Home ព័ត៌មានជាតិ សង្គម កំពុងធ្វើការ​...

កំពុងធ្វើការ​ជួសជុល​គ្រឹះ​ក្រោម​រួច​ចាក់​អ៊ុត​កៅស៊ូ​ឱ្យ​ស្អាត​ឡើងវិញ​ផ្ល​វ​លេខ​១០១ នៅក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន​

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: នៅពេលនេះ អង្គភាព​ជំនាញ​កំពុងធ្វើការ​ជួសជុល​គ្រឹះ​ក្រោម ឈានទៅ​អ៊ុត​កៅស៊ូ​ផ្ល​វ​លេខ​១០១ ស្ថិតនៅក្នុង​សង្កាត់​បឹងត្របែក ខណ្ឌ​ចំកា​មន ក្រោយ​ផ្លូវ​នេះ​ខូចខាត ដោយសារ​ទឹកជំនន់​ទឹកភ្លៀង​ខាង​ពី​រដូវវស្សា​ឆ្នាំ​២០២០​កន្លងទៅ ឱ្យ​ល្អប្រសើ​ឡើងវិញ ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅមក​។​

​ជាក់ស្ដែង​កាលពី​ខែមករា ឆ្នាំ​២០២១ លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំកា​មន​បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ជួសជុល​អ៊ុត​កៅស៊ូ​ផ្លូវ​លេខ​១០១​ស្ថិតនៅក្នុង​សង្កាត់ បឹងត្របែក ខណ្ឌ​ចំកា​មន ដោយមាន​ការចូលរួម​ពី​លោក​អភិបាលរងខណ្ឌ​, នាយក​រដ្ឋបាល​ខណ្ឌ​, ប្រធាន​អង្គភាព​លទ្ធកម្ម​ខណ្ឌ​, អនុប្រធាន​ការិយាល័យ​សាធារណ​ករ​ខណ្ឌ​, រដ្ឋបាល​សង្កាត់​បឹងត្របែក និង​មន្ត្រី​ពាក់ព័ន្ធ​។​

​មន្ត្រី​ជំនាញ​បានឱ្យដឹងថា​៖ ការជួសជុល​គ្រឹះ​ក្រោម​ឈានទៅ​ចាក់​អ៊ុត​កៅស៊ូ​ផ្ល​វ​លេខ​១០១ ជា​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​របស់​រដ្ឋបាល​ខណ្ឌចំការមន ឆ្នាំ​២០២០៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular