កម្ពុជា ត្រៀមខ្លួន​រួចរាល់ ក្នុងការ​នាំចេញ​លើកដំបូង ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ជី​អេស​ភី ទៅ​ចក្រភព​អង់គ្លេស​

ដោយៈ ពៅ​និមល / ភ្នំពេញៈ តាម​ការគ្រោងទុក ចាប់ពី​ខែមករា ឆ្នាំ​២០២១ តទៅ កម្ពុជា អាច​នាំ​ទំនិញ​ចេញ ទៅកាន់​ទីផ្សារ​អង់គ្លេស ដោយ​រួច​ពន្ធ នៅក្រោម​អត្រាពន្ធ ស្មើ​សូន្យ រាល់​គ្រប់​មុខទំនិញ លើកលែងតែ​អាវុធ និង​រំសេវ​។ ជាមួយគ្នានេះ​អ្នក​នាំចេញ​កម្ពុជា​បាន​លើកឡើងថា កម្ពុជា​ត្រៀម​រួចជាស្រេច​ដើម្បី​ធ្វើការ​នាំចេញ​។​

​លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង នៃ​សមាគម​រោងចក្រ កាត់ដេរ​នៅ​កម្ពុជា (GMAC) កាលពី​ព្រឹក ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២១ នេះ បាន​ប្រាប់​រស្មី​កម្ពុជា​ថាៈ កម្ពុជា នឹងមាន​លទ្ធភាព កាន់តែច្រើន ដើម្បី​បង្កើន​ការនាំចេញ ទៅកាន់​អង់គ្លេស ខណៈ​ប្រទេស​នេះ នឹង​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ជី​អេស​ភី (GSP) ។​

​លោក​បានឱ្យដឹងថាៈ អង់គ្លេស ជាទី​ផ្សារ​ធំជាងគេ នៅក្នុង​សហគម​អឺរ៉ុប ដែលមាន​ចំនួន ចន្លោះ​ពី ២៥ ទៅ ៣០ ភាគរយ នៃ​ការនាំចេញ​សរុប ទៅកាន់​សហគម​អឺរ៉ុប​។ ដោយ​ចាប់ផ្ដើម​អនុវត្ត ជី​អេស​ភី ចាប់ពី​ដើមឆ្នាំ​២០២១ កម្ពុជា នឹង​នាំចេញ​ផលិតផល ស្ថិតក្រោម ជី​អេស​ភី របស់​អង់គ្លេស ជា​កន្លែង​ដែល​កម្ពុជា អាច​បង្កើន​ការនាំចេញ កាន់តែច្រើន សម្រាប់​ទីផ្សារ​មួយ​នេះ​។​

​ស្របគ្នា​នេះ លោក លុន យ៉េ​ង អគ្គលេខាធិការ នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានលើកឡើង​ថាៈ បន្ទាប់ពី​កម្ពុជា ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ លើ​ការនាំចេញ​ទំនិញ គ្រប់​ប្រភេទ ជី​អេស​ភី (GSP) ជី​អេស​ភី ជា​ប្រព័ន្ធ​រួម នៅក្នុង​ក្របខ​ខ័​ណ្ឌ​រួម របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ដែល​គ្រាន់តែ​មក​អនុវត្តន៍​នូវ​ប្រព័ន្ធ ជី​អេស​ភី ធម្មតា​វិញ ដោយ​គ្មាន​ក្នុង​ប្រព័ន្ធ​រួម ដូចជា​មួយ សហគម​អឺរ៉ុប ទៀតឡើយ​។​

​ទាក់ទង​នឹង​ការនាំចេញ​នេះដែរ ក្រសួងពាណិជ្ជកម្ម បាន​អំពាវនាវ ដល់​ក្រុមហ៊ុននាំចេញ នាំចូល​ទាំងអស់ ត្រូវធ្វើ​ការស្នើសុំ​វិញ្ញាបនបត្រ បញ្ជាក់​ដើមកំណើត​ទំនិញ ទម្រង់ អេ (CO FORM A) ដើម្បី​បញ្ជា​ក់នូវ ដើមកំណើត​ទំនិញ​របស់ខ្លួន ដែល​នឹង​ត្រូវធ្វើ​ការនាំចេញ ទៅកាន់​ចក្រភព​អង់គ្លេស ដោយ​រួច​ពន្ធ​ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២១ នេះ​តទៅ​។​

​សូមបញ្ជាក់ថា គិត​ត្រឹម​ឆ្នាំ​២០១៩ កន្លងទៅ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី រវាង​កម្ពុជា និង​អង់គ្លេស សម្រេចបាន​ចំនួន ប្រមាណ​ជាង ១ ពាន់​លាន​ដុល្លារ​។ ក្នុងនោះ ការនាំ​ចេញពី​កម្ពុជា មានតម្លៃ​ជាង ៩៧០ លាន​ដុល្លារ ដែល​ភាគច្រើន មានដូចជា កង់ សម្លៀកបំពាក់ និង​ស្បែកជើង ជាដើម​៕/V​

កម្ពុជា ត្រៀមខ្លួន​រួចរាល់ ក្នុងការ​នាំចេញ​លើកដំបូង ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ជី​អេស​ភី ទៅ​ចក្រភព​អង់គ្លេស​

កម្ពុជា ត្រៀមខ្លួន​រួចរាល់ ក្នុងការ​នាំចេញ​លើកដំបូង ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ជី​អេស​ភី ទៅ​ចក្រភព​អង់គ្លេស​

កម្ពុជា ត្រៀមខ្លួន​រួចរាល់ ក្នុងការ​នាំចេញ​លើកដំបូង ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ជី​អេស​ភី ទៅ​ចក្រភព​អង់គ្លេស​

កម្ពុជា ត្រៀមខ្លួន​រួចរាល់ ក្នុងការ​នាំចេញ​លើកដំបូង ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ជី​អេស​ភី ទៅ​ចក្រភព​អង់គ្លេស​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular