Home ព័ត៌មានសំខាន់ៗ ​ប្រមុខ​រាជរដ...

​ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាស​និរាករណ៍​លិខិត ស​.​ជ​.​ណ ចំនួន​៤ របស់ទីស្តីការគណៈរដ្ឋមន្រ្តីទាក់ទង​ទៅ​ការ​កាត់​ផ្ទៃ​បឹង​តា​មោក​

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១​បានសម្រេច​ធ្វើការ​និរាករណ៍ លិខិត សជណ ចំនួន​៤ ទាក់ទង​ទៅ​ការ​កាត់​ផ្ទៃ​បឹង​តា​មោក ស្ថិតនៅ​ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ​សម្រាប់​សាងសង់​អគារ​ទីស្តីការក្រសួង និង ស្ថាប័ន​មួយចំនួន ។

 

​នៅក្នុង​លិខិត​ជូនដំណឹង​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ដែល​ចុះហត្ថលេខា​ដោយ​លោក​បណ្ឌិត​សភាចា​រ្យ ហ៊ីង ថូ​រ៉ាស៊ី រដ្ឋលេខាធិការ​ប្រចាំការ​ទីស្តីការគណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី ៤ ខែមករា ២០២១ បាន​បង្ហាញថា​៖​ដោយ​យោងតាម​លិខិត​លេខ​០០១ ខន​/០២១​សជណ​ចុះ​ថ្ងៃទី​៤​ខែមករា​ឆ្នាំ​២០២១​របស់​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុ​ជានា​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១ សម្រេច​៖

១- និរាករណ៍​លិខិត​លេខ​៧៩០ សជណ​.​ម​យ ចុះ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ស្តីពី​សំណើសុំ​គោលការណ៍​អនុញ្ញាត​កាត់​ផ្ទៃ​បឹង​តា​មោក​(​បឹង កប់​ស្រូវ​)​ទំហំ​១៥​ហិកតា​ស្ថិតនៅ​ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ​សម្រាប់​សាងសង់​អគារ​ទីស្តីការក្រសួង​អភិវឌ្ឍន៍ជនបទ និង និរាករណ៍​អនុក្រឹត្យ លេខ​១៣៨ អនក្រ​.​បក ចុះ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០​ស្តីពី​ការកែសម្រួល​ផ្ទៃ​បឹង​តា​មោក​(​បឹង​បក់​ស្រូវ​)​ស្ថិតក្នុង​រាជធានី​ភ្នំពេញ​។

២-​និរាករណ៍​លិខិត​លេខ​៨៩៧ សជណ​.​អស ចុះ​ថ្ងៃទី​៨ ខែតុលា​ឆ្នាំ​២០២០​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី​ស្តីពី​សំណើសុំ​ការអនុញ្ញាត​ដោះដូរ​ទីតាំង​អគារ​ទីស្តីការក្រសួង​អភិ វឌ្ឍន៍​ជនបទ​បច្ចុប្បន្ន​និង​ដី​ទំហំ​១៥,៣​ពា​ហិកតា របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ជាមួយ​ក្រុមហ៊ុន ធី​ភី ម៉ូ​រ៉ា​ល់ គ្រុប ឯ​.​ក​។

៣-​និរាករណ៍​លិខិត​លេខ​៨៣៤ សជណ​.​កធ​.​ចុះ​ថ្ងៃទី​១៤ខែកញ្ញា ឆ្នាំ​២០២០ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ស្តីពី​សំណើសុំ​ការអនុញ្ញាត​ដោះដូរ​និង​ផ្ទេរកម្មសិទ្ធិ​ទីតាំង​អគារគណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​, អគារ​គណៈកម្មា ធិការ​សិទ្ធិមនុស្ស​កម្ពុជា​និង​អគារ​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​សកម្មភាព​កំចាត់មីន​និង​សង្គ្រោះ​ជនពិការ​ដោយសារ មីន និង ដី​ចំនួន ១៥ ហិកតា​ជូន​ក្រុមហ៊ុន ធី​ភី ម៉ូ​រ៉ា​ល់ គ្រុប ឯ​.​ក ជា​ថ្នូរ​នឹង​ការសាងសង់​អគារ​ថ្មី​និង​ឃ្លាំង​រួមជាមួយ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ជូន​មក​អង្គភាព​ទាំង​៣​វិញ នៅលើ​ផ្ទៃដី​ទំហំ​១​ហិកតា​២០​អា​ស្ថិតនៅ​ភូមិ​ព្រែក​ហូ សង្កាត់​ព្រែក​ហូ ក្រុង​តាខ្មៅ ខេត្តកណ្តាល​និង​សុំ​រួច​ពន្ធ​ប្រថាប់ត្រា​ក្នុងការ​ផ្ទេរកម្មសិទ្ធិ ។

៤-​និរាករណ៍​លិខិត​លេខ​៧៩១ សជណ​.​ម​យ ចុះ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ស្តីពី​សំណើសុំ​ផ្ទៃដី​បឹង​តា​មោក​(​បឹង​កប់​ស្រូវ​)​ទំហំ ១៥ ហិកតា ស្ថិតនៅ​ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ​ដើម្បី​សាងសង់​អគារ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អគារ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង អគារ​អាជ្ញាធរ​កម្ពុ ជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន​និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​និង​និរាករណ៍​អនុក្រឹត្យ​លេខ​១៣៩ អនក្រ​.​បក ចុះ​ថ្ងៃទី​១​ខែកញ្ញា​ឆ្នាំ​២០២០​ស្តីពី​ការកែសម្រួល​ផ្ទៃ​បឹង តា​មោក​(​បឹង​កប់​ស្រូវ​)​ស្ថិតក្នុង​រាជធានី​ភ្នំពេញ​។

៥-​ប្រគល់​អគារ​ទីស្តីការក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បច្ចុប្បន្ន​ជូន​ក្រសួង​អភិវឌ្ឍន៍ជនបទ​។

៦-​ប្រគល់​អគារ​ទីស្តីការក្រសួង​អភិវឌ្ឍន៍​បច្ចុប្បន្ន ជូន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី​រាជធានី​ភ្នំពេញ​។

៧-​ប្រគល់​ទីតាំង​ទីស្តីការក្រសួង​រ៉ែ​និង​ថាមពល​បច្ចុប្បន្ន​ជូន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន​និង​សង្គ្រោះ​ជន​ពិ ការ​ដោយសារ​មីន​និង​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ។

​លិខិត​នេះ​ជម្រាប​ជូនទៅ​លោក​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ,​លោក​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែន ដី​នគ​រូប នីយកម្ម​និង​សំណង់​,​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​និង​ជា​អនុប្រធាន​ទី​១​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​, លោក លី ធុជ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​និង​ជា​អនុប្រធាន​ទី​១ អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន​និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​,​លោក រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​,​លោក​បណ្ឌិត​សភាចា​រ្យ​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​, លោក កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ មនុស្ស​កម្ពុជា និង លោក​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular