Home ព័ត៌មានជាតិ សង្គម អភិបាល​ខណ្ឌដង...

អភិបាល​ខណ្ឌដង្កោ​យក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៣០​គ្រួសារ មកពី​សង្កាត់​ព្រៃវែង

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​៥ មករា ឆ្នាំ​២០២១ លោកស្រី គឹម ញឹ​ប អភិបាល​ខណ្ឌដង្កោ បាន​ដឹកនាំ​មន្ត្រីរាជការ​ខណ្ឌ សង្កាត់ ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន ៣០​គ្រួសារ មកពី​សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ។​

​មន្ត្រីរដ្ឋបាល​ខណ្ឌដង្កោ​បានឱ្យដឹងថា អំណោយ​ដែល​លោកស្រី អភិបាល​ខណ្ឌដង្កោ​នាំយកមក​ចែកជូន​នេះ​រួមមាន​អង្ករ​២៥​គីឡូ មី​មួយ​កេស ទឹកស៊ីអ៊ីវ​មួយ​យួរ ទឹកត្រី​មួយ​យួរ សំភា​រះ​មួយកញ្ចប់ និង​ថវិកា​មួយចំនួន​។​

​ក្នុងឱកាស​នោះ​លោកស្រី​គឹម ញឹក អភិបាល​ខណ្ឌដង្កោ បាន​រំលឹក​ដាស់តឿន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​យកចិត្តទុកដាក់​ថែរក្សា​អនាម័យ​លាងដៃ​ដោយ​សាប៊ូ អាកុល និង​ជែ​ល​ព្រមទាំង​ពាក់​មាស់​ជាប្រចាំ​ការពារ​ការឆ្លង​រាលដាល​ដោយ​ជំងឺ​កូ​វីដ​-១៩៕​

អភិបាល​ខណ្ឌដង្កោ​យក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៣០​គ្រួសារ មកពី​សង្កាត់​ព្រៃវែង

អភិបាល​ខណ្ឌដង្កោ​យក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៣០​គ្រួសារ មកពី​សង្កាត់​ព្រៃវែង

អភិបាល​ខណ្ឌដង្កោ​យក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៣០​គ្រួសារ មកពី​សង្កាត់​ព្រៃវែង

អភិបាល​ខណ្ឌដង្កោ​យក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៣០​គ្រួសារ មកពី​សង្កាត់​ព្រៃវែង

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular