ធ្វើ​ស្ករ​ត្នា​ត​លក់ អាច​ដោះស្រាយ​ជី​វិភាព ក្នុង​គ្រួសារ បាន​៥​ខែ ក្រោយ​រដូវ​ប្រមូល​ផល​ស្រូវ​

ដោយៈ សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺៈ ប្រជាពលរដ្ឋ​មួយចំនួន បាន​ប្រកប របរ​ឡើងត្នោត ធ្វើ​ស្ករ ដែល​ការងារ​នេះ អាចជួយ​ដោះស្រាយ​ជី​វិភាព ក្នុង​គ្រួសារ បន្ទាប់បន្សំ ក្រោយពេល​កសិករ​ទាំង​នោះ បាន​ច្រូតកាត់ ប្រមូល​ផល​ស្រូវ រួចរាល់​។​

​បុរស​ម្នាក់​ឈ្មោះ ជា សាវឿន អាយុ ៥១ ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ដូន​អាត់ ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​ប្រក​បរបរ ឡើង​យក​ទឹកត្នោត មកចាក់​កូរ ធ្វើ​ស្ករ​លក់ គ្រាន់​ចិញ្ចឹមជីវិត និង​ក្រុមគ្រួសារ​។​

​លោក​បាន​បញ្ជាក់ថាៈ លោក​មាន​សមាជិក ៦ នាក់ បាន​ប្រកប របរ​ឡើងត្នោត អំឡុង​ឆ្នាំ​១៩៩០ មកម្ល៉េះ ដែល​មុខរបរ​នេះ អាច​ដោះស្រាយ​ជីវភាព ក្នុង​គ្រួសារ បាន​សមរម្យ រហូតមកដល់​បច្ចុប្បន្ន​។ លោក​បាន​ប្រាប់ អ្នកយកព័ត៌មាន​ថាៈ មុខរបរ​ឡើងត្នោត សព្វថ្ងៃនេះ អាច​រកចំណូលបាន ក្នុង​មួយថ្ងៃ ចាប់ពី ៦០.០០០ រៀល ដល់ ៨០.០០០ រៀល សម្រាប់​ដោះស្រាយ​ជីវភាព ក្នុង​គ្រួសារ និង​ឲ្យ​កូនៗ​របស់គាត់ រៀនសូត្រ ដល់​មធ្យមសិក្សា ទាំង ៤ នាក់​។​

​លោក ជា សាវឿន បាន​ប្រាប់​ពី​អត្ថប្រយោជន៍ របស់​ដើមត្នោត​ថាៈ ដើម​យក​ធ្វើជា​ផ្ទោង​ផ្ទះ​, ស្លឹក​ធ្វើ​ជាក​ន្លេ​ល កន្តុំ មួក កង្ហា​ល់​ក្មេង​លេង ចំណែក​ធៀងត្នោត​វិញ យកមក​ធ្វើ​ដង​កន្តប​ប្រក់ផ្ទះ វេញ​ធ្វើ​ខ្សែ សម្រាប់​ចង​គោ ធ្វើ​ចំណង​ចង​សំណាប និង​ធ្វើ​កន្ត្រក​។ ចំពោះ​ផ្កាត្នោត គេ​គៀ​បយក​ទឹក​វា មក​កូរ​ធ្វើជា​ស្ករ រីឯ​ទឹកត្នោត ជូ​ធ្វើជា​ទឹកខ្មេះ​។ ផ្លែ​ត្នោត នៅ​ខ្ចី អាច​យកមក​ធ្វើ​បន្លែ​សម្លរ​កកូរ សម្លរ​ប្រហើ ផ្លែ​ត្នោត​ចាស់ អាច​យកមក​ធ្វើ​បង្អែម ផ្លែ​ត្នោត​ទុំ យកមក​ធ្វើ​នំអាកោ​។ ចំណែក​គ្រាប់ ទុក​វា​ឲ្យ​ដុះ កាប់​យក​កំពីង​ហូប​បាន​។​

​លោក​បាន​បន្ថែមទៀតថាៈ ស្ករ​ដែល​ធ្វើ​អំពី​ទឹកត្នោត មាន​ក្លិន​ឈ្ងុយឆ្ងាញ់ ខ្លាំងណាស់ ខុសពី​ស្ករស ទើប​សព្វថ្ងៃនេះ មាន​អតិថិជន ជិត​ឆ្ងាយ គេ​តែងតែ​មក​ទិញ ដល់​កន្លែង​។ ចំពោះ​តម្លៃ ក្នុង​១​គីឡូក្រាម ៥.០០០ រៀល ទៅ ៦.០០០ រៀល ។ ក្នុង​មួយថ្ងៃ គាត់​អាច​ចាក់​ស្ករ​បាន ពី ១០ ទៅ ១១ គីឡូក្រាម ដោយសារ​ខែ​នេះ ទឹកត្នោត មិនទាន់​សម្បូរ តែ​អាចជួយ​សម្រួល ក្នុងបន្ទុក​គ្រួសារ​បាន ដូច​គេ​ដែរ​៕/V​

ធ្វើ​ស្ករ​ត្នា​ត​លក់ អាច​ដោះស្រាយ​ជី​វិភាព ក្នុង​គ្រួសារ បាន​៥​ខែ ក្រោយ​រដូវ​ប្រមូល​ផល​ស្រូវ​

ធ្វើ​ស្ករ​ត្នា​ត​លក់ អាច​ដោះស្រាយ​ជី​វិភាព ក្នុង​គ្រួសារ បាន​៥​ខែ ក្រោយ​រដូវ​ប្រមូល​ផល​ស្រូវ​

ធ្វើ​ស្ករ​ត្នា​ត​លក់ អាច​ដោះស្រាយ​ជី​វិភាព ក្នុង​គ្រួសារ បាន​៥​ខែ ក្រោយ​រដូវ​ប្រមូល​ផល​ស្រូវ​

ធ្វើ​ស្ករ​ត្នា​ត​លក់ អាច​ដោះស្រាយ​ជី​វិភាព ក្នុង​គ្រួសារ បាន​៥​ខែ ក្រោយ​រដូវ​ប្រមូល​ផល​ស្រូវ​

ធ្វើ​ស្ករ​ត្នា​ត​លក់ អាច​ដោះស្រាយ​ជី​វិភាព ក្នុង​គ្រួសារ បាន​៥​ខែ ក្រោយ​រដូវ​ប្រមូល​ផល​ស្រូវ​

ធ្វើ​ស្ករ​ត្នា​ត​លក់ អាច​ដោះស្រាយ​ជី​វិភាព ក្នុង​គ្រួសារ បាន​៥​ខែ ក្រោយ​រដូវ​ប្រមូល​ផល​ស្រូវ​

ធ្វើ​ស្ករ​ត្នា​ត​លក់ អាច​ដោះស្រាយ​ជី​វិភាព ក្នុង​គ្រួសារ បាន​៥​ខែ ក្រោយ​រដូវ​ប្រមូល​ផល​ស្រូវ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular