ចាប់បានហើយ ជនសង្ស័យ ចាក់សម្លាប់នារី អាយុ១៨ឆ្នាំ នៅក្រុងតាខ្មៅ

ដោយៈ សរិទ្ធ / កណ្តាលៈ តាមសេចក្តីរាយការណ៍ បានអោយដឹងថាៈ នៅវេលាម៉ោងជាង ១១ព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នេះ សមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យ ចាក់សម្លាប់នារី អាយុ១៨ឆ្នាំម្នាក់ បានហើយ ។ ករណីចាក់សម្លាប់នារី អាយុ១៨ឆ្នាំនេះ គឺបានកើតឡើង ក្នុងបន្ទប់ជួល មួយកន្លែង ស្ថិតនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ 

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដែលបានដឹកនាំបញ្ជាផ្ទាល់ក្នុងប្រតិបត្តិការនេះ បានប្រាប់ឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ទូច សជាតិ ហៅ ដំរី អាយុ៣៥ឆ្នាំ។ ចំណែកជនរងគ្រោះ ឈ្មោះ ផេង បញ្ញា ភេទស្រី អាយុ១៨ឆ្នាំ ជាសិស្ស។ ជនសង្ស័យ ពាក់ព័ន្ធចាក់សម្លាប់ នារីវ័យក្មេង គឺចាប់បានហើយ ដោយសមត្ថកិច្ចរបស់លោក កំពុងសាកសួរ ។ នៅពេលនេះ ជនសសង្ស័យ មិនទាន់សារភាព នៅឡើយទេ ។ សមត្ថកិច្ច ឃាត់ខ្លួន ជនសង្ស័យបាន នៅពេលជនសង្ស័យ ប្រើល្បិចមកមើលសាកសព ពេលដែលសមត្ថកិច្ច មកដល់កន្លែងកើតហេតុ ពិនិត្យ និងធ្វើកោសល្យវិច័យ ។

សាក្សីនៅក្បែរកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ នារីរងគ្រោះ ស្នាក់នៅក្នុងបន្ទប់ជាមួយក្រុមគ្រួសារ មានគ្នាចំនួន៥នាក់ មានឪពុក ម្តាយ និងប្អូនពីរនាក់ទៀត ។ លុះដល់ម៉ោង ៦ព្រឹកថ្ងៃកើតហេតុ ឪពុកម្តាយ បាននាំគ្នាចេញទៅធ្វើការរោងចក្រ និងប្អូនប្រុស ចេញទៅរៀន ។ លុះដល់ម៉ោង ៧ ព្រឹកថ្ងៃដដែល ស្រាប់តែអ្នកជិតខាង បានឮសំឡេងនារីរងគ្រោះស្រែក ក៏នាំគ្នារត់ទៅមើល ឃើញនារីរងគ្រោះ ដេកដួលក្នុងថ្លុកឈាម និងមានឃើញស្នាមចាក់ ជាច្រើនកាំបិត ។ បន្ទាប់មក អ្នកជិតខាង ក៏បាននាំគ្នាយកនារីរងគ្រោះ ទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកជ័យជំនះ។ ប៉ុន្តែជាអកុសល នារីរងគ្រោះ បានបាត់បាត់បង់ជីវិតទៅហើយ ៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular