ប្រែសម្រួល : កញ្ញាដាលីស ៖ វីដេអូពន្លឿនពេលវេលាដ៏មិនគួរឱ្យជឿមួយបានផ្តិតសកម្មភាពរថយន្ត Tesla បើកបរដោយស្វ័យប្រវត្តិមួយគ្រឿងកំពុងធ្វើដំណើរពីក្រុងឡូស អែនជើឡេសទៅស៊ីលីកូនវ៉ាល់ឡេ សឹងតែគ្មានអន្តរាគមន៍ពីមនុស្សទាល់តែសោះ។
ការបើកបរចម្ងាយ ៥៧៦ គីឡូម៉ែត្ររបស់រថយន្ត Tesla Model 3 Performance គឺបានដាក់មនុស្សចាំជួយបើកបរអំឡុងគ្រាអាសន្ន និងសាកភ្លើងរថយន្តនៅតាមផ្លូវ។
អ្នកស្នេហារថយន្ត Tesla និងជា YouTuber ឈ្មោះ Whole Mars Catalog (WMC) ដែលធ្វើដំណើររយៈពេល៦ម៉ោង បានបង្រួមវីដេអូនៅសល់ ១៥ នាទី។
លោកនិយាយថាការដែលគ្មានអន្តរាគមន៍ពីមនុស្សសោះសបញ្ជាក់ថា “នេះមិនមែនជាសំណាងទេ”។ លោកបន្ថែមថា “សូហ្វវែគឺកាន់តែល្អប្រសើរឡើងហើយ”។
លោក WMC បានបកស្រាយថា គាត់ត្រូវបញ្ឈប់រថយន្តនេះម្តងគត់ដើម្បីសាកភ្លើងនៅពាក់កណ្តាលផ្លូវនៅទីក្រុងខេតថលមែន។
ចំណងជើងរបស់វីដេអូសរសេរថា “ការពិតដែលវាអាចធ្វើដំណើរទៅដល់ទីក្រុងឡូស អែនជើឡេសហើយពុំមានអន្តរាគមន៍ពីមនុស្សសោះ បញ្ជាក់ឱ្យឃើញច្បាស់ថា នេះមិនមែនជាសំណាងទេ។ សូហ្វវែកាន់តែល្អប្រសើរឡើង។ ការបើកបរកាន់តែប្រសើរជាងលើកមុន ទោះបីនៅមានកំហុសនិងចំណុចត្រូវកែលម្អ ដែលមិនទាមទារឱ្យមានអន្តរាគមន៍របស់មនុស្សក៏ដោយ”៕
រថយន្ត Tesla Model 3 Performance បើកដោយខ្លួនវាពីទីក្រុងឡូសអេនជេឡេសទៅទីក្រុងស៊ីលីកូនវ៉ាល់ឡេ ដោយគ្មានអន្តរាគមន៍ពីមនុស្ស