ដោយៈ គ្រញូង / បាត់ដំបងៈ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នៅក្នុងបរិវេណអតីតរោងចក្រ ក្រចៅ ស្ថិតក្នុងឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង អង្គការមូលនិធិមនុស្សធម៌ ឆឺជី ជាមួយសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជន បាននាំយកអំណោយ ជាស្បៀងអាហារ ផ្តល់ជូនប្រជាពលរដ្ឋ ចំនួន ១.៧៥៤ គ្រួសារ ដែលបានរងគ្រោះ ដោយជំនន់ទឹកភ្លៀង កន្លងមក ក្រោមអធិបតីភាពលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង។
អំណោយ ដែលទទួលបាន ក្នុងមួយគ្រួសារៗ មានអង្ករ ២០ គីឡូក្រាម ប្រេងឆា ២ដប និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត៕/V
លោក ងួន រតនៈ អភិបាលខេត្ត និងអង្គការមូលនិធិមនុស្សធម៌ ឆឺជី ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន
លោក ងួន រតនៈ អភិបាលខេត្ត និងអង្គការមូលនិធិមនុស្សធម៌ ឆឺជី ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន
ជនរងគ្រោះដោយជំនន់ទឹកភ្លៀង ១.៧៥៤ គ្រួសារ មកទទួលអំណោយ
ជនរងគ្រោះដោយជំនន់ទឹកភ្លៀង ១.៧៥៤ គ្រួសារ មកទទួលអំណោយ