Home ព័ត៌មានជាតិ សន្តិសុខ ​ឃាតករ បាន​សា...

​ឃាតករ បាន​សារភាព​ពី​មូលហេតុ ដែល​ខ្លួន​យក​កាំបិត ចាក់​សម្លាប់​នារី​រងគ្រោះ ឱ្យស្លាប់​ក្នុង​ថ្លុកឈាម​

​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ឃាតករ​ដែល​ចាក់​សម្លាប់​នារី​ម្នាក់ បាន​សារភាពថា មូលហេតុ​ដែល​ខ្លួន យក​កាំបិត​ចាក់ សម្លាប់​នារី​រងគ្រោះ ឱ្យស្លាប់​ក្នុង​ថ្លុកឈាម​នោះ ដោយសារតែ​ខ្លួន ខ្លាច​ជាប់គុក ព្រោះ​នារី​រងគ្រោះ បាន​គំរាមថា នឹង​ប្រាប់​ឪពុកម្ដាយ ឲ្យ​ដឹង​ពី​ករណី ខ្លួន​រំលោភ​សេពសន្ថវៈ​នាង កាលពី ៧ ថ្ងៃមុន ។​
​អំពើ​ឃាត​កម្មនេះ បានកើត​ឡើង កាលពី​ព្រឹក​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​បន្ទប់​ជួល​លេខ​៨ ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

​ឃាតក​រូបនេះ បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន ក្រោយ​កើតហេតុ បាន​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ។ ជនសង្ស័យ​មាន ឈ្មោះ ទូច ស​ជាតិ ហៅ ដំរី អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។ ចំណែក ជនរងគ្រោះ មានឈ្មោះ ផេង បញ្ញា ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ សិស្ស រៀន​នៅ​វិទ្យាល័យ ហ៊ុនសែន តាខ្មៅ មាន​លំនៅ បច្ចុប្បន្ន កន្លែងកើតហេតុ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល ខេត្តកណ្ដាល បានបញ្ជាក់​ថាៈ ឃាតករ ដែល​ចាក់​សម្លាប់ ក្មេងស្រី​អាយុ ១៨ ឆ្នាំ បាន​សារភាព ប្រាប់​សមត្ថកិច្ច​ថា មូលហេតុ​ដែល​ខ្លួន យក​កាំបិត​ចាក់ សម្លាប់​នារី​រងគ្រោះ ឱ្យស្លាប់​ក្នុង​ថ្លុកឈាម​នោះ ដោយសារតែ​ខ្លួន ខ្លាច​ជាប់គុក ព្រោះ​នារី​រងគ្រោះ បាន​គំរាមថា នឹង​ប្រាប់​ឪពុកម្ដាយ ឲ្យ​ដឹង​ពី​ករណី​ខ្លួន រំលោភ​សេពសន្ថវៈ កាលពី ៧ ថ្ងៃមុន ។​

​សាក្សី​នៅក្បែរ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថាៈ មុនពេល​កើតហេតុ ជនរងគ្រោះ ស្នាក់​នៅក្នុង​បន្ទប់ ជាមួយ​ក្រុមគ្រួសារ មាន​គ្នា​៥​នាក់ មាន​ឪពុក ម្តាយ និង ប្អូន​២​នាក់​ទៀត ។ លុះដល់​ម៉ោង ៦​ព្រឹក ថ្ងៃទី​៥ ខែមករា នេះ ឪពុក ម្តាយ បាននាំគ្នា​ចេញ ទៅ​ធ្វើការ​រោងចក្រ និង​ប្អូនប្រុស ចេញទៅ​រៀន ។ ស្រាប់តែ​ម៉ោង ៧ ព្រឹក​ថ្ងៃ​ដដែល បងប្អូន​អ្នកជិតខាង នៅ​ជិត​នោះ ឮ​សម្លេង​ស្រែក នាំគ្នា​ទៅ​មើល ឃើញ​ជនរងគ្រោះ ដេក​ក្នុង​ថ្លុកឈាម ក្នុង​បន្ទប់ មាន​ឃើញ​ស្នាម​ចាក់ ជាច្រើន​កាំបិត ក៏​នាំគ្នា​យក​ជនរងគ្រោះ ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ តែ​ជនរងគ្រោះ ស្លាប់​បាត់ទៅហើយ ។​

​ក្រោយ​រឿងហេតុ​នេះ សមត្ថកិច្ច ដែល​ដឹកនាំ​បញ្ជា​ផ្ទាល់ ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល ខេត្តកណ្តាល បាន​ស្រាវជ្រាវ យ៉ាង​យកចិត្ត​ទុក និង ឃាត់ខ្លួន បាន​ឃាតករ ដែល​ធ្វើជា​មក​មើល​ទីតាំង កើតហេតុ ដូច​គ្មាន​រឿង​អ្វី​កើតឡើង ៕/V.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular