សម្តេចវិបុលសេនាភក្តី សាយ ឈុំ អបអរខួបអាពាហ៍ពិពាហ៍ ៤៥ឆ្នាំ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ដោយៈ សុផល/ភ្នំពេញៈ ក្នុងឱកាសដ៏មហាបវរប្រសើរថ្លៃថ្លា នៃខួប ៤៥ ឆ្នាំ ចំណងអាពាហ៍ពិពាហ៍ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលប្រព្រឹត្តទៅ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងភរិយា បានចូលរួមអបអរសាទរ និងជូនពរសម្តេចទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភា បានសូមបួងសួងដល់ទេវតា និងវត្ថុស័ក្តិសិទ្ធិទាំងឡាយ លើលោក សូមប្រសិទ្ធពរជ័យ ជូនចំណងអាពាហ៍ពិពាហ៍ ដែលបានកើតឡើង ក្នុងគ្រាដ៏សែនកម្សត់នោះ ឱ្យកាន់តែផ្អែមល្ហែម ត្រជាក់ត្រជំ ដូចទឹកអម្រិត និងទទួលបានសុខភាពល្អ បរិបូរណ៍ កម្លាំងមាំមួន ជន្មាយុយឺនយូរ និងសម្រេចបានជោគជ័យ យ៉ាងត្រចះត្រចង់ ក្នុងការដឹកនាំប្រទេស ដើម្បីអភិវឌ្ឍន៍ លើគ្រប់វិស័យ ក្រោមដំបូលមហាសន្តិភាព ស្ថិរភាព ជានិច្ច និរន្តរ៍តរៀងទៅ៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular