ដោយ: បាយ័ន / សៀមរាប: លោកឧកញ៉ា សៀង ណាំ តំណាងរាស្ដ្រមណ្ឌលសៀមរាប ជូនថវិកា ៦៤០០ដុល្លារ ដល់សម្ព័ន្ធមេត្រីភាពវរសេនាតូចការពារព្រំដែនលេខ១។ ពិធីនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៥ខែមករាឆ្នាំ២០២១នេះ ស្ថិតនៅសណ្ឋាគារ ក្រុង សៀមរាប ខេត្តសៀមរាប។
វរសេនាតូចការពារព្រំដែនលេខ១ សម្រាប់សាងសង់អគារផ្ទះ បាយថ្មី ដែលឈរជើងនៅចំណុចអូរកូនតឹង ក្នុងភូមិសាស្ត្រ ភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ដែលចំណុះឱ្យតំបន់ប្រតិបត្តិការសឹករងសៀមរាប។
កងកម្លាំងទាំងអស់របស់វរសេនាតូចការពារព្រំដែនលេខ១ ក្នុងឱកាសនោះបានប្តេជ្ញាចិត្តចំពោះលោកសៀង ណាំ និងខិតខំក្នុងកិច្ចការការពារជាតិមាតុភូមិឱ្យបានល្អ ជាពិសេសគឺតាមខ្សែបន្ទាត់ព្រំដែន និងការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ចេញពីការបោះឆ្នោត។
លោកឧកញ៉ា សៀង ណាំ បានមានប្រសាសន៍ថា បើទោះបីប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសផ្សេងៗនៅលើពិភពលោកបានកំពុងជួបការលំបាកដោយសារការកូវិដ ប៉ុន្តែក្នុងនាមជាសម្ព័ន្ធមេត្រីភាព លោកបានគិតគូជានិច្ចដល់កង កម្លាំងប្រដាប់អាវុធជានិច្ច ដោយបានបង្ហាញឱ្យឃើញពីការ បង្កើតភាពស្និទ្ធស្នាល លើកទឹកចិត្ដ និងធ្វើឱ្យកង កម្លាំងមានភាពជឿជាក់ ។
លោកឧកញ៉ា សៀង ណាំ តំណាងរាស្ដ្រមណ្ឌលសៀមរាបរយៈពេលជាង១០ឆ្នាំមកនេះ បានជាប្រធានក្រុមសម្ព័ន្ធមេត្រីភាពជាមួយវរសេនាតូចការពារព្រំដែនលេខ១ របស់តំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប ៕