​ឃាត់ខ្លួន​មុខសញ្ញា​ចោរលួច យ៉ាងសកម្ម អ្នកទទួលផលចោរកម្ម ​ចំនួន ​៥​នាក់

​ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ កម្លាំង​ជំនាញ​ផ្នែក​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌដូនពេញ និង​កម្លាំង​ប៉ុស្តិ៍នគរបាល រដ្ឋបាល​ស្រះចក បាន​សហការ ឃាត់ខ្លួន ជនសង្ស័យ​ចំនួន ៤ នាក់ ជា​មុខសញ្ញា​លួច និង​ម្នាក់ទៀត ជា​អ្នកទទួលផល​ចោរកម្ម ជា​បន្តបន្ទាប់ កាលពី​ល្ងាច​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២១ ហើយ​បាន​បញ្ជូន ទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃទី​៥ មករា នេះ ។​

​នគរបាល ខណ្ឌដូនពេញ បាន​ប្រាប់​ឱ្យដឹងថាៈ ប្រតិបត្តិការ​នេះ បានធ្វើ​ឡើង ក្រោយ​បានទទួល ពាក្យបណ្តឹង របស់​ជនរងគ្រោះ ឈ្មោះ ឈ្មោះ តាំង ហួរ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម្ចាស់​យានដ្ឋាន ជួសជុល​រថយន្ត មាន​លំនៅ បច្ចុប្បន ផ្ទះ​ជួ​លេខ​៣៧៩ ផ្លូវ​លេខ​៨០ ក្រុម​៣០៣ ភូមិ​២៤ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​

​ប្រភព​បានឱ្យដឹង​ទៀតថាៈ ជនសង្ស័យ​ទាំង ៤​នាក់​នោះ មានៈ ១-​ឈ្មោះ សុខ រី អាយុ​២៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​សុ​ភី ឃុំ​សុ​ភី ស្រុក​សង្កែ ខេត្តបាត់ដំបង , ២-​ឈ្មោះ កាន់ ចំរើន ហៅ តុង អាយុ​១៨​ឆ្នាំ មានមុខ​របរ និង​លំនៅ មិន​ពិតប្រាកដ , ៣-​ឈ្មោះ កង ណា​រិ​ទ្ធ ហៅ ដែន អាយុ​៤២​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​លំនៅ ផ្ទះ​លេខ​៤៩ ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ មនុស្ស​ប្រុស​ទាំង ៣ នាក់​នេះ ពាក់ព័ន្ធ​នឹង​ករណី​លួច​ម៉ូតូ ប្រព្រឹត្តិ​នៅ​ចំណុច​យានដ្ឋាន ជួសជុល​រថយន្ត ផ្ទះ​លេខ​៣៧៩ ផ្លូវ​លេខ​៨០ ភូមិ​២៤ សង្កាត់​ស្រះចក ខណ្ឌដូនពេញ នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង ៤​និង​៣០​នាទី ទៀបភ្លឺ​។ ដោយឡែក ទី​៤-​ឈ្មោះ សុខ សាលី ភេទ​ស្រី អាយុ ៣៥ ឆ្នាំ ដែល​បានធ្វើ​សកម្មភាព លួច​ទូរស័ព្ទដៃ​។ ចំណែក​បុរស​ម្នាក់ទៀត ជា​អ្នកទទួលផល​ចោរកម្ម។

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំងអស់ បាន​សារភាពថា ពួកខ្លួន​ពិតជា​បានធ្វើ​សកម្មភាព និង​ទទួលផល​ចោរកម្ម ពិត​ប្រា​ដក​មែន​។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​ ៥​នាក់ ត្រូវបាន​កម្លាំង​ជំនាញ ប​ញ្ចូ​ន​ខ្លួន​ឡើង​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕/V​.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular