ដោយៈសរិទ្ធ/កណ្តាលៈ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នេះ មានករណីចាក់សម្លាប់មនុស្សស្រីម្នាក់ ក្នុងបន្ទប់ជួយមួយកន្លែង ស្ថិតនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំពោះអត្តសញ្ញាណស្ត្រីរងគ្រោះមិនទាន់ដឹងនៅឡើយទេ។
សេចក្តីរាយការណ៍ពីក្រុមការងារនៅកន្លែងកើតហេតុ បានអោយដឹងថា អំពើឃាតកម្មនេះ កើតឡើងក្នុងបន្ទប់ជួលលេខ៨ ដែលពេលនេះ សមត្ថកិច្ចជំនាញកំពុងស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ ៕