ដោយៈ ដេប៉ូ / ភ្នំពេញៈ អង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថាៈ គិតមកដល់ ត្រឹមថ្ងៃទី៤ ខែមករា ឆ្នាំ ២០២១ នេះ អង្គភាពរបស់ខ្លួនមួយនេះ បានទទួលឯកសារ ប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ បាន ៥៦ ភាគរយ នៃចំនួន ដែលត្រូវប្រកាស ហើយនៅសល់ប្រមាណ ៤៤ ភាគរយទៀត។
យោងតាមសេចក្តីជូនដំណឹង របស់ក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ ដែលបានបើកកិច្ចប្រជុំលើកទី ៥ អាណត្តិទី៣ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា បើគិតមកដល់ពេលនេះ គឺមានក្រសួង-ស្ថាប័នចំនួន១(គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត) និងខេត្តចំនួន៧ (ឧត្តរមានជ័យ សៀមរាប ត្បូងឃ្មុំ កំពង់ឆ្នាំង ក្រចេះ កំពង់ចាម និងកែប) បានបញ្ចប់ការប្រកាសរបស់ខ្លួន ១០០ ភាគរយហើយ។
ជាមួយគ្នានេះ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានឱ្យដឹង អំពីការរឹបអូសផល នៃបទល្មើស ដែលកើតចេញពីអំពើ បទល្មើសពុករលួយ មួយចំនួន ដូចជា ករណីអតីតអគ្គកុងស៊ុល ប្រចាំក្រុងគន់ម៉ិញ ប្រទេសចិន ករណីអតីតប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ និងករណីកោះរុង។ ដោយឡែក ករណីនៅខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺនិងបណ្តឹងផ្សេងៗមួយចំនួនទៀត។
ដោយឡែក ក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ បានឱ្យដឹងដែរថាៈ បើទោះបីជា ក្នុងឆ្នាំ២០២០នេះ នៅបន្តជួបបញ្ហាកូដ ០៩ក៏ដោយ ក៏ក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ បានវាយតម្លៃខ្ពស់ លើការខិតខំប្រឹងប្រែង អនុវត្តការងារ ប្រឆាំងអំពើពុករលួយ របស់អង្គភាព ប្រឆាំងអំពើពុករលួយ ការច្នៃប្រឌិត អនុវត្តការងារជាក្រុមតូចៗ និងតាមអនឡាញ យ៉ាងសកម្ម លើគ្រប់រូបភាព ទាំងវិស័យសាធារណៈ ឯកជន ការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប ២ឆ្នាំ ឆ្នាំ២០២១ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ពង្រឹងការអនុវត្តអភិក្រម ទាំង ៥ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីកាត់បន្ថយ អំពើពុករលួយ ពង្រឹងសុចរិតភាព បង្កើនប្រាក់ចំណូលជាតិ និងទទួលទំនុកចិត្ត ពីមហាជនមកលើ រាជរដ្ឋាភិបាល ៕/V
គិតមកដល់ដើមខែមករា អង្គភាពប្រឆាំងអំពើពុករលួយ ទទួលបានឯកសារ ប្រកាសទ្រព្យសម្បត្តិ និងបំណុល ៥៦ ភាគរយ