ដោយ: គង់ហេង/ ត្បូងឃ្មុំ: បុរសអាយុ ៥៨ ឆ្នាំ បានស្លាប់នៅនឹងកន្លែងកើតហេតុ បន្ទាប់បើករថយន្តពុំបានបន្ថយល្បឿន នៅចំណុចផ្លូវមានជង្ហុកច្រើន បណ្តាលឱ្យក្រឡាប់រថយន្តខ្ទាតតៃកុងចេញតាមកញ្ចក់ចំហៀងបោកក្បាលនឹងដីស្លាប់ ស្ថិតក្នុងឃុំទន្លូង ស្រុកមេមត់ នាថ្ងៃត្រង់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១។
មន្ត្រីអាវុធហត្ថស្រុកមេមត់បានឱ្យដឹងថា អ្នកស្លាប់ឈ្មោះ ទា សុខហេង មានទីលំនៅភូមិមេមត់កណ្តាល ឃុំមេមត់ ស្រុកមេមត់ ត្រូវបានក្រុមគ្រួសារមកទទួលយកសាកសពទៅធ្វើបុណ្យ។ ដោយ បានបើកបររថយន្តជួបគ្រោះថ្នាក់ក្រឡាប់ម៉ាកតូយូតាហ៊ីលុច ពណ៌ទឹកប្រាក់ លេខភ្នំពេញ 2AM-0936 ៕