Home ព័ត៌មានជាតិ សន្តិសុខ ប៉េអឹម​ខេត្ត ...

ប៉េអឹម​ខេត្ត ចាប់​ជនសង្ស័យ ៤ នាក់ ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម លើ​បុរស​ម្នាក់​

ដោយៈ សៅ វ៉ាន់ឌី / ព្រះ​វិហារៈ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បានបញ្ចប់​ការសាកសួរ ជនសង្ស័យ ៤ នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង អំពើ​ឃាតកម្ម លើ​បុរស​ម្នាក់ ក្រោយពី​ការ​ចាប់ខ្លួនបាន ហើយ​បាន​បញ្ជូនទៅ​តុលាការ នៅ​ថ្ងៃទី ៥ ខែមករា ឆ្នាំ​២០២១ នេះ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។​

​មន្ត្រី​កងរាជអាវុធហត្ថ បានឱ្យដឹងថាៈ ជនសង្ស័យ ទាំង ៤ នាក់​នោះ រួមមានៈ ឈ្មោះ តុលា​, ឈ្មោះ ជៀន វណ្ណឌី , ឈ្មោះ សឿន សុខសាន្ត ។ យុវជន​សង្ស័យ ៣ នាក់​នេះ មាន​អាយុ ២០ ឆ្នាំ ដូចគ្នា ។ ឈ្មោះ ធិ វ៉ាន់ ធី អាយុ ១៧ ឆ្នាំ ។ ជនសង្ស័យ ទាំង ៤ នាក់ មាន​លំនៅ នៅ​ភូមិ​ពោធិ៍ ឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ។ ដោយឡែក ជនរងគ្រោះ ដែល​សមត្ថកិច្ច សង្ស័យថា បាន​រង​ការ​វាយ​សម្លាប់​នឹង​វត្ថុ​រឹង​នោះ ឈ្មោះ ឈឿន ជៀន អាយុ ១៨ ឆ្នាំ មាន​លំនៅ នៅ​ភូមិ​ប្រមេ​រុ ឃុំ​ប្រមេ​រុ ស្រុក ត្បែងមានជ័យ ខេត្តព្រះវិហារ ។​

​សមត្ថកិច្ច​ដដែល បានឱ្យដឹងថាៈ សព​ជនរងគ្រោះ ត្រូវបាន​គេ​ប្រទះឃើញ អណ្តែត​ទឹក ក្នុង​ស្រះ​មួយ ក្នុង​វត្ត​ទួល​ឧ​ត្ត​ម កាលពី ព្រឹក ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២១ ស្ថិតនៅ​ភូមិ​ប្រមេ​រុ ឃុំ​ប្រមេ​រុ ស្រុក​ត្បែងមានជ័យ ។ ក្រោយ ប្រទះឃើញ​សព​នោះមក កងរាជអាវុធហត្ថ​ខេត្ត ដែលមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ ជា​មេបញ្ជាការ បាន​ដឹកនាំ​កម្លាំង ចុះ​ស្រាវជ្រាវ​ករណីនេះ ដោយ​លោក​វរសេនីយ៍ទោ ជួរ ប៊ុន សុង មេបញ្ជាការរង ទទួល​ផែន​យុត្តិធម៌ អាវុធហត្ថ​ខេត្ត ។​

​កម្លាំង បាន​ចុះ​ពិនិត្យឃើញថា ជនរងគ្រោះ បាន​រង​ការ​វាយ​សម្លាប់​នឹង​វត្ថុ​រឹង និង​បន្ត​បើក​ការស្រាវជ្រាវ អស់​រយៈពេល ៣ ថ្ងៃ រហូត​ឈានទៅ​កំណត់​បាន មុខសញ្ញា​ជនសង្ស័យ ៧ នាក់ ហៅ​មក​សាកសួរ និង​ក្រោយ​ការសាកសួរ កម្លាំង​សមត្ថកិច្ច រកឃើញថា មានតែ ៤ នាក់​ប៉ុណ្ណោះ ដែល​ជាប់​ពាក់ព័ន្ធ​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​នោះ ។​

ជនសង្ស័យ​ទាំង ៤​នាក់ បាន​ត្រូវ​កងរាជអាវុធហត្ថ កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​វិនិច្ឆ័យ​ទោស នៅ​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២១ នេះ​៕/V​

ប៉េអឹម​ខេត្ត ចាប់​ជនសង្ស័យ ៤ នាក់ ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម លើ​បុរស​ម្នាក់​

ប៉េអឹម​ខេត្ត ចាប់​ជនសង្ស័យ ៤ នាក់ ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម លើ​បុរស​ម្នាក់​ប៉េអឹម​ខេត្ត ចាប់​ជនសង្ស័យ ៤ នាក់ ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម លើ​បុរស​ម្នាក់​

ប៉េអឹម​ខេត្ត ចាប់​ជនសង្ស័យ ៤ នាក់ ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម លើ​បុរស​ម្នាក់​

ប៉េអឹម​ខេត្ត ចាប់​ជនសង្ស័យ ៤ នាក់ ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម លើ​បុរស​ម្នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular