Home ព័ត៌មានជាតិ សន្តិសុខ ​សមត្ថកិច្ច ច...

​សមត្ថកិច្ច ចុះបង្ក្រាប​ទីតាំង​កត់​ឆ្នោត ខុសច្បាប់ ២ កន្លែង ក្នុងស្រុក​គូលែន

ដោយៈ សៅ វ៉ាន់ឌី / ព្រះ​វិហារៈ សមត្ថកិច្ច បាន​ចុះបង្ក្រាប​ទីតាំង​កត់​ឆ្នោត ខុសច្បាប់ ចំនួន ២ កន្លែង ស្ថិតនៅក្នុង​ឃុំ​គូលែន ស្រុក​គូលែន ដោយបាន​ឃាត់ខ្លួន មនុស្ស និង​ដកហូត​វត្ថុតាង បាន​មួយចំនួន កាលពី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១ ។​

​សមត្ថកិច្ច បាន​ឃាត់ខ្លួន​អ្នក​កត់​កន្ទុយលេខ និង​ដកហូត​វត្ថុតាង មាន​អាយ​ផេ​ត (IPAD) និង​សម្ភារ បម្រើឱ្យ​ការ​កត់​កន្ទុយលេខ ជាច្រើន​ទៀត ។ ដោយ​ពិនិត្យ ស្ថានភាព ឃើញថា អ្នក​កត់​ឆ្នោត ខុសច្បាប់​មួយចំនួន ជា​ស្ត្រី ដែលមាន​ផ្ទៃពោះ សមត្ថកិច្ច បាន​អប់រំ ណែនាំ និង​ធ្វើ​កិច្ចសន្យា ឱ្យ​បញ្ឈប់​ការ​កត់​ឆ្នោត ខុសច្បាប់ នេះ តទៅទៀត ៕/V​.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular