ប្រែសម្រួល : កញ្ញាដាលីស ៖ អ្នកចំបាប់ស៊ូម៉ូចំណាត់ថ្នាក់កំពូលរបស់ជប៉ុនឈ្មោះ ហាគូហូ បានធ្វើតេស្តិ៍វិជ្ជមានវីរុសកូរ៉ូណា។
សមាគមស៊ូម៉ូជប៉ុន (JSA) បាននិយាយនៅថ្ងៃអង្គារទី៥មករាថា ជើងខ្លាំងដើមកំណើតម៉ុងហ្គោលីរូបនេះបានធ្វើតេស្តិ៍វិជ្ជមានកូវីដ១៩ បន្ទាប់ពីបាត់បង់ជីវ្ហាវិញ្ញាណ។
ដំណឹងនេះកើតឡើងនៅពេលដែលជប៉ុនពិចារណាប្រកាសពីស្ថានភាពអាសន្ននៅក្នុងនិងជុំវិញទីក្រុងតូក្យូ កន្លែងដែលករណីវីរុសកូរ៉ូណាកំពុងបន្តកើនឡើងរាល់ថ្ងៃ។
មកទល់ពេលនេះ ប្រទេសជប៉ុនបានដាក់ចេញការរឹតត្បិតវីរុសកូរ៉ូណាធូររលុងជាងបណ្តាប្រទេសមួយចំនួន។
ម្ចាស់ជើងឯកចំបាប់ជាប់កំណត់ត្រារបស់ជប៉ុនអាយុ ៣៥ ឆ្នាំរូបនេះ ធ្លាប់ឈ្នះជើងឯក ៤៤ លើក និង កាន់តំណែងខ្ពស់បំផុតនៃកម្រិតក្បាច់គុនជប៉ុន យ៉ូកូហ្ស៊ូណានៃកីឡាស៊ូម៉ូហើយរូបគេក៏កំពុងត្រៀមខ្លួនសម្រាប់ការប្រកួតស៊ូម៉ូឆ្នាំថ្មីនៅ១៥ថ្ងៃទៀត នៅទីក្រុងតូក្យូផងដែរ។
អ្នកនាំពាក្យសមាគមស៊ូម៉ូជប៉ុននិយាយថា ការប្រកួតរបស់គាត់គ្រោងដំណើរការតាមកាលវិភាគ មិនមានការផ្លាស់ប្តូរទេ៕
ហាគូហូ តេស្តិ៍វិជ្ជមានកូវីដ១៩