ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: កិច្ចប្រជុំនិងបើកកញ្ចប់ដេញថ្លៃភាស៊ីគ្រប់ប្រភេទអាជីវកម្ម សម្រាប់ឆ្នាំ២០២១ លើកទី២ នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៥ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត។
ក្នុងមានអាជីវករចូលដេញថ្លៃតែលើផ្សារ១គត់។ ឯផ្សារដែលរដ្ឋគ្រប់គ្រង់ផ្សេងៗទៀត គ្មានអាជីវករពីផ្នែកឯកជន ចូលរួមដេញថ្លសឡើយព្រោះថវិកាដែលបានពីការប្រមូលភាសុីមានតិចតួចពេក ។
កិច្ចប្រជុណលើកទី២នេះ បានដឹកនាំដោយលោកលី សារី អភិបាលរងខេត្ត និងជាតំណាងលោកអ៊ុ រាត្រី អភិបាលខេត្តនិងជាប្រធានគណៈកម្មការដេញថ្លៃភាសុីគ្រប់ប្រភេទអាជីវកម្មខេត្ត លោកបឹង គឹមសឹង ប្រធានមន្ទូរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត លោកជា គឹមតុង តំណាងក្រសួងហិរញ្ញវត្ថុ បានដឹកនាំ ។
ហើយមានមន្ត្រីមកពីទីចាត់ការហិរញ្ញវត្ថុរដ្ឋបាលខេត្ត អភិបាលរងស្រុកក្រុង ចូលរួមជាមួយមន្ត្រីម្ចាស់ផ្ទះនិងអាជីវករ៣ ម្ចាស់បានចូលរួមដេញថ្លៃលើផ្សារចម្ការគនៅក្រុងសិរីសោភ័ណ ។
ឯការដេញថ្លៃភាសុីនៃផ្សារស្វាយចេក ស្រុកស្វាយចេក ផ្សារថ្មពួកស្រុកថ្មពួក ផ្សារភ្នំស្រុកស្រុកភ្នំស្រុក ផ្សារសួនកុមារខេត្តនៅក្រុងសិរីសោភ័ណ ពុំមានអាជីវករឬផ្នែកឯកជនចូលរួមដេញថ្លៃឡើយ ។
ដូច្នេះ មន្ត្រីអាជ្ញាធររបស់ រដ្ឋត្រូវធ្វើការប្រមូលភាស៊ីខ្លួនឯង ។
តែសម្រាប់ផ្សារចម្ការគ ដែលកាលលើកទី១ មានអាជីវករតែ១នាក់ ចូលរួមដេញថ្លៃ ដល់លើកទី២ មានអាជីវករ៣នាក់ ចូលរួមដេញថ្លៃភាសុីសម្រាប់រយៈពេល១ឆ្នាំ លើតម្លៃមូលដ្ឋានដែលមន្ទីររសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដាក់ចំនួន៨០លានរៀល ។
ហើយជ័យលាភីដេញបានគឺលោកស្រេង រ៉ា មកពីក្រុង/ខេត្តកំពង់ចាម ក្នុងតម្លៃដេញ ៨៥លានរៀល ឈ្នះ គូប្រកួត២នាក់ទៀតមកពីខេត្តបន្ទាយមានជ័យ ដែលអ្នកស្រីឌៀប ឆវិន ដេញចំនួន៨៣លានរៀលនិងម្នាក់ទៀត អ្នកស្រី មុយ ច័ន្ទគន្ធ ដេញចំនួន៨៣លាន៥ពាន់រៀល ។
លោកបឹង គឹមសឹង្ហ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ ក៏ដូចលោក ជា គឹមតុង តំណាងក្រសួងហិរញ្ញវត្ថុ បានអោយដឹងថា ៖ ការដែលមន្ទីរនៅតែដាក់អោយដេញថ្លៃភាស៊ីគ្រប់ប្រភេទអាជីវកម្មសម្រាប់ឆ្នាំ២០២១នៅខេត្តបន្ទាយមានជ័យ ពិសេសលើផ្សារនិងទីតាំងអាជីវកម្មនៅសេសសល់ខ្លះ ដែលជារបស់រដ្ឋគ្រប់គ្រងនោះគឺដើម្បីកុំអោយបាត់មូលដ្ឋានអាជីវកម្មរបស់រដ្ឋ។
លោកបានបន្តថា ៖ ជាងនេះទៅទៀត គឺដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សោភ័ណភាព សម្អាតបរិស្ថាន អនាម័យផ្សារទាំងនោះ កុំអោយខូចមុខមាត់ស្រុកក្រុង។
ទោះយ៉ាងណា អស់លោកបានបញ្ជាក់ថា មូលដ្ឋានអាជីវកម្មដែលជារបស់រដ្ឋនិងគ្រប់គ្រងការប្រមូលភាស៊ីដោយរដ្ឋនោះ នៅមានសេសសល់តិចតួច ហើយទំហំទឹកប្រាក់ក៏តិចតួច។ ហេតុនេះ បានជាគ្មានអាជីវករពីផ្នែកឯកជនចូលរួមដេញថ្លៃ ។
មូលដ្ឋានអាជីវកម្មរបស់រដ្ឋក្នុងខេត្តបន្ទាយមានជ័យដែលសេសសល់តែប៉ុន្មានកន្លែងនោះ មានដូចខាងលើគឺ ផ្សារនៅស្រុកភ្នំស្រុក ស្រុកស្វាយចេក ស្រុកថ្មពួក សួនកុមារនិងផ្សារចម្ការគក្រុងសិរីសោភ័ណ ជាដើម។
ក្រៅពីរាប់សិបកន្លែង ត្រូវបានប្រគល់អោយឯកជនវិនិយោគនោះ ។
ដោយឃើញទិដ្ឋភាពដូច្នេះ ទើបអង្គប្រជុំបានស្នើសុំយោបល់សម្រេចពីលោក អ៊ុ រាត្រី អភិបាលខេត្តនិងជាប្រធានគណៈកម្មការដេញថ្លៃភាស៊ីគ្រប់ប្រភេទអាជីវកម្មខេត្ត។
សូមបញ្ជាក់ថា យោងការណែនាំរបស់លោកអ៊ុ រាត្រី អភិបាលខេត្តនិងជាប្រធានគណៈកម្មការដេញថ្លៃភាសុីគ្រប់ប្រភេទអាជីវកម្មខេត្ត បានអោយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តត្រូវពន្យារការដេញថ្លៃលើកទី២ គីទុកបន្តរយៈពេល១សប្តាហ៍។ព្រោះចង់អោយមានតម្លាភាព ហើយមានអាជីវករលើសពី១នាក់ចូលរួមដេញថ្លៃ។
ហើយត្រូវចេញលិខិតជូនដំណឹងដាក់អោយដេញថ្លៃប្រមូលភាសុីផ្សារចម្ការគ ពីថ្ងៃទី២៩ខែធ្នូឆ្នាំ២០២០ទៅដល់ថ្ងៃទី៤ខែមករាឆ្នាំ២០២១។
ហើយគណៈកម្មការត្រូវបើកកញ្ចប់ដេញថ្លៃពីម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៥ខែមករាឆ្នាំ២០២១ តទៅ ។ ប៉ុន្តែ ដោយសារការដេញពី២ដង មានចំនួនទឹកប្រាក់ស្មើគ្នា ទើបឈានទៅដេញ៣ដង។
ពោលគឺនិតិវិធីនេះស្របតាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថនិងសេចក្តីជូនដំណឹងស្តីពីការដាក់អោយដេញថ្លៃរបស់រដ្ឋបាលខេត្ត៕