Home ព័ត៌មានជាតិ សន្តិសុខ ​ឃាត់ខ្លួន​ពល...

​ឃាត់ខ្លួន​ពលរដ្ឋ ៥ នាក់ ឆ្លង​ដែល​ចូល​ថៃ ដើម្បី​កាប់​ឈើ​គ្រញូង​

ដោយ​: បាយ័ន / បាត់ដំបង​: នៅវេលា​ម៉ោង ១៤​និង​១៥ នាទី​រសៀល ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២១ នេះ កម្លាំង​ប៉ុស្តិ៍​ច្រកទ្វា​តំបន់ ៤០០ ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី ម៉ី ណាន់ នាយប៉ុស្តិ៍​ច្រកទ្វារ​តំបន់ ៤០០ បាន​សហការ​ជាមួយ កម្លាំងយោធា នៅ​ជួរមុខ បាន​ឃាត់ខ្លួន​ពលរដ្ឋ ចំនួន​៥​នាក់ នៅ​ចំណុច​ផ្ទះ​ខៀវ ខាងក្រោយ​ដី​លោក សេរី កុសល ក្នុងស្រុក​សំឡូត ខេត្តបាត់ដំបង ដែល​ពួក​លួច​ឆ្លងដែន ចូលទៅ​ប្រទេស​ថៃ កាប់​ឈើ​គ្រញូង​។​

​ពលរដ្ឋ​ទាំង ៥ នាក់​នោះ ជា​មនុស្ស​ប្រុស​ទាំងអស់ រួមមានៈ ១.​ឈ្មោះ ញឹន ទួន អាយុ​២៧​ឆ្នាំ , ២.​ឈ្មោះ ហាន់ វៃ អាយុ​៤០​ឆ្នាំ , ៣.​ឈ្មោះ ជ័យ រី​ន អាយុ​៣០​ឆ្នាំ​, ៤.​ឈ្មោះ ឆន ញ៉ា​ញ់ អាយុ​២០​ឆ្នាំ និង​៥.​ឈ្មោះ ឈឿន ឆុង អាយុ​៤០​ឆ្នាំ​។ អ្នក​ទាំង ៥ នាក់ រស់នៅ​ភូមិ​ស្រែ​អណ្តូង ឃុំ​សំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular