ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ បុរសវ័យចំណាស់ម្នាក់ ជាជាងឈើ ភ្លាត់ស្នៀតធ្លាក់ពីលើផ្ទះ កំពស់ ៤ ម៉ែត្រ របួសធ្ងន់ ហើយបានស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ១១ ថ្ងៃត្រង់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នៅភូមិថ្មីត្បូង ឃុំភូមិថ្មី ស្រុកថ្មពួក ។
នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំភូមិថ្មី បានឲ្យដឹងថាៈ ជនរងគ្រោះ មានឈ្មោះ ណោ រឿន ភេទប្រុស អាយុ ៦៣ ឆ្នាំ មុខរបរ ជាជាងឈើធ្វើផ្ទះ រស់នៅភូមិ/ឃុំ កើតហេតុដូចខាងលើ ។ មុនពេលកើតហេតុ ជនរងគ្រោះ បានទៅស៊ីឈ្នួល ធ្វើផ្ទះឲ្យឈ្មោះ កូវ សុបិន ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិរលំជ្រៃ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ប៉ុន្តែពេលដែលកំពុងធ្វើនោះ ស្រាប់តែភ្លាត់ស្នៀត ធ្លាក់ពីលើផ្ទះ ហើយក៏រងគ្រោះ ដល់ជីវីតទៅ៕/V