Home ព័ត៌មានអន្តរជាតិ អង់គ្លេស​បិទ​...

អង់គ្លេស​បិទ​ខ្ទប់​ប្រទេស​សាជាថ្មី ដោយសារកូ​វីដ​១៩​កើនឡើង​

​ប្រែ​សម្រួលៈ​វាសនា​/​ឡុង​ដ៍​៖​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក​បូរី​ស ច​ន​សុន​កាលពី​ថ្ងៃ​ចន្ទ​ទី​៤​មករា បាន​បញ្ជា​អោយ​បិទ​ប្រទេស​ជាថ្មី ដើម្បី​ពន្យឺត​កំណើន​នៃ​ការ​ឆ្លងកូវី​ដ​១៩ ដែល​គំរាម​ប្រព័ន្ធ​សុខាភិបាល​​របស់​ប្រទេស មុន​ការចាក់​វ៉ាក់សាំង​បង្ការ​បាន​ទៅ​ដល់​មហាជន​ទូទៅ​។​

​លោក​ច​ន​សុន​បាន​និយាយថា វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​កាន់តែ​បង្កើនល្បឿន​ចម្លង​យ៉ាងខ្លាំង និង​លោក​បាន​ទទូច​អោយ​មាន​ចំណាត់ការ​ដើម្បី​ពន្យឺត​ល្បឿន​របស់​វា​។​

​មេដឹកនាំ​អង់គ្លេស​រូបនេះ​បាន​និយាយថា វិធានការ​រួម​មាន ការបិទ​សាលារៀន​ចាប់ពី​ថ្ងៃ​អង្គារ​ទី​០៥​មករា និង​ច្បាប់​តំរូវ​អោយ​ប្រជាជន​នៅក្នុង​ផ្ទះ ក្រៅ​ពី​ការ​ទៅ​ទិញ​អីវ៉ាន់​ចាំបាច់ ហាត់ប្រាណ​និង​ករណី​​លើកលែង​ខ្លះទៀត​។​

​លោក​បាន​បន្ថែមថា បើសិនជា​ការចាក់​វ៉ាក់សាំង​ដំណើរ​ទៅ​តាម​ផែនការ​និង​ករណី​ឆ្លង​និង​ស្លាប់​ដោយកូវី​ដ​១៩​ឆ្លើយតប​នឹង​វិធានការ​បិទ​ខ្ទប់​នេះ នោះ​ការ​ដើរចេញ​ពី​ការបិទ​ខ្ទប់​នេះ​ប្រហែលជា​នឹង​ចាប់​​ផ្តើម​នៅ​ពាក់កណ្តាល​ខែ​កុម្ភៈ​។​

​អង់គ្លេស​កំពុង​ប្រឈម​ដោះស្រាយ​នឹង​ការស្លាប់​ដោយកូវី​ដ​១៩​ខ្ពស់​បំផុត​លំដាប់​ទី​៦​ក្នុង​លោក និង​ការឆ្លង​ក៏​ឡើង​ដល់​កំរិត​ខ្ពស់​បំផុត​ជា​ថ្មី នៅ​ពេល​ពួក​មន្ត្រី​សុខាភិបាល​បាន​និយាយថា ការ​រី​រាលដាល​វីរុស​​កូរ៉ូណា កំពុង​វាយ​សន្ធប់​លើ​ប្រព័ន្ធ​សុខាភិបាល​៕

​នាយករដ្ឋមន្ត្រី​បូរី​ស ច​ន​សុន បាន​បញ្ជា​អោយ​បិទ​ប្រទេស​ជា​ថ្មី​ចាប់ពី​ថ្ងៃ​៥​មករា នៅពេល​៥៨.៧៨៤​នាក់​ទៀត​បាន​ឆ្លង​កាលពី​ថ្ងៃ​ចន្ទ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular