Home ព័ត៌មានជាតិ សន្តិសុខ កម្លាំងចម្រុះ...

កម្លាំងចម្រុះ ចុះ​ឆែកឆេរ​ផ្ទះ របស់​ខ្មាន់កាំភ្លើង ដែល​បាញ់សម្លាប់ នាយរង​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២១ កម្លាំង​នគរបាល ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​នគរបាល រាជធានី​ភ្នំពេញ នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ នគរបាល​ខណ្ឌ​កំបូល និង​នគរបាល ប៉ុស្តិ៍​រដ្ឋបាល​កំបូល ក្រោម​ការសម្របសម្រួល ពី​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ចុះទៅ​ធ្វើការ​ពិនិត្យ​និង​ស្រាវជ្រាវ​ផ្ទះមួយ​កន្លែង​លេខ​B9 ផ្លូវ​បេតុង​បុរី​ទឹម សា​ខន ស្ថិតនៅ​ក្នុងភូមិ​តា​កេរ សង្កាត់​កំបូល ខណ្ឌ​កំបូល ដែលជា​កម្មសិទ្ធិ​របស់​ខ្មាន់កាំភ្លើង ដែល​បាញ់សម្លាប់ នាយរង​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ​។​

​ក្រោយពេល​ធ្វើការ​ពិនិត្យ​ជាក់ស្តែង គឺ​ផ្ទះ​របស់​ជនសង្ស័យ​នេះ បាន​ចាក់សោរ ទុកចោល​គ្មាន​មនុស្ស​នៅឡើយ ហើយក៏​ឆែក​មិនឃើញ​អ្វី​ដែរ ទើប​ពេលនោះ គណៈកម្មការ​ចម្រុះ បានសម្រេច​ឃ្លុមបេ ចាក់សោរ​ផ្ទះ​ទុក រួច​ប្រគល់​ទៅ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន ឃ្លាំមើល​បន្តទៀត ។​

កម្លាំងចម្រុះ ចុះ​ឆែកឆេរ​ផ្ទះ របស់​ខ្មាន់កាំភ្លើង ដែល​បាញ់សម្លាប់ នាយរង​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​

​គួ​រំលឹកថា កាលពី​ម៉ោង ១២​និង​០៥​នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ នៅតាម​បណ្តោយ មហាវិថី​សហព័ន្ធរុស្ស៊ី ត្រង់ចំណុច មុខផ្ទះ​សំណាក់ យីហោ «​សាំង​ហ័​រ​ទៀន​» ទល់មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិតនៅ​ក្នុងភូមិ​ក្បាលដំរី​ទី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ករណី​បាញ់ប្រហារ នាយរង​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ​ម្នាក់ បណ្តាលឱ្យ​បាត់បង់​ជីវិត ដែល​បង្កឡើង​ដោយ​ជនដៃដល់ មាន​គ្នា​២​នាក់ ផ្ដើមចេញពី​រឿង គ្រោះថ្នាក់​ចរាចរណ៍​។​

​ក្រុម​ឃាតករ បើករថយន្ត ម៉ាក Lexus RX-300 ពណ៌​ខ្មៅ ១​គ្រឿង ពាក់​ស្លាក​លេខ សៀមរាប 2A-4546 បុក​ពីក្រោយ​រថយន្ត ម៉ាក FORD Raptor F-150 ពាក់​ស្លាក​លេខ​ភ្នំពេញ 2BD-3738 របស់​ជនរងគ្រោះ បណ្ដាល​ឲ្យ​រង​ការខូចខាត ហើយ​ប្រុង​គេចខ្លួន តែ​ត្រូវ​ជនរងគ្រោះ ដក​កាំភ្លើង​ភ្ជង់​ឲ្យ​ឈប់​។ ក្រោយមក ពេលដែល​ជនរងគ្រោះ ភ្លេចខ្លួន ក៏ត្រូវ​ជនដៃដល់ ដក​កាំភ្លើង​បាញ់ ជាច្រើន​គ្រាប់ រួច​គេចខ្លួនបាត់​តែម្ដង​។​

កម្លាំងចម្រុះ ចុះ​ឆែកឆេរ​ផ្ទះ របស់​ខ្មាន់កាំភ្លើង ដែល​បាញ់សម្លាប់ នាយរង​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​

​ជនរងគ្រោះ ឈ្មោះ រ៉េត ស៊ី​ណែ​ត ហៅ ញ៉​ក់ អាយុ​៣៩​ឆ្នាំ ជា​មន្ត្រីនគរបាល មាន​ឋានន្តរស័ក្ដិ​វរសេនីយ៍ទោ នាយរង​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ មាន​លំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​១៦៩ ផ្លូវ​លេខ​១៦៩ ភូមិ​៤ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ត្រូវបាន​ជនដៃដល់ ខាងលើ បាន​បាញ់​ត្រូវ​ខ្នង ៣​គ្រាប់ និង​ថ្ងាស ១​គ្រាប់ ហើយ​បាន​បាត់បង់​ជីវិត ពេល​បញ្ជូនទៅ​សង្គ្រោះ ដល់​មន្ទីរពេទ្យ​។ បន្ទាប់មក នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការ​ជាមួយ កម្លាំង​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បាន​បើក​ការស្រាវជ្រាវ រហូត​កំណត់​បាន មុខសញ្ញា​ជនដៃដល់​។​

​លុះដល់​ថ្ងៃទី​៣ ខែមករា ទើប​សហការ​ជាមួយ កម្លាំង​ស្នងការដ្ឋាន​នគរបាល ខេត្តបាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ កែ ចាន់​មាន ដែលជា​អ្នកបើករថយន្ត នៅ​ចំណុច​ផ្ទះជួល ជិត​ប​ច្ឆា​វត្ត​ទួល​តា​ឯក ស្ថិតក្នុង​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ។​

​កាលពី​វេលា​ម៉ោង ៩​និង​៥០​នាទី យប់​ថ្ងៃទី​៤ ខែមករា ជនដៃដល់ បាន​បើករថយន្ត ចេញពី​ខេត្តស្ទឹងត្រែង ទៅកាន់​ខេត្ត​រតនគីរី ហើយ​បន្ត​ចូលទៅ​កាន់ ខេត្ត​មណ្ឌល​គី​រី ហើយ​ពេលទៅដល់​ស្រុក​កោះ​ញែក ជនសង្ស័យ បាន​បើករថយន្ត​បំ​បុក បា​រ៉ា​ស់​សមត្ថកិច្ច រត់គេច​ចូល​ព្រៃ​បាត់​។ ប៉ុន្តែ​ពេលនោះ កម្លាំង​ម​នគរបាល បាន​ឃាត់ខ្លួន​ស្ត្រី​២​នាក់ និង​ក្មេង​ម្នាក់ ដែល​ត្រូវជា​ប្រពន្ធ​កូន និង​ប្អូន​សាច់ថ្លៃ របស់ ជនសង្ស័យ រួច​កម្លាំង​នគរបាល កំពុង​បន្ត​តាម​ចាប់ខ្លួន ជនដៃដល់​នោះ​ទៀត​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular