូរ​តា​គារ សង្កាត់​ទួល​តា​ឯក និង​សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង មក​ភ្ជាប់​នឹង​ផ្លូវជាតិ​លេខ​៥ ដែលមាន​ប្រវែង​១៨០០​ម៉ែត្រ ទទឹង​៦​ម៉ែត្រ មាន​កំរាស់​០, ១៥ ម៉ែត្រ (​កំរាស់ មួយ​តឹក​កន្លះ​)​។​

​ការសាងសង់​ផ្លូវ​នេះ ជាការ​ឆ្លើយតប ទៅនឹង​សំណូមពរ និង​តម្រូវ​ការចាំបាច់ របស់​បងប្អូន​ប្រជាពលរដ្ឋ​សម្រាប់​ប្រើប្រាស់​ធ្វើដំណើរ​ប្រាស្រ័យ​ទំនាក់ទំនង​គ្នា និង​ប្រើប្រាស់​សម្រាប់ធ្វើ​ដំណើរ​បា​ន​ស្រួល​ព្រមទាំង​ដឹកជញ្ជូន​ទំនិញ​ចេញចូល​ក្នុង​ក្រុង បាត់ដំបង​ទៅកាន់​ទីផ្សារ​បាន​ឆាប់រហ័ស ដោយ​ប្រើប្រាស់​គំរោង​ថវិកា​ឥណទាន​បន្ថែម សម្រាប់​​អភិវឌ្ឍន៍​ខេត្តបាត់ដំបង​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular