សកម្មភាព​ថែរក្សា​បរិស្ថាន​នៅ​រមណីយដ្ឋាន​អង្គរ​ឱ្យមាន​ភាព​បៃតង​

ដោយ​:​បាយ័ន​/​សៀមរាបៈក្រុមការងារ​ថែរក្សា​បរិស្ថាន នៃ​អាជ្ញាធរ​ជាតិ​អប្សរា ជានិច្ច​ជា​កាល​បាន​ខិតខំ​ប្រឹង​ប្រែង​ថែរក្សា ក្នុងន័យ​ធ្វើយ៉ាងណា​ឱ្យ​បរិស្ថាន​ក្នុង​រមណីយដ្ឋាន​អង្គរ ពិសេស​មុខ​ប្រាសាទអង្គរវត្ត មាន​ភាព​ស្រស់ស្អាត មាន​ភាព​បៃតង ជាទី​ទាក់ទាញ និង​ជាទី​គយគន់​សម្រាប់​ភ្ញៀវទេសចរ​គ្រប់រូប​។ អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់​ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០២១​នេះ​។​

​សកម្មភាព​ទាំងនោះ​រួមមាន ការ​ស្រោច​ទឹក​ដើមឈើ និង​សួនច្បារ​ជាប្រចាំ ធ្វើយ៉ាងណា ឱ្យ​បរិស្ថាន​ជុំវិញ​មាន​ភាព​បៃតង​ខួប​ប្រាំង និង​វស្សា​។

​ជាមួយគ្នានេះ នៅក្នុង​បរិវេណ​ខាងក្នុង​ប្រាសាទ​អង្គរ​ឯណោះ​វិញ ថ្មីៗ​នេះ​អាជ្ញាធរ​ជាតិ​អប្សរា​ទើបនឹង​ដាក់ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ស្រោចស្រព​ស្មៅ​ដោយ​ស្វ័យប្រវត្តិ ដែល​ក្នុងន័យនេះ ជា​ផ្នែក​មួយ​សំខាន់ ធានាថា​ស្មៅ​ក្នុង​ប្រាសាទ​លែងមាន​ពណ៌​ក្រហម និង​ស្វិត​ក្រៀម នា​រដូវប្រាំង​ទៀតហើយ​។ ផ្ទុយ​មកវិញ វាលស្មៅ​ទាំងនោះ នឹងមាន​ភាព​បៃតង​ខួប​ប្រាំង​និង​វស្សា​៕​

សកម្មភាព​ថែរក្សា​បរិស្ថាន​នៅ​រមណីយដ្ឋាន​អង្គរ​ឱ្យមាន​ភាព​បៃតង​

សកម្មភាព​ថែរក្សា​បរិស្ថាន​នៅ​រមណីយដ្ឋាន​អង្គរ​ឱ្យមាន​ភាព​បៃតង​

សកម្មភាព​ថែរក្សា​បរិស្ថាន​នៅ​រមណីយដ្ឋាន​អង្គរ​ឱ្យមាន​ភាព​បៃតង​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular