ដោយ: គូលែន / សៀមរាប: បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីរូបគាត់បានយកកាំភ្លើងឆ្នុក (កែច្នៃ) ឡើងចុងឈើបាញ់សត្វ ហើយបានរាលកៃដោយខ្លួនឯង ត្រូវចំពោះធ្លាក់ពីលើដើមឈើផ្កាប់មុខប៉ះនឹងថ្ម បណ្ដាលឲ្យបែកក្បាលស្លាប់នៅនឹងកន្លែង។
ករណីរាលកៃកាំភ្លើងកែច្នៃ បណ្ដាលឲ្យមនុស្សស្លាប់ខាងលើ បានកើតឡើងនៅវេលាម៉ោង១០និង១៥នាទី ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នៅចំណុចលើភ្នំបុស្សត្រា ( ហៅភ្នំក្បាលខ្មោច ) ចំងាយ១៤គ.ម ភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
សមត្ថកិច្ចនគរបាលស្រុកជីក្រែង បាននិយាយថា ជនរងគ្រោះ មានឈ្មោះ រឿន រ៉ូ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែង។
តាមការបំភ្លឺរបស់ក្រុមគ្រួសារ គឺជនរងគ្រោះពិតជាបានរាលកៃអាវុធកៃច្នៃត្រូវខ្លួនឯង ហើយធ្លាក់ពីលើដើមឈើពិតប្រាកដមែន។ សពត្រូវបានក្រុមគ្រួសារ យកមកទីលំនៅធ្វើបុណ្យតាមប្រពៃណី៕