Home កម្សាន្ត លោកស្រី តាន់​...

លោកស្រី តាន់​យ៉ា រ៉ូបឺត តួ​ស្រី​ជេ​មស៍ ប៊​ន ក្នុង​រឿង “That ’70s Show” ស្លាប់​នៅ​អាយុ ៦៥ ឆ្នាំ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​បាន​រាយការណ៍​ថា លោកស្រី តាន់​យ៉ា រ៉ូបឺត ជា​អតីត​តួ​ស្រី​ជេ​មស៍ ប៊​ន ក្នុង​រឿង “That ’70s Show” បាន​ស្លាប់​ក្នុង​ទីក្រុង​ឡូ​ស អែន​ជើ​ឡេស​នៅ​អាយុ ៦៥ ឆ្នាំ​។

​អ្នកនាំពាក្យ​របស់​លោក​ស្រី គឺ​លោក ម៉ៃ ពី​ន​ហ្គែល បាន​ប្រាប់​វេបសាយ The Hollywood Reporter ថា លោកស្រី​រ៉ូបឺត ដែល​ចូល​ពេទ្យ​តាំង​ពី​ថ្ងៃទី​២៤​ធ្នូ ក្រោយ​ដួល​ពេល​បណ្តើរ​ឆ្កែ​បាន​ស្លាប់​កាលពី​​ថ្ងៃអាទិត្យ​ទី​៣​មករា​ឆ្នាំ​២០២១​។​

​លោក​ពី​ន​ហ្គែល​និយាយថា “​ខ្ញុំ​ខូចចិត្ត​ជាខ្លាំង​។ នាង​ជា​នារី​អស្ចារ្យ​និង​ស្រស់ស្អាត​។ ខ្ញុំ​មាន​អារម្មណ៍​ដូច​ជា​ពន្លឺ​ត្រូវ​គេ​ឆក់​យក​ទៅ​បាត់​។ ខ្ញុំ​សូម​និយាយថា នាង​ជា​ទេពអប្សរ​នៅក្នុង​កំពូល​តារាង​ស្រី​ស្អាត​។ នាង​ជា​មនុស្ស​ផ្អែមល្ហែម​បំផុត ដែល​អ្នក​មិន​ធ្លាប់​បាន​ជួប និង​មាន​ចិត្ត​ទូលាយ​បំផុត​។ នាង​ស្រឡាញ់​អ្នកគាំទ្រ​ខ្លាំងណាស់​ហើយ​ខ្ញុំ​មិនដឹង​ថា​នាង​បាន​ដឹង​ខ្លួន​អត់​ទេ​ថា​នាង​មាន​ន័យ​ធំធេង​យ៉ាងណា​​ចំពោះ​ពួកគេ​”​។​

​លោកស្រី​រ៉ូបឺត​ល្បី​ពេល​សម្តែង​ជា​តួ​ភូ​គ​ព្ភ​វិ​ទូ ស្តេ​ស៊ី ស៊ូ​ត​តុ​ន ក្នុង​រឿង​ជេ​មស៍ ប៊​ន “A View to a Kill” ឆ្នាំ ១៩៨៥ ដែល​សម្តែង​ដោយ​លោក រ៉ូ​ជើ មួ​រ៉េ ក្នុងការ​បង្ហាញមុខ​ចុងក្រោយ​របស់​គាត់​ក្នុងនាម​ជា​តួ ០០៧​។​

​សព្វថ្ងៃ រ៉ូបឺត​ប្រហែលជា​គេ​ស្គាល់​តែ​តាមរយៈ​តួ​របស់​លោ​ស្រី​ក្នុង​រឿង “That ’70s Show” ដែល​គាត់​ដើរតួ​ជា មី​ដ ពី​ន​ស៊ីអូ​តទី​។​

​លោក​ពី​ន​ហ្គែល​ប្រាប់​វេបសាយ USA Today ថា រឿង “That ’70s Show” គឺជា​រឿង​ជេ​មស៍ ប៊​ន ពេញចិត្ត​បំផុត​របស់​លោកស្រី​រ៉ូបឺត ពីព្រោះ​គាត់​ចូលចិត្ត​រឿង​បែប​កំប្លែងៗ​អ៊ីចឹង​៕

​លោកស្រី​រ៉ូបឺត​ស្លាប់​កាលពី​ថ្ងៃអាទិត្យ​+

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular